អត្ថបទក្រុមហ៊ុន

ពិបាកទារលុយគេមែន? មុខងារថ្មី Pay Me របស់អេស៊ីលីដាម៉ូបាល អាចជួយអ្នកបាន!


អេស៊ីលីដាម៉ូបាល គឺជាអេប (app) មួយមានបច្ចកេវិទ្យាខ្ពស់ ទាន់សម័យ មានមុខងារជារច្រើនសម្រាប់អតិថិនប្រើប្រាស់ បានយ៉ាងងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់បំផុតក្នុងការធ្វើប្រតិបត្តិការផ្សេងៗ ។ អ្វីដែលកាន់តែពិសេសនោះ អេស៊ីលីដាម៉ូបាល ទើបតែបន្ថែមនូវមុខងារថ្មីមួយបន្ថែមទៀត ដែលអាចជួយឲ្យអ្នកអាចទារទូរទាត់សំណង (ទារលុយ-សងលុយ) កាន់តែងាយស្រួល និងចំណេញវេលា។
មុខងារសម្រាប់ទទួលប្រាក់ថ្មី (PAY ME)

ដើម្បីបំពេញចិត្តដល់អ្នកប្រើប្រាស់ ធនាគារអេស៊ីលីដា ដែលជាធនាគារ​ពាណិជ្ជដ៏ធំជាងគេមួយនៅកម្ពុជា បាន​បង្កើតនូវមុខងារថ្មីមួយទៀត នៅលើអេស៊ីលីដាម៉ូបាល គឺ មុខងារ ទទួលប្រាក់ (Pay Me) ដែលជាមុខងារមួយប្រភេទសម្រាប់អតិថិជនប្រើប្រាស់ក្នុងការទូទាត់សាច់ប្រាក់តាមរយៈការទិញទំនិញអនឡាញគ្រប់ប្រភេទ និងសេវាកម្មផ្សេងៗ ជាពិសេសអ្វីដែលកាន់តែងាយស្រួលនោះគឺ ការទូទាត់សំណង (ទារលុយ-សងលុយ) ដោយគ្រាន់តែបង្កើត QR Code ឬ Link នៅលើ​អេស៊ីលីដាម៉ូបាល រួចផ្ញើទៅ​អ្នក​បង់ប្រាក់ ធ្វើការបង់ប្រាក់ តែមួយភ្លែតរួចជាការស្រេច ។

មិនតែប៉ុណ្ណោះ មុខងារសម្រាប់ទទួលប្រាក់ថ្មី (PAY ME) នៅលើអេស៊ីលីដា​ម៉ូបាល យើងអាចបង្កើត QR Code ឬ Link រួចផ្ញើទៅឱ្យ​អ្នក​បង់ប្រាក់ ដែលប្រើ​អេស៊ីលីដាម៉ូបាល ឬប្រើអេបធនាគារផ្សេង បានយ៉ាងងាយ​ស្រួល ជាពិសេសអាច​កំណត់ចំនួនទឹកប្រាក់ សម្រាប់បង់បានតាមតម្រូវការ។

វិធីទារលុយថ្មីនៅលើអេស៊ីលីដាម៉ូបាលនេះ ​ទោះនៅទីណាក៏តាមទារលុយបានដែរ។ យើងអាចបង្កើត QR Code ឬ Link សម្រាប់បង់ និងទទួលប្រាក់ពីអ្នកប្រើអេស៊ីលីដាម៉ូបាល ឬពីអ្នកប្រើអេបរបស់​ធនាគារ​ផ្សេង បានយ៉ាងឆាប់រហ័ស និងមិនអស់ថ្លៃសេវាទៀត។

ដើម្បីជ្រាបកាន់តែច្បាស់ពីមុខងារថ្មីនេះរបស់ Pay Me មានលក្ខណៈពិសេសយ៉ាងណាខ្លះនោះ សូមចុចលើតំណង (Link)នេះ ដើម្បីមើលពីរបៀបប្រើប្រាស់ខាងក្រោមនេះ

របៀប​ស្នើទទួលប្រាក់ (Pay Me)

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសឡាវប្រឈមមុខនឹងការរិះគន់ជាសាធារណៈ ខណៈដែលសេដ្ឋកិច្ចធ្លាក់ចុះឆ្ពោះទៅរកវិបត្តិបំណុល

ព័ត៌មាន
ប្រជាពលរដ្ឋជាច្រើនបានផ្ទុះកំហឹងយ៉ាងខ្លាំងប្រឆាំងនឹងថ្នាក់ដឹកនាំនៃរដ្ឋឯកបក្សនៅប្រទេសឡាវ ក្រោយពីប្រជាពលរដ្ឋបានឃើញការចេញផ្សាយនូវអត្ថបទជាភាសាឡា…

រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ