ក្រុមមហាសេដ្ឋី

ក្រៅចិន ពលរដ្ឋអាម៉េរិកក៏សំបូរអ្នកទិញសញ្ជាតិ ដើម្បីបង្កាហានិភ័យសេដ្ឋកិច្ចដែរ


ស្របពេលដែលស្ថិរភាពពិភពលោកខ្វះលំនឹង សេដ្ឋកិច្ចមិនច្បាស់លាស់ គោលនយោបាយមានការប្រែប្រួលរហ័ស ដើម្បីគេចចេញពីបញ្ហា ក្រុមសេដ្ឋី ដែលមានលុយច្រើននៅប្រទេសនានា ពិសេសចិន និងអាម៉េរិក បានស្វះស្វែងទិញសញ្ជាតិ និងកាន់លិខិតឆ្លងដែនកាន់តែច្រើន។ ស្ថិតិដែលសារព័ត៌មានធំៗបានដកស្រង់បានបង្ហាញថា នៅឆ្នាំ២០២៤នេះ សេដ្ឋីជិត១៣ម៉ឺននាក់ មានសញ្ជាតិចាប់ពី២ឡើង។
ក្រុមមហាសេដ្ឋី
ដោយ

ក្រុមសេដ្ឋីដែលមានទ្រព្យសម្បត្តិខ្ទង់លានដុល្លារជាច្រើននៅលើពិភពលោក កំពុងចាប់អារម្មណ៍នឹងការទិញសញ្ជាតិដោយសារពួកគេព្រួយបារម្ភពីហានិភ័យនៃអស្ថិរភាពពិភពលោក។ ក្រៅពីកាន់សញ្ជាតិដើម ក្រុមសេដ្ឋីទាំងនោះ បានស្វះស្វែងរកទិញសញ្ជាតិនៅប្រទេសដ៏ទៃ ដោយគោលដៅសំខាន់ជាងគេ គឺសហរដ្ឋអាម៉េ​រិក នូវែលសេឡង់ កោះស៊ីប ព័រទុយហ្គាល់ អ៊ីតាលី និងក្រិកជាដើម។ ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្នត្រូវគេបានព្យាករថា នៅក្នុងឆ្នាំ២០២៤នេះ មានសេដ្ឋីយ៉ាងហោចណាស់ជិត១៣ម៉ឺននាក់បានទិញសញ្ជាតិ និងមានបំណងធ្វើអន្តោប្រវេសន៍ចេញពីប្រទេសកំណើត។

ស្ថិតិដែលគេបានដកស្រង់ពីក្រុមហ៊ុន Henley ដែលគេដឹងថា ជាក្រុមហ៊ុនគ្រប់គ្រងសេវាកម្មច្បាប់មួយបានប៉ាន់ប្រមាណថា សហរដ្ឋអាម៉េ​រិកនៅតែជាគោលដៅចម្បង ខណៈកាលពីឆ្នាំ២០២៣ មានសេដ្ឋី២ពាន់២រយនាក់ បានទិញសញ្ជាតិអាម៉េ​រិក និងបានធ្វើអ​ន្តោប្រវេសន៍ទៅកាន់ប្រទេសមហាអំណាចនេះ។

នៅក្នុងចំណោមសេដ្ឋីដែលមានលុយទិញសញ្ជាតិទាំងនោះ ចិនមានច្រើនជាងគេ ពោលគឺរហូតដល់ទៅជាង១ម៉ឺន៣ពាន់នាក់ ខណៈពលរដ្ឋអាម៉េ​រិកឥឡូវក៏មាននិន្នាការទិញសញ្ជាតិនៅក្រៅប្រទេសគួរសមដែរ​។ ក្រុមហ៊ុនច្បាប់ឈានមុខគេមួយនេះបានឱ្យដឹងថា គ្រួសារដែលមានទ្រព្យសម្បត្តិនៅសហរដ្ឋអាម៉េ​រិកកំពុងដាក់ពាក្យសុំសញ្ជាតិទីពីរ និងស្វែងរកលំនៅដ្ឋានក្រៅប្រទេសកាន់តែច្រើនឡើង ដែលជាមធ្យោបាយមួយ ដើម្បីការពារហានិភ័យផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។

មកដល់ពេលនេះពលរដ្ឋអាម៉េ​រិកខ្លះបានស្វែងរកសញ្ជាតិទីពីរដើម្បីបម្រុង ខណៈដែលអ្នកខ្លះបានសុខចិត្តលះបង់សញ្ជាតិដើមចោល ដើម្បីគេចពីកាតព្វកិច្ចពន្ធ និងបញ្ហាផ្លូវច្បាប់ ស្របពេល ដែលតម្លៃនៃការជួញដូរសញ្ជាតិនេះ អាចមានតម្លៃប្រហែលជាងកន្លះលានដុល្លារឡើងទៅ ដោយការជូញដូរសញ្ជាតិនេះ គឺដំណើរការតាមរូបភាពចំណាយលុយទាំងនេះ ដើម្បីវិនិយោគនៅលើគោលដៅថ្មីដែលពួកគេប្រាថ្នាចង់រស់នៅ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ADB លើកឡើងថា ប្រទេសចិន ដើរតួនាទីក្នុងការកំណត់កំណើននៅតំបន់ដែលកំពុងអភិវឌ្ឍន៍នៅអាស៊ីក្នុងឆ្នាំ២០២៤

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា កំណើននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍នៅអាស៊ីនឹងថយចុះនៅឆ្នាំនេះ ទោះបីជាតម្រូវការក្នុងស្រុកមានភាពប្រសើរជាងមុ…

លោក ចូ បៃឌិន ព្យាករយ៉ាងកម្រថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់មុនដំណាច់ឆ្នាំ២០២៤

ព័ត៌មាន
លោក ចួ បៃឌិន ប្រធានាធិបតីអាម៉េរិក បានព្យាករយ៉ាងកម្រថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់នៅចុងឆ្នាំ២០២៤ នេះ ទោះជារបាយការណ៍ថ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ