ធនាគារកណ្ដាលអាម៉េរិក

លោក ចូ បៃឌិន ព្យាករយ៉ាងកម្រថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់មុនដំណាច់ឆ្នាំ២០២៤


លោក ចួ បៃឌិន ប្រធានាធិបតីអាម៉េរិក បានព្យាករយ៉ាងកម្រថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់នៅចុងឆ្នាំ២០២៤ នេះ ទោះជារបាយការណ៍ថ្មីបង្ហាញពីអតិផរណាហក់ឡើងខ្ពស់យ៉ាងណាក្ដី។ ផ្ទុយគ្នាស្រឡះ លោក ជេមី ដាយម៉ុន (Jamie Dimon) ប្រធានធនាគារអាម៉េរិក ជេភីម័រហ្គែន ឆេស (JPMorgan Chase) ដែលជាធនាគារធំបំផុតមួយរបស់ពិភពលោក បែរជាព្រមានថា អត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក អាចនឹងហក់ឡើងរហូតដល់៨%ទៅវិញ។ នេះបើយោងតាមការចុះផ្សាយរបស់អន្តរជាតិដ៏ល្បីល្បាញ Bloomberg។
ធនាគារកណ្ដាលអាម៉េរិក
ដោយ

អំឡុងសន្និសីទសារព័ត៌មាននៅសេតវិមាន ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) កាលពីថ្ងៃទី១០ ខែមេសា ប្រធានាធិបតី ចូ បៃឌិន បានព្យាករយ៉ាងកម្រថា ធនាគារកណ្ដាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់នៅមុនដាច់ឆ្នាំ២០២៤ នេះ។

លោក ចូ បៃឌិន អះអាងថា របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ សប្ដាហ៍នេះអាចនឹងពន្យារពេលបញ្ចុះអត្រាការប្រាក់យ៉ាងតិចមួយខែ ប៉ុន្តែជាក់ស្ដែងសុទ្ធតែមិនប្រាកដថាតើធនាគារកណ្តាលអាម៉េរិក នឹងសម្រេចបែបណានៅឡើយទេ។ ទិន្នន័យបង្ហាញពីអតិផរណាហក់ឡើងខ្ពស់ជាងការរំពឹងទុក៣ខែជាប់ៗគ្នា បានវាយប្រហារលោក ចូ បៃឌិន ជាថ្មីដែលត្រូវបានគេរំពឹងថា នឹងជាប់ឆ្នោតអាណត្តិទី២នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ខាងមុខ។

ទោះជាយ៉ាងណា ទន្ទឹមនឹងទទួលស្គាល់អតិផរណាកំពុងហក់ឡើងខ្ពស់ លោក ក៏ព្យាយាមនិយាយការពារខ្លួនដែរថា រដ្ឋាភិបាលរបស់លោកកាត់បន្ថយអតិផរណាបានយ៉ាងច្រើនពី៩% មកនៅត្រឹមជិត៣%។

តាមទម្លាប់ សេតវិមាន មិនធ្វើអត្ថាធិប្បាយជុំវិញសេចក្ដីសម្រេចរបស់ធនាគារកណ្ដាលអាម៉េរិកនោះឡើយ ហើយប្រធានាធិបតី ចូ បៃឌិន ក៏ធ្លាប់បានសន្យាដែរថា នឹងគោរពឯករាជ្យភាពរបស់ធនាគារកណ្ដាលមួយនេះ។ ប៉ុន្តែកាលពីខែមុន លោកបែរជានិយាយថា លោកបានព្យាករថា ធនាគារកណ្ដាលអាម៉េរិកនឹងបញ្ចុះអត្រាការប្រាក់។

ទន្ទឹមនេះ លោក ជេមី ដាយម៉ុន (Jamie Dimon) ប្រធានធនាគារអាម៉េរិក ជេភីម័រហ្គែន ឆេស (JPMorgan Chase) ដែលជាធនាគារធំបំផុតមួយរបស់ពិភពលោកបែរជាព្រមានថា អត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក អាចនឹងហក់ឡើងរហូតដល់៨%ទៅវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។ លោកលើកឡើងថា ធនាគាររបស់លោកបានត្រៀមខ្លួនរួចជាសម្រេចសម្រាប់អត្រាការប្រាក់ហក់ឡើងដោយសារតែអតិផរណានៅតែហក់ឡើងខ្ពស់។

សូមបញ្ជាក់ថា បណ្ដាធនាគារកណ្ដាលទូទាំងពិភពលោក បាននិងកំពុងមមាញឹកក្នុងការដំឡើងអត្រាការប្រាក់ ដើម្បីទប់តម្លៃទំនិញដែលចេះតែបន្តហក់ឡើងឥតឈប់ឈរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រៅចិន ពលរដ្ឋអាម៉េរិកក៏សំបូរអ្នកទិញសញ្ជាតិ ដើម្បីបង្កាហានិភ័យសេដ្ឋកិច្ចដែរ

ព័ត៌មាន
ស្របពេលដែលស្ថិរភាពពិភពលោកខ្វះលំនឹង សេដ្ឋកិច្ចមិនច្បាស់លាស់ គោលនយោបាយមានការប្រែប្រួលរហ័ស ដើម្បីគេចចេញពីបញ្ហា ក្រុមសេដ្ឋី ដែលមានលុយច្រើននៅប្…

ការសិក្សាថ្មីបង្ហាញថា ក្រុមហ៊ុន BYD ទទួលបានជំនួយពីរដ្ឋាភិបាលចិន ជិត៤ពាន់លានដុល្លារ ដើម្បីត្រួតត្រាទីផ្សាររថយន្តអគ្គិសនី

ព័ត៌មាន
វិស័យរថយន្តអគ្គិសនី (EV) ដ៏ក្មេងខ្ចីរបស់មហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ កំពុងមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យភ្ញាក់ផ្អើល និងកំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ