វេទិកាសេដ្ឋកិច្ច​ពិភព​លោក

វេទិកា​​សេដ្ឋកិច្ច​ពិភព​លោក​ចំណាយ​ថវិកា ២លាន​២​សែន​៨៨០០​ដុល្លារ​អាមេរិក


ប្រទេស​កម្ពុជា​បាន​ចំណាយ​ថវិកា​ប្រមាណ ២​លាន ២​សែន ៨៨០០​ដុល្លារ​អាមេរិក សម្រាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដឹកនាំ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​លើក​ទី១ មិន​ធ្លាប់​មាន​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​អះអាង​ពី​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។
កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ស្ដីពី​អាស៊ាន នៅ​រាជ​ធានី​ភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី
ដោយ

ការ​ចំណាយ​នេះ​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ អះអាង​ថា កម្ពុជា​បាន​ចំណាយ​តិច​តួច​បំផុត​និង​ទទួល​បាន​គុណភាព និង​ប្រយោជន៍​ជា​ច្រើន​ពី​វេទិកា​ពិភព​លោក​មួយ​នេះ។ 

មន្រ្តី​ដដែល​បាន​កត់​សម្គាល់​ប្រទេស​ហ្វ៊ីលីពិន​នឹង​ចំណាយ​ថវិកា​ចំនួន ១៣០​លាន​ដុល្លារ​អាមេរិក​សម្រាប់​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​ឆ្នាំ​នេះ។

ថវិកា​នេះ​បាន​ចាយ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​រយៈពេល ៣​ថ្ងៃ​ក្នុង​រាជ​ធានី​ភ្នំពេញ ពីថ្ងៃទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧ ស្តីពី​អាស៊ាន ក្រោម​ប្រធាន​បទ​«យុវជន បច្ចេកវិទ្យា និង​ការ​រីក​ចម្រើន» ដែល​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​និង​វិនិយោគិន​កំពូលៗ ប្រមាណ​ជាង ៧០០​នាក់។

កម្ពុជា​ចំណាយ​ថវិកា​ជាង ២លាន​២សែន​ដុល្លារ​ រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្ដីពី​អាស៊ាន។ (រូបភាព៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី)

សហប្រធាន​ដឹកនាំ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក អ្នក​វិនិយោគ​ក៏​ដូចជា​ពាណិជ្ជករ​ល្បីៗ និង​មេដឹកនាំ​មក​ពី​ប្រទេស​ក្នុង​តំបន់ និង​ពិភព​លោក ថា ពិត​ណាស់​ កម្ពុជា​ទទួល​បាន​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​កេរ្តិ៍​ឈ្មោះ ​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភព​លោក និង​ធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល់​កាន់​តែ​ច្បាស់​ពី​កម្ពុជា។ 

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នេះ​ដែរ អាច​និយាយ​បាន​ថា ជា​មេដែក​ឆក់​ស្រូប​ទាញ​អ្នក​វិនិយោគ​បរទេស​ជា​ច្រើន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង និង​ឈាន​ទៅ​រក​ការ​បោះទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ 

មិន​តែ​ប៉ុណ្ណោះ វេទិកា​ដ៏​ធំ​មួយ​នេះ ក៏​គឺ​ជា​ឱកាស​មាស​សម្រាប់​បង្ហាញ​ពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភព​លោក​ផង​ដែរ។ 

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​កម្ពុជា ធ្វើ​ឲ្យ​ពិភព​លោក​កាន់​តែ​ជ្រាប​ច្បាស់​ពី​ប្រទេស​កម្ពុជា៕




អត្ថបទបន្ទាប់


សហប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ទាំង​៦​រូប៖ កម្ពុជា​តូច តែ​ខ្លាំង!

ព័ត៌មាន
វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​កម្ពុជា​ឆ្នាំ​នេះ បាន​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ពី​សំណាក់​អ្នក​វិនិយ…

សូម្បី​កូន​ប្រុស​នាយករដ្ឋមន្ត្រី​ខ្មែរ​ក៏​ចូលចិត្ត​អានរឿង​ជោគជ័យ​របស់​ JACK MA ដែរ!

ព័ត៌មាន
លោក ហ៊ុន ម៉ានី ជា​តំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​កំពង់ស្ពឺ និង​ជា​កូន​ប្រុស​មួយ​រូប​ក្នុង​ចំណោម​កូន​ប្រុស​ទាំងបី​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ