អត្ថបទ​ពាណិជ្ជកម្ម

តំបន់​ពាណិជ្ជកម្ម​ថ្មី​កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ នា​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ


នា​ពេល​បច្ចុប្បន្ន ការអភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​បាន​និង​កំពុង​កើន​ឡើង ស្របទៅ​នឹង​តម្រូវការ​លំនៅដ្ឋាន ដែល​មាន​កំណើន​ច្រើន​ផង​ដែរ។ ប្រជាពលរដ្ឋ​ភាគច្រើន​ចង់​បាន​គេហដ្ឋាន​សម្រាប់​ការ​រស់​នៅ​និង ​ប្រកប​អាជីវកម្ម​ផង សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។
ផ្ទះគំរូ នៃ​គម្រោង​បុរី ប៉េង ហួត ដឹស្តា ផ្លាទីនីម ប៉ូឡារីស២ តំបន់​បឹងស្នោរ។
ដោយ

ប៉ុន្តែ ការ​អភិវឌ្ឍ​លំនៅដ្ឋាន​បែប​បុរី ភាគច្រើន​ផ្តោត​សំខាន់​​ទៅ​លើ​ការ​រស់នៅ​តែ​ប៉ុណ្ណោះ ដោយសារ​ទីតាំង​អភិវឌ្ឍន៍​មិន​សមស្រប​សម្រាប់​លំនៅដ្ឋាន​ប្រភេទ​អាជីវកម្ម ព្រោះ​ការអភិវឌ្ឍ​ក្នុង​តំបន់​នោះ នៅ​មាន​កម្រិត នៅ​ឡើយ។

បើ​សម្លឹង​មើល​ភាគ​ខាង​ត្បូង​ឈាង​ខាង​កើត​ទីក្រុង​ភ្នំពេញ គេ​ឃើញថា កំពុង​មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ជា​តំបន់​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រស់នៅ​និង​ប្រកប​អាជីវកម្ម។ ជាពិសេស តំបន់​បឹងស្នោរ កំពុងតែ​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​នៃ​ប្រជាជន​ដែល​មក​បោះ​ទីលំនៅ​និង​ប្រកប​អាជីវកម្ម ដែល​នឹង​ប្រែក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ដោយសារ​តែ​តំបន់​បឹង​ស្នោរ​នេះ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ បាន​ធ្វើ​ឲ្យ​​ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ធ្វើការ​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​សម្រាប់​ការ​រស់នៅ​និង​ប្រកប​អាជីវកម្ម រហូត​ដល់​ទៅ​ជាង ១​០​គម្រោង រួម​ជាមួយ​ការ​អភិវឌ្ឍ​ជា​ផ្សារ​ទំនើប PH អេកូម៉ល និង​សួន​កម្សាន្ត​បែប អឺរ៉ុប លើ​ទំហំ​ផ្ទៃ​ដី​ជាង ២០០​ហិកត ផងដែរ។

គម្រោង​បុរី ប៉េង ហួត ដឹស្តា ផ្លាទីនីម ប៉ូឡារីស២ ជា​គម្រោង​មួយ ក្នុង​ចំណោម​គម្រោង​ដទៃ​ទៀត។ សម្រាប់​គម្រោង​នេះ ប្រមូល​ផ្តុំ​ទៅ​ដោយ​លំនៅដ្ឋាន​ប្រភេទ​ហ្សបហោស៍ (Shop House) ស័ក្តិសម​សម្រាប់​ធ្វើ​អាជីវកម្ម និង​ធ្វើ​ជា​ការិយាល័យ​ទំនើប ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន។ ដោយ​មើល​ឃើញ​នៅ​តែ​បន្ត​មាន​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន គម្រោង ដឹស្តា ផ្លាទីនីម ប៉ូឡារីស ២ បាន​បើក​លក់​ហ្សបហោស៍ ដំណាក់កាល​ទី២ បន្ថែម​ទៀត​ដើម្បី​បំពេញ​តម្រូវការ​អតិថិជន។

ក្នុង​គម្រោង​នេះ ក្រុមហ៊ុន​បាន​សាងសង់​លំនៅដ្ឋាន​ប្រភេទ​ហ្សបហោស៍ ដូចជា៖ ហ្សបហោស៍ C ហ្សបហោស៍ D និង ហ្សបហោស៍ Classic  រួម​បញ្ចូល​រចនាបថ​យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​ផ្អែក​លើ​គុណភាព ប្រណីតភាព សោភ័ណ​ភាព ភាព​ស៊ីវិល័យ និង​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ដែល​មាន​បន្ទប់​គេង​៤ បន្ទប់​ទឹក​៥ ព្រមទាំង​បរិវេណ​ទទួល​ភ្ញៀវ ដែល​មាន​បរិយាកាស​ស្រស់ស្រាយ កន្លែង​ទទួល​ទាន​អាហារ បន្ទប់​ចម្អិន​អាហារ និង​កន្លែង​ចត​រថយន្ត​ធំ​ទូលាយ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការ​រស់នៅ​ផង និង​ប្រកប​អាជីវកម្ម​ផង របស់​លោក​អ្នក។ 

ពិសេស​ជាង​នេះ​ទៅ​ទៀត សម្រាប់​អតិថិជន ដែល​ចង់​បាន​ហ្សបហោស៍​ដ៏​ប្រណីត ក្នុង​គម្រោង ដឹស្តា ផ្លាទីនីម ប៉ូឡារីស២ ដំណាក់​កាល​ទី២​នេះ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស រហូត​ដល់ ៨% ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ដំណាច់​ខែកក្កដា។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 015 90 6789  Email: [email protected]  ឬ ចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup




អត្ថបទបន្ទាប់


សង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងចិន កំពុងធ្វើឲ្យ​ក្រុមហ៊ុន​នាំចេញថៃ ភ័យបុកពោះ

ព័ត៌មាន
តាមការព្យាករមួយ ដែលបានចុះផ្សាយនៅក្នុងកាសែតបាងកកប៉ុស្ដិ៍ បានឲ្យដឹងថា ការនាំចេញរបស់ថៃ នឹងមានការខាតបង់ ច្រើនជាងការចំណេញ អំពីជម្លោះពាណិ…

Tech Startupsទាំង១៣ក្រុមហ៊ុនរបស់កម្ពុជាបានចូលកម្មវិធី Echelon Asia Summit 2018 នៅសិង្ហបុរី

ព័ត៌មាន
លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង និង Tech Startups ចំនួន ១៣នាក់ ទៅចូលរួមកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ