ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពី “ទស្សនវិជ្ជានយោបាយរដ្ឋបាលច្បាប់”


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់” ដែលរៀបចំដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពី “ទស្សនវិជ្ជានយោបាយរដ្ឋបាលច្បាប់”
ដោយ

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមបទឧទ្ទេសនាមដោយ​ ឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិក បម្រុង ជំនួយការ និងមន្ត្រីរាជការនៃ ក្រុម ប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទីស្តីការគណៈរដ្ឋមន្រ្តី និស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណជាង ៤០០ នាក់។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្ងៃនេះក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលថ្មីមួយទៀត ក្រោមប្រធានបទ “ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់”។ វគ្គបណ្តុះបណ្តាលនេះ គឺជាលើកទី៤ ដែល

ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ ដែល មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ ក្នុងគោលដៅដើម្បីកសាង និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការ គណៈរដ្ឋមន្ត្រីទាំងមូល និងមន្រ្តីមកក្រសួងស្ថាប័ននានា។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានចាត់ទុក ប្រធានបទស្តីពី “ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់” ពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលសម្រាប់សម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចជាសម្រាប់នាយករដ្ឋមន្ត្រី ជាពិសេសលើការងារពិនិត្យ និងកែសម្រួលគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ក្នុងវិស័យរដ្ឋបាល និងច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវក្តីសោមនស្សរីករាយដែលបានឃើញការចាប់ផ្តើមរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលជូន ដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចតាមបណ្តាក្រសួង ស្ថាប័ន នានា ព្រមទាំងនិស្សិតតាមសាកលវិទ្យាល័យផងដែរ ដែលជាគំនិតផ្តួចផ្តើម របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការផ្ទាល់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ នឹងបន្តលើកទឹកចិត្ត និងជំរុញឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានផលិតភាពការងារខ្ពស់ ដើម្បីឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់របស់អង្គភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ការបណ្តុះបណ្តាលនេះ មិនត្រឹមតែសម្រាប់មន្ត្រីក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីតែមួយនោះទេ ប៉ុន្តែក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវពង្រីក និងចែករំលែកការបណ្តុះបណ្តាលនេះដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល និងសិស្ស និស្សិតផងដែរ តាមរយៈការរៀបចំផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំច្បាស់លាស់ទាំងការបណ្ដុះបណ្ដាលក្នុងប្រទេស និងបញ្ជូនមន្ត្រីទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុន។​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាលនិងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាវាគ្មិនកិត្តិយសដ៏មានសក្តានុពលនិងពោរពេញដោយ សមត្ថភាពនិងបទពិសោធន៍ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្តចែករំលែកចំណេះដឹងនិង បទពិសោធន៍ដល់វគ្គបណ្តុះបណ្តាលនេះ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន ម៉ាណែត រំពឹងសន្និបាតអាស៊ី-ប៉ាស៊ីហ្វិក អាចជួយដោះស្រាយបញ្ហាគម្លាតឌីជីថលរវាងប្រទេសនិងប្រទេស

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុក នវានុវត្តន៍ឌីជីថល បានដើរតួនាទីយ៉ាងសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភា…

ហ្វត ដំឡើងរថយន្តបានជិត១ពាន់គ្រឿងនៅត្រីមាសទី១ឆ្នាំនេះ តែទីផ្សារលក់ហាក់មានការថយចុះ

ព័ត៌មាន
នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ រោងចក្រផ្គុំ និងដំឡើងរថយន្ត ហ្វត នៅក្នុងខេត្តពោធិ៍សាត់ ដំឡើងរថយន្តបានជិត១ពាន់គ្រឿង សម្រាប់ដាក់លក់នៅលើទីផ្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ