ប្រទេសហ្វីលីពីន

ហ្វីលីពីន ងាកមករកទិញឧទ្ធម្ភាគចក្រយោធាពីអាមេរិកវិញ ក្រោយលុបចោលកិច្ចព្រមព្រៀងជាមួយរុស្ស៊ី


ប្រទេសហ្វីលីពីនដែលមានភាពល្អក់កករខ្លះៗជាមួយអាមេរិក កាលពីជំនាន់ប្រធានាធិបតីមុននោះ ពេលនេះប្រទេសទាំងពីរហាក់វិលមកភាពល្អូកល្អិននឹងគ្នាវិញហើយ ក្នុងជំនាន់ប្រធានាធិបតីហ្វីលីពីនថ្មី ដែលបានបោះដៃបង្ហាញពីបំណងទិញឧទ្ធម្ភាគចក្រយោធាពីអាមេរិក ហើយ បន្ទាប់ពីបានផ្អាកកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រជាមួយរុស្ស៊ី ដោយសារតែបារម្ភពីការរងទណ្ឌកម្ម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
ហ្វីលីពីន នឹងទិញឧទ្ធម្ភាគចក្រពីអាមេរិក ក្រោយដោះដៃចេញពីរុស្ស៊ី

ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr. បាន​បញ្ជាក់នៅក្រៅ​វេទិកា​អាជីវកម្ម​មួយ​ ​កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២២​ថា រដ្ឋាភិបាល​របស់លោកនឹង​ស្វែងរក​ប្រភព​ទិញ​​ឧទ្ធម្ភាគចក្រ​យោធា​​ពី​សហរដ្ឋអាមេរិក បន្ទាប់ពី​លុបចោលកិច្ចព្រមព្រៀង​ជាមួយ​​រុស្ស៊ី​ដែលមានទំហំទឹកប្រាក់ ២១៦លានដុល្លារ។

លោកបាន​ថ្លែងថា កិច្ចព្រមព្រៀង​​ទិញឧទ្ធម្គាគចក្រ​​រវាងហ្វីលីពីន និងរុស្ស៊ី គឺ​ត្រូវបានផ្អាក​តាំងពី​រដ្ឋបាល​មុន​រួចមកហើយ ដោយពេលនេះ​ហ្វីលីពីនមាន​ជម្រើសអ្នកផ្គត់ផ្គង់​ថ្មីគឺអាមេរិក។

សូមជម្រាបថា ការ​ប្រកាស​របស់​ប្រធានាធិបតី​ហ្វីលីពីនរូបនេះ បន្ទាប់​ពី​ក្រុងម៉ូស្គូ បាន​ប្រាប់ទៅរដ្ឋាភិបាល​ក្រុងម៉ានីល ឱ្យគោរព​ដល់​កិច្ចព្រមព្រៀង​ដែលបានទិញ​ឧទ្ធម្ភាគចក្រ​យោធារុស្ស៊ី​ចំនួន ១៦គ្រឿង។ លោក Marat Pavlov ឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំ​ហ្វីលីពីន បាន​ចោទប្រកាន់ថា រដ្ឋាភិបាល​ហ្វីលីពីន មិនទាន់បាន​​​ជូនដំណឹង​​ផ្លូវការណាមួយ​ទៅភាគីរុស្ស៊ី​អំពីការសម្រេច​ចិត្ត​លុបចោល​កិច្ចព្រមព្រៀង​នេះ​នៅឡើយទេ ខណៈ​ដែល​ក្រុមហ៊ុន​រុស្ស៊ី នៅតែ​បន្ត​ផលិត​ឧទ្ធម្ភាគចក្រ​តាមការបញ្ជាទិញ​នេះដដែល។

សូម​រំលឹកថា អតីតប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​​ ម៉ាក Mi-17 កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ហើយ​បានចាប់ផ្តើម​បង់ថ្លៃ​តាម​ដំណាក់​កាល​​នៅក្នុងខែមករា ឆ្នាំ​២០២២។ ប៉ុន្តែ​ ​ក្រោយពេល​រុស្ស៊ី ឈ្លានពាន​ចូល​ទឹកដី​អ៊ុយក្រែននោះ រដ្ឋាភិបាល​លោក Duterte បាន​សម្រេច​លុបចោល​កិច្ចព្រមព្រៀងនេះ​ជា​ឯកតោភាគី ដែលបានធ្វើឡើង​នៅចុងអាណត្តិរបស់លោកតែម្តង។ ការលុបចោល​កិច្ចព្រមព្រៀងនេះ ដោយសារតែហ្វីលីពីន​បារម្ភខ្លាចទណ្ឌកម្មលោកខាងលិច​ ដែល​ជះឥទ្ធិពល​ធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច​របស់ខ្លួន៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


អាល្លឺម៉ង់រិះគន់ធ្ងន់ៗពីការប្រើ «យុទ្ធវិធីយោធាពិសពុល» របស់ពូទីនក្នុងសង្គ្រាម ខណៈសហភាពអឺរ៉ុបកំពុងសិក្សាពីការកំណត់តម្លៃប្រេង

ព័ត៌មាន
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃទី ២០ ខែតុលា បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននឹងកំពុងប្រើប្រាស់យុទ្ធ…

មន្ត្រីជាន់ខ្ពស់ និងសង្គមស៊ីវិលនៅអាមេរិកជំរុញឱ្យ IMF និង World Bank បញ្ចេញទុនជួយប្រទេសជួបការលំបាកដោយសារអតិផរណា

ព័ត៌មាន
ស្ថាប័នផ្តល់កម្ចី និងជំនួយហិរញ្ញវត្ថុពីរធំៗគឺ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក កំពុងស្ថិតក្រោមការជំរុញដោយរដ្ឋជាសមាជិក ពិសេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ