វិស័យ SME

អ្នកជំនួញបារម្ភពីការដួលរលំរបស់វិស័យ S M​​ E ប្រសិនបើមានការគប់គិតគ្នារវាងមន្ត្រី និងឈ្មួញជាប្រព័ន្ធ!


ទោះបីជាសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា កំពុងរំកិលខ្លួនទៅមុខគួរឱ្យកត់សម្គាល់ ដោយសារពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំងក៏ដោយ ប៉ុន្តែអ្នកជំនួញក្នុងវិស័យនេះ បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងពីហានិភ័យប្រឈមនឹងការដួលរលំ ប្រសិនបើមានអំពើគប់គិតគ្នារវាងមន្ត្រី និងឈ្មួញខិលខូចជាប្រព័ន្ធ ដែលជាដើមហេតុជំរុញឱ្យម្ចាស់សហគ្រាសស្អាតស្អំ និងគ្មានខ្នងបង្អែក ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងមិនស្មើភាពនៅលើទីផ្សារ។
រវាងមន្ត្រីssaa
ដោយ

តើវិស័យ SME របស់កម្ពុជា ពិតជាប្រឈមនឹងការដួលរលំដូចការព្រួយបារម្ភមែនឬយ៉ាងណា?
​​
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គូសបញ្ជាក់ថា ប្រសិនបើមានការគប់គិតគ្នារវាងមន្ត្រី និងឈ្មួញជាប្រព័ន្ធលើវិស័យផ្សេងៗ នោះ​នឹងបង្កផលប៉ះពាល់ដល់ម្ចាស់សហគ្រាសដែលមិនមានខ្សែបណ្ដាញ ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងមិនស្មើភាពគ្នា ឬអាចធ្វើឱ្យវិស័យ SME ដួលរលំ។ សម្រាប់អ្នកជំនួញរូបនេះ នៅក្នុងបរិបទនេះអ្នកពាក់ព័ន្ធទាំងអស់គួរចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចស្អាតស្អំ ដើម្បីទាក់ទាញអ្នកវិនិយោគ ខណៈរដ្ឋាភិបាលបានបង្កើតច្បាប់ដើម្បីបង្កភាពងាយស្រួល និងការពារដល់វិនិយោគិន។ បើតាមអ្នកឧកញ៉ា លឹម ហេង ការចុះ MOU រវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ​ ដើម្បីជួយដល់វិស័យឯកជនដែលជួបបញ្ហា​នាពេលថ្មីៗនេះ កំពុងមានប្រសិទ្ធភាពជាបណ្ដើរៗហើយ។
​
ដោយឡែក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអះអាងថា សហគ្រាសធុនតូច និងមធ្យម​មួយចំនួនពិតជាជួបបញ្ហាប្រឈមខ្លះមែន ដូចជាការបំពេញនីតិវិធី និងការប្រកួតប្រជែងក្នុងទីផ្សារជាដើម។ ទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះ ជឿជាក់ថា វិស័យ SME មិនងាយដួលរលំនោះទេ ដោយសារមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តែងលូកដៃជួយដោះស្រាយបញ្ហាប្រឈម​​ ខណៈបញ្ហាដែលកើតមាននាពេលកន្លងមកត្រូវបាន​ដោះស្រាយបានជាបន្តបន្ទាប់។
​
គួររំលឹកថា កាលពីពេលថ្មីៗនេះ សភាពាណិជ្ជកម្មកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ដៃគ្នាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ។ កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងការពារក្រុមហ៊ុនឯកជនស្អាតស្អំ, លុបបំបាត់ការប្រកួតប្រជែងមិនស្មើភាព, បង្កើនទំនុកចិត្តជូនវិនិយោគិនជាតិ-អន្តរជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឱ្យស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍ក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោក៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អាម៉េរិក ព្រមានបារាំង និងអាល្លឺម៉ង់ ឱ្យប្រញាប់បញ្ចេញស្តុកប្រេងម៉ាស៊ូត បើមិនចង់ប្រឈមបម្រាម នាំចេញ

តម្លៃប្រេងម៉ាស៊ូត កំពុង​ហក់ឡើងខ្លាំង ហើយទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកវិធានការបន្ថែម ដើម្បី​ទប់តម្លៃប្រេងឥន្ធនៈក្នុងស្រុក។ រដ្ឋបាលលោក ដូណ…

វៀតណាម បង្កើនល្បឿនសាងសង់ផ្ទះតម្លៃសមរម្យជិត៩០ម៉ឺនយូនីត ដើម្បីសង្គ្រោះកម្មករ និងអ្នកចំណូលទាប

នៅក្នុងបរិបទដែលតម្លៃអចលនទ្រព្យនៅតាមទីក្រុងធំៗរបស់វៀតណាម កំពុងស្ទុះហក់ឡើងកប់ពពក ឆ្ងាយហួសពីកម្រិតប្រាក់ចំណូលរបស់ពលរដ្ឋ រដ្ឋាភិបាលវៀតណាម ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ