អង្ករកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យហ្វីលីពីនទិញអង្ករពីកម្ពុជា


សម្តេច តេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រទេសហ្វីលីពីនឲ្យពិនិត្យមើលលទ្ធភាពក្នុងការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន ដ្បិតថាបច្ចុប្បន្នកម្ពុជាមានអង្ករសល់ប្រមាណ ៦លានតោនក្នុងមួយឆ្នាំ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែនអះអាងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយនឹងលោកជំទាវ អគ្គរដ្ឋទូតហ្វីលីពីននៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១។
រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការសម្តេច តេជោ ហ៊ុន សែន
ដោយ

សម្តេច តេជោ បានបន្ថែមទៀតថា ហ្វីលីពីន ក៏អាចមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជាបាន តាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន។ ក្នុងន័យនេះដែរ សម្ដេចតេជោបានមានប្រសាសន៍ផងដែរថា «យើងគប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពល នៅទីឆ្ងាយៗ ពោលគឺយើងអាចធ្វើយ៉ាងណា ទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឲ្យគ្នាទៅវិញទៅមក»។

កន្លងមក ហ្វីលីពីនក៏ធ្លាប់អញ្ជើញខាងក្រុមហ៊ុននៅកម្ពុជាទៅចូលរួមដៃថ្លៃនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនដែរ ប៉ុន្ដែមិនទទួលបានជោគជ័យនោះទេ។

ហ្វីលីពីនក៏ជាប្រទេសមួយមានតម្រូវការអង្ករច្រើនណាស់ដែរ ជាក់ស្ដែង កាលពីឆ្នាំ២០២០ វៀតណាមសម្រេចបានការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនក្នុងទំហំទឹកប្រាក់ដល់ទៅ ១ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០២០ កម្ពុជាសម្រេចបានការនាំចេញអង្ករសរុប ជាង៦៩ម៉ឺនតោន ដោយមានតម្លៃជាទឹកប្រាក់ជាង៥០០លានដុល្លារ កើនឡើងជាង១១% ធៀបនឹងឆ្នាំ២០១៩៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា ម៉ុង ឫទ្ធី ថាស្វាយលោកជាង៦ម៉ឺនដើមមិនទាន់បេះផ្លែទេព្រោះនាំចេញមិនបាន

ព័ត៌មាន
ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាកំពូលអ្នកវិនិយោគឈានមុខមួយរូបនៅក្នុងវិស័យកសិកម្មបានអះអាងប្រាប់ខេមបូណូមីសថា ចម្ការរបស់លោកកំពុងនៅសល់ស្វាយលើដើមជា…

ស្ថាប័នផ្សព្វផ្សាយធំៗ៣នៅកម្ពុជារួមគ្នាបង្កើតសម្ព័ន្ធទូរទស្សន៍ឌីជីថលថ្មីមួយទៀត

ព័ត៌មាន
ក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន៣ នៅកម្ពុជា រួមមាន ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិតម៉េង ក្រុមហ៊ុន បាយ័ន គ្រុប របស់លោកជំទាវហ៊ុន ម៉ាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ