សម្ព័ន្ធទូរទស្សន៍កម្ពុជា

ស្ថាប័នផ្សព្វផ្សាយធំៗ៣នៅកម្ពុជារួមគ្នាបង្កើតសម្ព័ន្ធទូរទស្សន៍ឌីជីថលថ្មីមួយទៀត


ក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន៣ នៅកម្ពុជា រួមមាន ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិតម៉េង ក្រុមហ៊ុន បាយ័ន គ្រុប របស់លោកជំទាវហ៊ុន ម៉ាណា និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់ឧកញ៉ា អ៊ឹង ឆៃងួន គឺបានចាប់ដៃសហការគ្នាជាលើកដំបូង ក្នុងការបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា សម្ព័ន្ធទូរទស្សន៍កម្ពុជាគ្រុប ខូ អិល ធី ឌី។
សម្ព័ន្ធទូរទស្សន៍កម្ពុជាគ្រុប ខូ អិល ធី ឌី
ដោយ

ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ការបង្កើតក្រុមហ៊ុន​ថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ ជាការចូលរួមជំរុញ​ឲ្យបណ្តាញ​ផ្សព្វផ្សាយ​ឯកជន និងរដ្ឋ ប្រែក្លាយការផ្សាយ​ពីប្រព័ន្ធ​អាណាឡូក ទៅជាប្រព័ន្ធ​ឌីជីថល ដោយរលូនវិញ ដើម្បីឲ្យ​ទាន់មុនកាល​កំណត់ឆ្នាំ២០២៣ ដែលកម្ពុជា​ត្រូវធ្វើម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក។

ជាមួយនេះដែរឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកនៃក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប ឲ្យដឹងថា ការសហការ​គ្នារវាង​ក្រុមហ៊ុនទាំង​៣នាពេលនេះ ក្នុងគោលដៅតែ​មួយគឺ ប្រព័ន្ធផ្សាយ​របស់កម្ពុជា ត្រូវដើរឲ្យទាន់​ការវិវត្ត​របស់​សកលលោក និងអាច​កាត់បន្ថយ​ចំណាយ​មួយចំនួន​របស់ក្រុមហ៊ុន​ទាំង៣ ផងដែរ។

ដោយឡែក ឧកញ៉ា​ ឆាល វ៉ាន់ ទីប្រឹក្សាអគ្គនាយក​ទូរទស្សន៍​បាយ័ន ​រំពឹង ការរួមគ្នាបង្កើតសម្ព័ន្ធទូរទស្សន៍ឌីជីថលថ្មីនេះ នឹងធ្វើឲ្យ​ស្ថាប័ន​ផ្សព្វផ្សាយនៅកម្ពុជា​កាន់តែមាន​ការរីកចំរើន ដែលជា​ការឆ្លុះបញ្ជាំង​មួយ​ពីដំណើរការវិវត្តិន៍ល្អ នៃប្រព័ន្ធផ្សព្វផ្សាយ​នៅកម្ពុជា។

បើតាមឧកញ៉ា អ៊ឹង ឆៃងួន ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ នឹងដំណើរការនៅ​ក្នុងពេលឆាប់ៗនេះ ដោយស្ថាប័នថ្មីនេះ មានភារកិច្ច​ត្រួតពិនិត្យ​គុណភាព វីដេអូ សំលេង និងកម្ម​វិធី​ផ្សាយនៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​តាមរយៈច្រកចេញ​ចូលតែមួយ ដែលធានា​ការផ្សាយ​ពីប្រព័ន្ធ​អាណាឡូក ទៅជា​ប្រព័ន្ធ​ឌីជីថល៕

សូមទស្សនាសេចក្តីរាយការណ៍បន្ថែមខាងក្រោម៖ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យហ្វីលីពីនទិញអង្ករពីកម្ពុជា

ព័ត៌មាន
សម្តេច តេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រទេសហ្វីលីពីនឲ្យពិនិត្យមើលលទ្ធភាពក្នុងការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន ដ្បិតថាបច្ចុប្បន្នកម្ពុជាមានអង្ក…

ក្រោយដំណើរការបាន៦០ឆ្នាំ Thai Airways ដើរដល់ដំណាក់កាលស្លាប់រស់ចុងក្រោយ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងតម្រូវឲ្យបញ្ជូនផែនការស្តារនីតិសម្បទាអាជីវកម្មរបស់ខ្លួនត្រឹមថ្ងៃទី ២ខែមិនា ទៅតុលាការក្ស័យធនកណ្តាលរបស់ថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ