ប្រទេសថៃ

ការស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពលោក ប្រាយុទ្ធ ចាន់អូចា ធ្លាក់ចុះក្នុងរដូវបោះឆ្នោតសកលក្នុងខែនេះ


កាលពីថ្ងៃអាទិត្យ ទី ៧ ខែឧសភា ប្រជាជនថៃបានតម្រង់ជួរក្រោមពន្លឺថ្ងៃនៅខាងក្រៅវត្តអារាម មជ្ឈមណ្ឌលលក់ទំនិញ និងសាលារៀន ដើម្បីបោះឆ្នោតមុនកាលកំណត់។ ប្រជាជនថៃជាង ២ លាននាក់នៅទូទាំងប្រទេស បានចុះឈ្មោះសុំបោះឆ្នោតមុនថ្ងៃបោះឆ្នោតសកលដែលគ្រោងធ្វើនៅថ្ងៃទី ១៤ ខែឧសភា។ គេរំពឹងថាការបោះឆ្នោតលើកនេះនឹងបង្ហាញឱ្យឃើញការប្រជែងគ្នាយ៉ាងខ្លាំងក្លារវាងគណបក្សធំៗដែលគាំទ្រដោយកងទ័ព និងគណកប្សប្រឆាំងដែលងើបឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។
ការស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពលោក ប្រាយុទ្ធ ចាន់អូចា ធ្លាក់ចុះក្នុងរដូវបោះឆ្នោតសកលក្នុងខែនេះ
ដោយ

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ ២០១៤ មុនពេលលោកពង្រឹងការគ្រប់គ្រងរបស់ខ្លួនក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសឆ្នាំ ២០១៩ បាននិងកំពុងធ្លាក់ប្រជាប្រិយភាពនៅក្នុងការស្ទង់មតិមួយ។ ការស្ទង់មតិនោះបង្ហាញឱ្យឃើញថា អ្នកបោះឆ្នោតពេញចិត្តនឹងគណបក្សប្រឆាំងចាស់វស្សា គឺគណបក្ស ភឿថៃ និងគណបក្សឆ្ពោះទៅមុខ ដែលប្រកាន់តឹងជាង។

ប៉ុន្តែនៅក្នុងប្រព័ន្ធបោះឆ្នោតប្រកបដោយភាពអំណោយផលយ៉ាងច្រើនចំពោះគណបក្សដែលគាំទ្រដោយកងទ័ព អ្នកប្រកួតប្រជែងត្រូវតែទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ទើបមានសង្ឃឹមបង្កើតរដ្ឋាភិបាលថ្មីបាន។

ក្នុងចំណោមគូប្រជែងទាំងនោះមានគណបក្ស ភឿថៃ ដែលដាក់លោកស្រី ប៉ៃតុងតាន ស៊ីណាវ៉ាត្រា ជាបេក្ខជននាយករដ្ឋមន្ត្រី។ លោកស្រីជាកូនរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាមហាសេដ្ឋី និងដែលកំពុងនិរទេសខ្លួននៅបរទេស។

នៅក្នុងការស្ទង់មតិ គណបក្សភឿថៃនៅតែនាំមុខគេ ប៉ុន្តែប្រជាប្រិយភាពរបស់លោកស្រី ប៉ៃតុងតាន ហាក់ដូចជាខ្សោយជាងគូប្រជែងម្នាក់ គឺបេក្ខជននាយករដ្ឋមន្ត្រីឈ្មោះ ពីតា លីមចារើនរ៉ាត ដែលជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ។

បន្ទាប់ពីបិទការបោះឆ្នោតនៅម៉ោង ៥ ល្ងាច, អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក សាវ៉ាង ប៊ូនមី បាននិយាយថា អត្រាអ្នកទៅបោះឆ្នោតត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៧០ ភាគរយ ទោះបីជាលោកបានទទូចថាឱ្យរង់ចាំរបាយការណ៍ជាផ្លូវការក៏ដោយ។ អាជ្ញាធរថៃបានរំពឹងទុកថា ចំនួនអ្នកមកបោះឆ្នោតមុនពេលកំណត់កាលពីថ្ងៃអាទិត្យមានច្រើន។

មានប្រជាពលរដ្ឋថៃជាង ៥២ លាននាក់ ដែលមានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃក្នុងខែឧសភា ឆ្នាំ ២០២៣ នេះ។ ក្នុងចំណោមនោះ ជនជាតិថៃ ១ សែននាក់ដែលរស់នៅក្រៅប្រទេសក៏បានសុំបោះឆ្នោតមុនកាលកំណត់ដែរ ដោយអ្នកខ្លះបានធ្វើរួចរាល់ហើយ៕




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា ដើម្បីទ…

ដាស់តឿនគ្នាផង តបស្នងគុណម្តាយទាន់ខែភ្លឺ! គម្រោងលំនៅដ្ឋានប្រណិត អ័រគីដេ ដឹផាលេស កំពុងផ្តល់នូវជម្រើសនៃការបង់ប្រាក់ត្រឹម USD 1299/ខែ តែប៉ុណ្ណោះ ជាមួយកម្មវិធី ប្រូម៉ូសិន ទិវាគុណម្តាយ!

ព័ត៌មាន
អ័រគីដេ ប្រកាសផ្តល់ជូនកម្មវិធី ប្រូម៉ូសិន ពិសេសជាមួយជម្រើសបង់ប្រាក់កាន់តែងាយស្រួលខ្លាំងដល់ពលរដ្ឋកម្ពុជា ដែលមានបំណងចង់ទិញ កាដូ ជូនម្តាយន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ