អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រើទុនជាង ១លានដុល្លារ បំពាក់ប្រព័ន្ធចំណតស្វ័យប្រវត្តិ


ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានចំណាយទុន ជាង ១លានដុល្លារអាមេរិក ដើម្បីរៀបចំ និងបំពាក់ប្រព័ន្ធចតយានយន្ដតាមបច្ចេកវិទ្យាស្វ័យប្រវត្តិ សម្រាប់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ដោយប្រព័ន្ធនេះ នឹងត្រូវដាក់ឲ្យដំណើរការសាកល្បងនៅថ្ងៃទី ១៦ ខែសីហានេះតទៅ។
ម្ចាស់រថយន្ដបង់ប្រាក់ថ្លៃចំណតតាមម៉ាស៊ីនស្វ័យប្រវត្តិ ក្នុងព្រលានយន្ដហោះអន្តរជាតិភ្នំពេញ
ដោយ

បើតាម ការបញ្ជាក់​ពីនាយិកា​គ្រប់គ្រង​អាកាសយាន្ដដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រព័ន្ធ​ចំណត​ស្វ័យ​ប្រវត្តិ​នេះ នឹង​សន្សំ​សំចៃ​ពេល​វេលា សុវត្ថិភាព និងអាច​បត់បែន​កាន់តែ​ងាយ​ស្រួល​ជាងមុន សម្រាប់​ការចត​យានយន្ដ ក៏ដូចជា​ការធ្វើ​ដំណើរ​ចេញនិងចូល​ព្រលាន​យន្ដហោះ​ផងដែរ។

​លោកស្រី ខ្លូអេ ឡាប៉េរ នាយិកា​គ្រប់គ្រង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានឲ្យ​ដឹងថា ការអភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែលមាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា អនុញ្ញាត​ឲ្យអ្នកបើក​បរ​អាចចូល​ចតយាន​យន្ដ និងបង់ប្រាក់​​ថ្លៃចំណត​​ជាមួយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នេះ នឹងជួយ​ឲ្យការធ្វើ​​ចរាចរណ៍​​ចេញ​ចូល​ព្រលាន​យន្ដ​ហោះ​អន្តរជាតិ​ភ្នំពេញ នឹងមាន​សកម្មភាព​កាន់តែ​លឿន​រហ័ស​ជាងមុន រហូត​ដល់​៣ដង ព្រម​ជាមួយ​នឹង​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ផងដែរ។ 

ម៉ាស៊ីនបង់ថ្លៃចំណតស្វ័យប្រវត្តិ ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

តាម​រយៈ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិនេះ ម្ចាស់យាន​យន្ដ​មិនចាំបាច់​បើកឡាន​​តម្រង់​ជួរ​ស្ទះផ្លូវ ដើម្បី​ឈប់បង់​ប្រាក់ជូន​បុគ្គលិក​អាកាស​យាន្ដដ្ឋាន​ទៀត​នោះទេ ពោលគឺ អាកាស​យាន្ដដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានបំពាក់​នូវម៉ាស៊ីន​បង់ប្រាក់​ស្វ័យប្រវត្តិ​​រហូត​ដល់​ ៨កន្លែង សម្រាប់​ឲ្យម្ចាស់​យានយន្ដ​ធ្វើប្រតិបត្តិការ​បង់ប្រាក់​ជាមួយម៉ាស៊ីននោះ​បានយ៉ាង​ស្រួលដោយ​ខ្លួនឯង មុននឹង​បើកយានយន្ដ​ចាកចេញ​ពីព្រលាន​យន្ដហោះ។

ទីធ្លា​ចំណតយាន្ដ​ដែលបាន​ពង្រីក​ថ្មីនេះ អាចចត​យានយន្ដ​បាន​រហូត​ដល់ ៤៥០​គ្រឿង និងអាច​មានសមត្ថភាព​អាចទទួល​យានយន្ដ​ចូលចត​ក្នុង​មួយថ្ងៃ បាន​លើសពី ៣ពាន់គ្រឿង​។ 

តារាងតម្លៃថ្មីសម្រាប់​ចំណតធម្មតា ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបផ្ដល់ឲ្យពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)

បើតាម​​ការគូស​​បញ្ជាក់ពី អ្នកគ្រប់គ្រង​​​ព្រលាន​​យន្ដហោះ​​អន្តរជាតិ​​ភ្នំពេញ គិតត្រឹម ៤ឆ្នាំចុង​​ក្រោយនេះ អាកាស​​យន្ដដ្ឋាន​នេះ ​បានចំណាយ​​ទុន​​ប្រមាណ ជាង ១០លាន​​ដុល្លារ​​អាមេរិក ក្នុង​ការ​ពង្រីក​​នូវប្រព័ន្ធ​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ​​នានា ហើយនៅ​​អនាគត ខាងក្រុមហ៊ុន​អាកាស​យាន្ដដ្ឋាន​កម្ពុជា ក៏គ្រោង​នឹងពង្រីក​បន្ថែម​នូវ​សមត្ថភាព​សំខាន់ៗ​ផ្សេងៗ​ទៀត ដើម្បីបម្រើ​ដល់​អ្នក​ដំណើរ ដែលកំពុង​មានការ​កើនឡើង​ជារៀង​រាល់​ថ្ង​៕ ​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ដាប់​អ្នក​រស់នៅក្នុងបុរី ប៉េង ហួត និយាយ​ពី​បញ្ហា​សន្តិសុខ​និង​សុវត្ថិភាព​នៅក្នុង​បុរី!

ព័ត៌មាន
គម្រោង បុរី ប៉េង ហួត នីមួយៗ តែងមានសន្ដិសុខគ្រប់ច្រកល្ហក ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅក្នុងបុរី និងការពារសុវត្ថិភាពរបស់អ្នករស់នៅក្នុងបុរីទាំ…

ជិះកង់ទៅធ្វើការ ចំណេញប្រាក់ បង្កើតឱកាសជំនួញ និងសុខភាពល្អ?

ព័ត៌មាន
ខណៈដែលប្រជាជនកម្ពុជាជាទូទៅ បានប្រើប្រាស់ម៉ូតូ និងរថយន្តផ្ទាល់ខ្លួន ជាមធ្យោបាយធ្វើដំណើរទៅធ្វើការ មានពលរដ្ឋមួយក្រុម បែរជាមានចំណង់ចំណូលចិត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ