Advertisement
ស្ពាន​ព្រែកព្នៅ

រដ្ឋាភិបាល​ប្រកាស​ទិញ​ផ្លូវ​​និង​ស្ពាន​លីយ៉ុងផាត់​មក​គ្រប់គ្រង​វិញ


ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ ដើម្បី​ដោះស្រាយ​នូវ​ការ​លំបាក​និង​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន ពិសេស សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រជា​ពលរដ្ឋ រដ្ឋាភិបាល​នឹង​ទិញ​យក​ផ្លូវ លី យ៉ុងផាត់ ដែល​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៦A ទៅ​ផ្លូវ​ជាតិ​លេខ​៥ ( ស្ពាន និង​ផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ) ដោយ​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ទៅ​មក ដោយ​មិន​ចាំបាច់​បង់​ថ្លៃ​ទៀត​ឡើយ។
ដោយ
Advertisement

តាម​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេច​តេជោ បាន​ឲ្យ​ដឹង​ថា ការ​បើក​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ ដោយ​មិន​ចាំបាច់​បង់​ប្រាក់​ដូច​កាល​ពី​មុន​នោះ នឹង​ត្រូវ​ចាប់​ផ្ដើម​ឡើង​ពី​ម៉ោង ០០:០០​នាទី ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១៧​នេះ​តទៅ ដោយ​រាជ​រដ្ឋាភិបាល​នឹង​ទិញ​យក​មក​គ្រប់គ្រង​វិញ។

សម្តេចតេជោ ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សាលា​រាជ​ធានី​ភ្នំពេញ​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​នៅ​សេស​សល់៕




អត្ថបទបន្ទាប់


ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​មាន​ឥទ្ធិពល ត្រូវ​កសាង​អំណាច​ទាំង​៦​នេះ

ព័ត៌មាន
តើ​អ្នក​កំពុង​មាន​តួនាទី​ជា​អ្នក​ដឹកនាំ​មែន​ទេ? តើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ដែល​មាន​ឥទ្ធិពល​មួយ​រូប​ដែរ​ឬ​ទេ? បើ​អ្នក​កំពុង​...

វៀតណាម​កំពុង​ដេក​ភ័យ​ពី​រឿង​កាត​លឿង​នាំ​ចេញ​ផល​នេសាទ​សមុទ្រ​ទៅ​អឺរ៉ុប ខណៈ​កម្ពុជា​ជាប់​កាត​ក្រហម

ព័ត៌មាន
កាល​ពី​ដើម​ឆ្នាំ​នេះ ក្រុម​ការងារ​ជលផល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា វៀតណាម​ទំនង​នឹង​ត្រូវ​ទទួល​បាន​កាត​លឿង​ពី​ក្រុម​អធិការ​កិច្ច​ស...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ