Advertisement
សណ្ឋាគារ

ឆ្នាំ២០១៨នេះ នឹងមានសណ្ឋាគារ១ពាន់បន្ទប់ បើកឲ្យប្រើប្រាស់នៅខេត្តព្រះសីហនុ


ទន្ទឹមនឹងកំណើនភ្ញៀវទេសចររៀងរាល់ឆ្នាំ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ឆ្នាំ២០១៨នេះ ខេត្តព្រះសីហនុ នឹងមានកំណើនសណ្ឋាគាររហូតដល់១ពាន់បន្ទប់ ដែលនឹងបើកឲ្យប្រើប្រាស់ ដើម្បីបំពេញតម្រូវភ្ញៀវទេសចរ។
នេះជាសណ្ឋាគារផ្កាយ៥នៅកោះរ៉ុង (រូបភាព៖ ហ្វេសប៊ុក The Royal Sands Koh Rong Resort
ដោយ
Advertisement

ថ្លែងក្នុងពិធីសម្ពោធអគារ Exchange Squareនៅក្រុងភ្នំពេញនាថ្ងៃទី២៤ ឧសភានេះ លោក ប៉ែន សុផល មានប្រសាសន៍យ៉ាងដូច្នេះថា៖ «បច្ចុប្បន្នតំបន់ឆ្នេរ បានក្លាយជាតំបន់ស្នូលសម្រាប់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងធុរកិច្ចគ្រប់យ៉ាង។ សណ្ឋាគារ ដែលរំពឹងថា នឹងមានបន្ទប់ថ្មីៗជាច្រើនទៀត នឹងមាន១ពាន់បន្ទប់ បើកឲ្យប្រើប្រាស់នៅឆ្នាំ២០១៨»។

ក្នុងឆ្នាំ២០១៧ មានភ្ញៀវទេសចរជាតិប្រមាណ១.៥លាននាក់ និងប្រមាណ៥សែននាក់ ដែលបានសម្រុកមកលេងកម្សាន្ដនៅតំបន់ឆ្នេរខេត្តព្រះសីហនុ។ នៅឆ្នាំ២០៣០ គេរំពឹងថា ចំនួនភ្ញៀវទេសចរណ៍ទៅលេងនៅខេត្តព្រះសីហនុ ដែលជាតំបន់ឆ្នេរដ៏ស្អាតរបស់កម្ពុជា នឹងទទួលបានភ្ញៀវទេសចរប្រមាណ១១លាននាក់។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៧កន្លងទៅ មានភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្ដនៅកម្ពុជាប្រមាណ៥លាន៦សែននាក់ ក្នុងនោះភ្ញៀវទេសចរជនជាតិ​ចិន​នាំមុខគេ ដោយមានចំនួន១លាន ២សែននាក់។  

ជាមួយនឹងកំណើនទេសចរជាតិនិងអន្តរជាតិដ៏ខ្លាំងក្លា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍បានបង្កើតការងារផ្ទាល់បានប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង១៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណ ជិត១លាននាក់ និង ២០២៥ ជិត ១,២លាននាក់ និងឆ្នាំ២០៣០ បានចំនួន ១,៦លាននាក់ ដោយមិនគិតពីការងារដោយប្រយោល រាប់សិបម៉ឺននាក់ទៀត។ 

សូម​បញ្ជាក់​ថា បច្ចុប្បន្ន សណ្ឋាគារ​នៅ​កម្ពុជា​មាន​ចំនួន ៦៣០ ខណៈ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ មាន​ចំនួន​២៥ ដោយ​ក្នុង​នោះ ខេត្ត​សៀមរាប មាន​ចំនួន​២០ ភ្នំពេញ មាន​ចំនួន​៤ និង​ខេត្ត​ព្រះសីហនុ មាន​១​សណ្ឋាគារ។ នេះ​បើ​តាម​តួលេខ​របស់​លោក គឹម សេរីរដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម​ស្នាក់នៅ ទេសចរណ៍ និង​ម្ហូប​អាហារ​របស់​ក្រសួង​ទេសចរណ៍ ដែល​ផ្តល់​ជូនខេមបូណូមីសនា​ពេល​កន្លង​មក៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋ៖ការ​រំដោះ​ចិញ្ចើម​ផ្លូវ​របស់​អាជ្ញាធរ​មិន​ខុស​ពី​ការ​វែក​ចក

ព័ត៌មាន
ការ​យក​ចិញ្ចើម​ផ្លូវ​មក​ធ្វើ​អាជីវកម្ម បាន​ក្លាយ​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​មាន​កក​ស្ទះ​ចរាចរណ៍ និង​ធ្វ...

ឧកញ៉ា នួន រិទ្ធី បោះទុនវិនិយោគដីឡូតិ៍នៅកៀនស្វាយ ដែលជាតំបន់មានសក្ដានុពលខ្លាំង

ព័ត៌មាន
ស្រុកកៀនស្វាយបានក្លាយជាតំបន់ជាយក្រុងដ៏លេចធ្លោមួយ ដែលសម្បូរប្រជាជនរស់នៅ រោងចក្រសហគ្រាស និងមានហេដ្ឋរចនាសម្ព័ន្ធល្អ ព្រមទាំងនៅជិតទន្លេបាសាក់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ