ធនាគារ អេស ប៊ី អាយ លី ហួរ បើក​សាខា​ថ្មី​មួយ​ទៀត​ហើយ!

ធនាគារ អេស ប៊ី អាយ លី ហួរ សាខា ៧​មករា បើក​ជាផ្លូវការ​ហើយ; ស្ថិតនៅ​តំបន់​ពាណិជ្ជកម្ម​ចំ​កណ្ដាល​ទីក្រុង!


ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែល​ជា​វិនិយោគទុន​រួមគ្នា​រវាង​ក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង នៅថ្ងៃទី២២ មីនា ឆ្នាំ២០២១ បាន​បើក​សាខា​ថ្មី​មួយទៀត​​ជាផ្លូវការ ស្ថិត​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​កណ្ដាល​រាជធានី​ភ្នំពេញ ដែលបានចំណាយពេល​ជាង ៥ខែ​ក្នុង​ការរចនា​អគារ​នេះ​ឡើង។ ​សាខា​ ៧​មករា​ គឺ​ស្ថិត​នៅ​លើ​អគារលេខ ២១៩ កែងផ្លូវ ១២៨ & ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ធនាគារ អេស ប៊ី អាយ លី ហួរ សាខា ៧​មករា ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារដែលមានការវិវត្តន៍លឿនបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនបន្ទាប់ពីទទួលបានអាជ្ញាបណ្ណ​ពីធនាគារជាតិ​កាល​ពី​ខែមីនា ឆ្នាំ២០២០ ។ បើទោះបីជាទទួលរងនូវផលប៉ះពាល់ជាសកលពីជម្ងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខស្របទៅតាមតម្រូវរបស់ប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម ។ 

ដោយគិត​មក​ត្រឹម​ចុង​ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា​មាន​ចំនួន​ជាង ១.៥០០ កន្លែង គ្រប់ដណ្តប់ ២៥​ខេត្ត​/ក្រុង​-រាជធានី តាមរយៈសាខាទាំង ៤៥ របស់ខ្លួន ។ 

លោកស្រី ជា វណ្ណចាន់បូផា ​ប្រធាន​សាខា​៧​មករា នៃ ធនាគារ អេស ប៊ី អាយ លី ហួរ។

លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុន ក្រៅស្រុក និងក្នុងស្រុក ដើម្បី​ផ្តល់​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ល្អ​បំផុត ដើម្បី​ទាក់ទាញ​ការវិនិយោគ​យូរ​អង្វែង​ពី​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ប្រទេស​ជប៉ុន ដើម្បី​លើក​កម្ពស់​វិស័យ​សេដ្ឋកិច្ច​និង​ស្ថិរភាព​នយោបាយ​សម្រាប់​ព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី ជា វណ្ណចាន់បូផា ជា​ប្រធាន​សាខា​៧​មករា ។ លោកស្រី​មានបទពិសោធន៍ជាង ១៧ឆ្នាំ នៅ​លើ​ការងា ជាពិសេស​លើ​វិស័យ​ធនាគារ​ពាណិជ្ជ ក្នុង​ការដឹកនាំ​ប្រតិបត្តិការ​សាខា សេវាកម្ម​ធនាគារ​ឈាន​មុខ ការវាយតម្លៃ​ឥណទាន​គ្រប់​ប្រភេទ និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ផងដែរ ។ លោកស្រី​បានមានប្រសាសន៍​ថា សាខា ៧ មករា ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បម្រើ​សធារណជន ​ដោយ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​​ដ៏ច្រើន​សម្បូរបែប ។ 

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺ​ជា​វិនិយោគទុន​រួម​គ្នា​រវាងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួល​បាន​អាជ្ញាបណ្ណ​ស្រប​ច្បាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា កាលខែមីនា ឆ្នាំ២០២០ ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការ​អាជីវកម្ម​ទូទាំង ២៥​ខេត្ត/​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​បុគ្គលិក​ជាង ១,៥០០​នាក់ ៕

សម្រាប់សេវាកម្មលម្អិតសូមទំនាក់ទំនង៖
លោកស្រី ជា វណ្ណចាន់បូផា ប្រធានសាខា៧មករា
ទូរសព្ទ ៖ ០១២ ២១១ ៦១៥
អ៊ីម៉ែលៈ [email protected] 




អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកបង្កើនការនាំចូលស្វាយពីប្រទេសវៀតណាម

ព័ត៌មាន
បើទោះបីជាវៀតណាមទើបតែទទួលបានអាជ្ញាបណ្ណនាំចូឡស្វាយទៅអាមេរិកកាលពីឆ្នាំមុននេះក្ដី ប៉ុន្ដែប្រទេសវៀតណាមត្រូវបានគេដឹងថា គឺជាដៃគូផ្គត់ផ្គង់ផ្លែ…

រាជរដ្ឋាភិបាលស្នើ៥ចំណុច ឲ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ និងម្ចាស់បុរី អនុគ្រោះសម្រាប់អតិថិជនរបស់ខ្លួននៅអំឡុងកូវីដ-១៩

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ