មន្ត្រីជាន់ខ្ពស់ជប៉ុន និងកម្ពុជាសហការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

មន្ត្រីជាន់ខ្ពស់ជប៉ុន និងកម្ពុជា យល់ព្រមសហការក្នុងការឈានទៅដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា


មន្ត្រីជាន់ខ្ពស់ជប៉ុន និងកម្ពុជា យល់ព្រមសហការក្នុងការឈានទៅដោះស្រាយវិបត្តិដ៏រ៉ាំរៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ការអះអាងពីការកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងជំនួបកាលពីថ្ងៃចន្ទសប្ដាហ៍នេះ រវាងរដ្ឋមន្ត្រីការបរទេសជប៉ុន ជាមួយនឹងឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ ដែលត្រូវជាកូនប្រុសច្បងរបស់សម្តេចតេជោហ៊ុន សែន។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ជប៉ុន និងត្រូវបានផ្សាយបន្ដដោយសារព័ត៌មាន AP។
ជំនួបឯកឧត្តមហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការបរទេសជប៉ុន

ឯកឧត្តម ហ៊ុនម៉ាណែត ​ដែលទើបត្រូវបាន​ជាប់ឆ្នោតគាំទ្រ​ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី​នាពេលអនាគតនោះ ​បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងតូក្យូ​ប្រទេសជប៉ុន និងបានចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Yoshimasa Hayashi ផងដែរ។ នៅក្នុងជំនួប​នោះ លោក Hayashi បាន​​ស្វាគមន៍យ៉ាងកក់ក្ដៅ​សម្រាប់​ដំណើរទស្សនកិច្ចរបស់ឯកឧត្តមហ៊ុន​ ម៉ាណែត​ក្នុងទឹកដីប្រទេសជប៉ុន ព្រមទាំង​បានលើកឡើងពី​ចំណង​មិត្តភាព​ដ៏ល្អិតល្មួត​រវាង​កម្ពុជា និងប្រទេសជប៉ុន ដោយភាគីទាំងពីមានកិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ​លើការដោះស្រាយនូវបញ្ហា​ទាក់ទងនឹងប្រទេស​មីយ៉ាន់ម៉ា រួមទាំងបញ្ហាតំបន់​ផ្សេងៗទៀតផងដែរ។

ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលកន្លងមក​ក៏ធ្លាប់​បាន​អម​ដំណើរ​នាយករដ្ឋមន្ត្រីកម្ពុជា​សម្តេចតេជោ​ ហ៊ុន សែន ​​ធ្វើដំណើរ​ទស្សនកិច្ច​​​ទៅប្រទេស​មីយ៉ាន់ម៉ាកាលពីដើមខែមករា​កន្លងទៅនេះផងដែរ ដែលនេះជា​លើក​ដំបូង​ហើយ ដែល​មេដឹកនាំ​បរទេសធ្វើ​ដំណើរទស្សនកិច្ចទៅប្រទេសនេះដោយផ្ទាល់ ចាប់​តាំង​ពី​យោធា​ឡើង​កាន់​អំណាចបា​ន​មួយ​ឆ្នាំ​។

បច្ចុប្បន្ន កម្ពុជា​ជា​ប្រធានអាស៊ាន ហើយ​នាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន បាន និងកំពុង​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែងជាមួយអាស៊ាន ​ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​មីយ៉ានម៉ា ​ដែល​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ខ្លះបាន​ចាត់​ទុក​បញ្ហានៅមីយ៉ាន់ម៉ានេះ ថា​​ជា​សង្រ្គាម​ស៊ីវិល។

ទោះជាយ៉ាងនេះក្តី លោក Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន បាន​លើកសរសើរពី​​ដំណើរ​ទស្សនកិច្ច​របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានទៅទស្សនៈកិច្ចនៅ​ប្រទេស​មីយ៉ាន់ម៉ា​ថា​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​វិជ្ជមាន​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍នៅក្នុងប្រទេសនេះ។

ក្នុងនោះផងដែរ លោក Hayashi ក៏បានគូសបញ្ជាក់ដែរថា ប្រទេសជប៉ុនសង្ឃឹមថា នឹងសហការជាមួយកម្ពុជាក្នុងការសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និង បើកចំហ ដែលជប៉ុនកំពុងជំរុញឲ្យមានការកាត់បន្ថយ​នៃការកើនឡើងឥទ្ធិពលរបស់ចិន៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាអ្វីជំរុញឲ្យតម្លៃត្រីសាល់ម៉ុនកាន់តែហក់ឡើងខ្ពស់នៅទីផ្សារកម្ពុជា?

ព័ត៌មាន
បច្ចុប្បន្ន ប្រជាជនកម្ពុជា កាន់តែមានការពេញនិយមក្នុងការបរិភោគសាច់ត្រីសាល់ម៉ុន ដែលបានធ្វើឱ្យតម្រូវការត្រីសាល់ម៉ុនមានការកើនឡើងដែរ ខណៈតម្លៃវ…

លោក ជំទាវ ឱ វណ្ណឌីនស្នើឡើង៤ចំណុច ឲ្យប្រជាពលរដ្ឋចូលរួមដើម្បីទប់ទល់កូវីដ១៩អូមីក្រុងដែលកំពុងរាតត្បាត

ព័ត៌មាន
នៅរយៈពេលជាង១០ថ្ងៃមកនេះ ករណីឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានរកឃើញក្នុងអត្រាតួលេខ៣ខ្ទង់ក្នុងមួយថ្ងៃ ហើយក្នុងនោះ ភាគច្រើនគឺជាមេរោគបំប្លែងថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ