Advertisement
នយោបាយ-​ទំនាក់​ទំនង​កម្ពុជា-​អាមេរិក

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក៖ ពេល​វេលា​នៅ​មាន​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​​​អាមេរិក-​កម្ពុជា​ប្រសើរឡើងវិញ


សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា នៅ​មាន​ពេលវេលា​នៅ​ឡើយ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ភ្នំពេញ។
លោក Patrick Murphy ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក (រូប​ខាង​ឆ្វេង) ផ្ដល់​សន្និសីទ​សារព័ត៌មាន​ដល់​អ្នក​កាសែត​ជុំវិញ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នាថ្ងៃទី១៣ ធ្នូ ២០១៧។
ដោយ
Advertisement

កាលពី​ពេល​ថ្មីៗ​នេះទំនាក់ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​បាន​ឈាន​ដល់​កម្រិត​ទាប បន្ទាប់​ពី​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​ដោយ​តុលាការ​កំពូល ក្រោម​ការ​ចោទ​ប្រកាន់​ពី​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​មាន​ការ​​គាំទ្រ​ដោយ​អាមេរិក។

លោក Patrick Murphy​ ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​អំពាវនាវ​ក្នុង​សន្និសីទ​សារព័ត៌មាន ឲ្យ​កម្ពុជា​ផ្លាស់ប្តូរ​ស្ថានការណ៍​ទៅ​រក​ភាព​ធម្មតា​វិញ នូវ​ជំហាន​មួយ​ចំនួន ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ ដែល​បាន​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ដើរ​​ថយ​ក្រោយ។

លោក Patrick Murphy បាន​និយាយ​ដូច្នេះ​ថា៖ "យើង​ជឿជាក់​ថា នៅ​មាន​ឱកាស​ដើម្បី​ផ្លាស់ប្ដូរ​​សកម្មភាព​ទាំង​នេះ​ឲ្យ​​ត្រឡប់​មក​នៅ​លើ​ផ្លូវ​ដ៏​ល្អ​មួយ ដើម្បី​ឈាន​ទៅ​រក​ឆ្នាំ​២០១៨ និង​ដំណើរការ​ការ​បោះឆ្នោត​​មួយ​ដែល​ស្រប​ច្បាប់។ ដូច្នេះ​យើង​គិត​ថា នៅ​តែ​មាន​ពេល​​វេលា​ដើម្បី​ធ្វើ​កិច្ចការ​នេះ។" 

លោក​បាន​បន្ត​ថា​​ “យើង​ចង់​មាន​ទំនាក់​ទំនង​ល្អ យើង​ជឿជាក់​ថា យើង​មាន​ទំនាក់​ទំនង​រឹងមាំ​ខ្លាំង​ជាមួយ​ប្រជាជន​កម្ពុជា។ យើង​ចង់​បាន​ទំនាក់​ទំនង​ល្អ​និង​រឹងមាំ​ដូចគ្នា​ដែរ​ រវាង​រដ្ឋាភិបាល​​ទាំង​ពីរ​​របស់​​យើង។”

យើង​ចង់​មាន​ទំនាក់​ទំនង​ល្អ យើង​ជឿជាក់​ថា យើង​មាន​ទំនាក់​ទំនង​រឹងមាំ​ខ្លាំង​ជាមួយ​ប្រជាជន​កម្ពុជា។ យើង​ចង់​បាន​ទំនាក់​ទំនង​ល្អ​និង​រឹងមាំ​ដូចគ្នា​ដែរ​ រវាង​រដ្ឋាភិបាល​​ទាំង​ពីរ​​របស់​​យើង
— លោក Patrick Murphy ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក

លោក Patrick​​​ Murphy ជា​មន្រ្តី​ជាន់​ខ្ពស់​បំផុត​របស់​អាមេរិក​ដែល​បាន​មក​ទស្សនកិច្ច​កម្ពុជា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មក។

ស​ប្តា​ហ៍​​នេះ​ដែរ សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា ខ្លួន​បាន​ព្យួរ​ថវិកា​ជំនួយ​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ទូទៅ​ឆ្នាំ​ក្រោយ។

ប៉ុន្តែ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ស្ថានទូត​ជប៉ុន​បាន​និយាយ​ថា ខ្លួន​នឹង​បន្ត​ផ្តល់​ជំនួយ​សម្រាប់​កំណែ​ទម្រង់​ការ​បោះឆ្នោត ហើយ​នឹង​តាមដាន​ស្ថានភាព​នេះ​ឱ្យ​បាន​ដិតដល់​ផង​ដែរ។

ស្ថានទូត​ជប៉ុនបាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​តាម​អ៊ីម៉េល​ថា​ "វា​សំខាន់​ណាស់ ដែល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា។" 

"ជប៉ុន​នឹង​បន្ត​កិច្ច​ពិភាក្សា​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​តាមដាន​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​នឹង​បន្ត​ផ្តល់​ជំនួយ​កំណែ​ទម្រង់​ការ​បោះឆ្នោត។”

លោក អ៊ុច​ បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​បាន​ជួប​លោក Patrick ​Murphy ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​និយាយ​ថា អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​កន្លង​មក គឺ​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ការពារ​ឯករាជ្យភាព សន្តិភាព និង​ស្ថិរភាព​របស់​កម្ពុជា ហើយ​យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ែមមឺរឹត ផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស សម្រាប់ដៃគូដែលធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ

ព័ត៌មាន
អាហារពេលល្ងាចក្នុងថ្ងៃនៃក្តីស្រលាញ់ មិនអាចអត់ផ្កាកុលាបបានទេ ហើយយប់ថ្ងៃឆ្លងឆ្នាំ ក៏មិិនអាចអត់ស្រាសំប៉ាញកើតដែរ? ឥឡូវនេះ អ៊ែមមឺរឹត មានក...

អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ដាក់​ឲ្យ​ដំណើរការ​សាល​ថ្មី​ទទួល​អ្នក​ដំណើរ តម្លៃ​២៦​លាន​ដុល្លារ

ព័ត៌មាន
អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បើក​ដាក់​ឲ្យ​ដំណើរការ​សាល​ថ្មី​សម្រាប់​ទទួល​អ្នក​ដំណើរ​មក​ដល់ និង​ចេញ​ដំណើរ​តាម​ផ្លូវ​អាកាស​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ