Advertisement
អាមេរិក-​កម្ពុជា-​ជំនួយ

តើ​ជំនួយ​អាមេរិក​នៅ​កម្ពុជា​ផ្ដល់​ទៅ​លើ​វិស័យ​អ្វី​ខ្លះ?


វិស័យ​សុខភាព​និង​ការ​ការពារ​បរិស្ថាន​គឺ​ជា​វិស័យ​ធំ​ពីរ​ដែល​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦ ភាគ​ច្រើន បាន​ផ្តោត​លើ​។ នេះ​បើ​យោង​តាម​តួលេខ​ផ្លូវការ។
ដោយ
Advertisement

កម្មវិធី​គោល​នយោបាយ​ប្រជាជន​និង​សុខភាព​បន្ត​ពូជ បាន​ទទួល​ទឹក​លុយ​ជំនួយ ចំនួន​ប្រមាណ ២០​លាន​ដុល្លារ ខណៈ​ដែល​វិស័យ​សុខភាព​ជា​មូលដ្ឋាន​បាន​ទទួល​ចំនួន ១១​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​តួ​លេខ​ផ្លួវការ​របស់ USAID។

ការ​ការពារ​បរិស្ថាន​ជា​ទូទៅ បាន​ទទួល​ទឹក​លុយ​ចំនួន​១០​លាន​ដុល្លារ វិស័យ​រដ្ឋាភិបាល​និង​សង្គម​​ស៊ីវិល ចំនួន ៨,៩​លាន​ដុល្លារ។

យោង​តាម​តួលេខ​ដដែល​ វិស័យ​ផ្សេង​ទៀត​ដែល​បាន​ទទួល​ជំនួយ​ទាំង​នោះ មាន​ដូចជា ចំណាយ​ប្រតិបត្តិការ​ (៦,៤​លាន​ដុល្លារ) កសិកម្ម (៥,៤​លាន​ដុល្លារ) ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​សេវា​កម្ម (១,២​លាន​ដុល្លារ)​ ការ​បង្ការ​គ្រោះ​មហន្តរាយ (៦៤៣,០០០​​ ដុល្លារ)​ សុខភាព និង​ទូទៅ (៣៧,០០០​ដុល្លារ)។

យោង​តាម USAID, សម្រាប់​ឆ្នាំ​២០១៧​នេះ ជំនួយ​អាមេរិក​មាន​តម្លៃ ៥៩​លាន​ដុល្លារ, ឆ្នាំ​២០១៦ ជំនួយ​មាន​ចំនួន ៦៧​លាន​ដុល្លារ និង​នៅ​ឆ្នាំ​២០១៥ ជំនួយ​មាន​ចំនួន ៦៥​លាន​ដុល្លារ។ កាល​ពី​ឆ្នាំ​២០១៤  ជំនួយ​មាន​តម្លៃ​៨០​លាន​ដុល្លារ ៥២​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ និង​ចំនួន ៩០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១២៕




អត្ថបទបន្ទាប់


ផ្សារ​ព្រំ-​ប៉ៃលិន ជាទីប្រជុំ​នៃ​​ជន​ចំណាកស្រុកនិង​កាស៊ីណូ

ព័ត៌មាន
វេលា​ម៉ោង​ជិត ១រសៀល នៅ​ខាង​ក្រៅ​បន្ទប់​សណ្ឋាគារ​មួយ​កន្លែង​នៅ​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន ជាប់​នឹង​ព្រំដែន​កម្ពុជា-​ថៃ ដែល​ខ្ញុំ​ស្នាក់នៅ...

តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ​ហាក់​ផ្ដល់​ក្ដី​សង្ឃឹម​ឡើង​វិញ​សម្រាប់​កសិករ

ព័ត៌មាន
ផលិតផល​ដំឡូងមី ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កសិផល​សំខាន់ និង​មាន​ការ​ដាំដុះ​ច្រើន​ជាង​គេ​លំដាប់​ទី​២​នៅ​កម្ពុជាប​ន្ទាប់​ពី​ស្រូវ។ យ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ