វិស័យសេដ្ឋកិច្ច

អ្នកជំនាញបង្ហាញបញ្ហាប្រឈមធំៗ៣ ដែលអាចបង្អាក់កំណើនសេដ្ឋកិច្ចកម្ពុជា


ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗបានបង្អាក់សកម្មភាពក្នុងទីផ្សារការងារ និងក្នុងវិស័យទេសចរណ៍របស់កម្ពុជា និងធ្វើឱ្យការលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា មានបញ្ហាប្រឈម។
វិស័យសេដ្ឋកិច្ច
ដោយ

បើតាមអ្នកជំនាញសេដ្ឋកិច្ចប្រចាំធនាគារពិភពលោកនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ គឺទាមទារនូវវិធានការបន្ទាន់មួយចំនួនដូចជាការផ្តល់ប្រាក់សង្គ្រោះបន្ទាន់ ការបណ្តុះបណ្តាល និងការស្វែងរកការងារសម្រាប់ពលករចំណាកស្រុក ដែលបានត្រឡប់មកពីប្រទេសថៃវិញ ដើម្បីជួយដល់គ្រួសារដែលងាយរងគ្រោះ និងគាំទ្រដល់តម្រូវការក្នុងស្រុកជាដើម។

​​លោក លី សូដេត អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ភាពតានតឹង នៃជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសថៃ មកលើកម្ពុជានឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានបញ្ហាប្រឈមមួយផ្នែកទៀត។ បើតាមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះ ក្រុងប៉ោយប៉ែត គឺជាតំបន់មួយដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន តែភាពតានតឹងបានធ្វើឱ្យពាណិជ្ជកម្មក្នុងតំបន់ដ៏សំខាន់នេះលែងមានដំណើរការ។

​លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា។ បើតាមនាយិការូបនេះ កម្ពុជា ត្រូវមានវិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ ទើបអាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធ ដែលកំពុងមានមកលើសេដ្ឋកិច្ច។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម គឺទាមទារនូវវិធានការបន្ទាន់មួយចំនួន ដូចជាការផ្តល់ប្រាក់សង្គ្រោះបន្ទាន់ ការបណ្តុះបណ្តាល និងការស្វែងរកការងារសម្រាប់ពលករចំណាក ស្រុកដែលបានត្រឡប់មកវិញ ដើម្បីជួយដល់គ្រួសារដែលងាយរងគ្រោះ និងគាំទ្រដល់តម្រូវការក្នុងស្រុក។ កំណែទម្រង់រយៈពេលមធ្យម គួរតែផ្តោតលើការកាត់បន្ថយថ្លៃដើមក្នុងការធ្វើអាជីវកម្ម ការកែលម្អ លទ្ធភាពឱ្យសហគ្រាសខ្នាតតូចអាចទទួលបានហិរញ្ញវត្ថុយកធ្វើដើមទុន និងការសម្រួលពាណិជ្ជកម្មនិង ភស្តុភារតាមរយៈឌីជីថលូបនីយកម្ម។

ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥ នេះនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ធ្លាក់ចុះពី៦% ដែលសម្រេចបាននៅឆ្នាំ២០២៤ ដោយសារការប្រឈមខាងក្នុង និងក្រៅស្រុកបានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន អមដោយកំណែទម្រង់រចនាសម្ព័ន្ធចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារសំខាន់ ចាំបាច់ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចទៅថ្ងៃមុខ៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន




អត្ថបទបន្ទាប់


តើក្រសួង និងស្ថាប័នពាក់ព័ន្ធគួរធ្វើបែបណា ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស ដែលត្រូវបានបិទដោយសារសង្គ្រាមឈ្លានពានរបស់ថៃ?

ក្រោយកម្ពុជា រងការឈ្លានពានពីសំណាក់យោធាល្មោភសង្រ្គាមថៃ យ៉ាងសាហាវព្រៃផ្សៃ បានជំរុញឱ្យពលរដ្ឋរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅរកទីតាំងស…

អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលចាត់វិធានការក្ដៅចំពោះអ្នកឆ្លៀតឱកាសលក់ទំនិញដំឡើងថ្លៃហួសហេតុ

ពលរដ្ឋកំពុងបង្ហាញការហួសចិត្ត និងខឹងសម្បាយ៉ាងខ្លាំងចំពោះឈ្មួញកណ្ដាល និងអ្នកលក់ដូរមួយចំនួនដែលបានឆ្លៀតឱកាសលក់ដំឡើងថ្លៃហួសហេតុលើមុខទំនិញដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ