CDC

CDC អនុម័តគម្រោងរោងចក្រដំឡើងរថយន្ដថ្មីមួយទៀត តម្លៃ៧លានដុល្លារនៅប៉ោយប៉ែត


គម្រោងរោងចក្រផ្គុំ និងដំឡើងរថយន្ដថ្មីមួយទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តជាផ្លូវការ ដោយរោងចក្រនេះ មានតម្លៃដើមទុនចុះបញ្ជីប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៥កន្លែង។ គម្រោងរោងចក្រដំឡើងរថយន្ដមួយនេះ នឹងត្រូវសាងសង់ឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការផ្សព្វផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
រូបតំណាង៖ រោងចក្រផ្គុំ និងតម្លើងរថយន្ត
ដោយ

នៅថ្ងៃទី​២១ ខែកញ្ញា​ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​ ជាមួយនឹងការអនុម័ត​​​គម្រោង​វិនិយោគ​ចំនួន ៤ ដោយក្នុងនោះ ក៏មាន​គម្រោង​មួយ ជារបស់​ក្រុមហ៊ុន HGB MOTORS ASSEMBLY CO.,LTD. ក្នុងការ​បង្កើត​រោងចក្រ​ផ្គុំ និងដំឡើង​រថយន្ដ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគប្រមាណ ៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង។ ទោះយ៉ាងណា គេមិនទាន់ដឹង​នៅឡើយទេថា គម្រោង​រោងចក្ររប់​​ខាង​ក្រុហ៊ុនខាងលើនេះ នឹង​ធ្វើការ​ដំឡើង​រថយន្ដ​ម៉ាក​អ្វី​នៅឡើយទេ។

ក្រុមហ៊ុន​មួយនេះ​ ត្រូវបាន​គេដឹងថា គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធមួយ​​របស់​ក្រុមហ៊ុន HGB Group របស់​ឧកញ៉ា ង៉ូវ លាងហួត ដែលជា​អ្នកជំនួញ​​ដ៏លេចធ្លោមួយរូប​នៅក្នុងវិស័យ​រថយន្ដ​នៅកម្ពុជា​។ 

ក្រុមហ៊ុនរបស់​ឧកញ៉ា ដែលមិនសូវ​ចេញមុខ​រូបនេះ មាន​នាំចូល​ម៉ាករថយន្ដ​ប្រមាណ ១០ម៉ាកផ្សេងៗគ្នា​មកលក់​នៅក្នុងទីផ្សារ​កម្ពុជា រាប់តាំងពីម៉ាករថយន្ដ​លំដាប់​ប្រណីតៗដូចជា​Rolls Royce, Lamborghini , Benley និង Mclarenជាដើម។ល។

គួរបញ្ជាក់ថា ថ្មីៗនេះដែរ​ ក្រុមហ៊ុន RMA AUTOMOTIVE CO.,LTD ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ របស់ RMA Cambodia ក៏បាន​លាតត្រដាង​ពីផែនការ​ នឹងបោះទុនវិនិយោគ ប្រមាណ ២១លានដុល្លារអាមេរិក ដើម្បីសាង់សង់រោងចក្រផ្គុំ និងតម្លើងរថយន្ត នៅក្នុងខេត្តពោធិ៍សាត់ផងដែរ​។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ គម្រោងវិនិយោគនេះ នឹងអាចស្រូបយកកម្លាំងពលកម្ម ប្រមាណ ៥០០នាក់ សម្រាប់ខ្សែច្រវ៉ាក់ផលិតកម្ម និងតម្រូវការទីផ្សារក្នុងស្រុក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណីអូស្ត្រាលីទិញនាវាមុជទឹកពីសម្ព័ន្ធ AUKUS កំពុងបង្កភាពចម្រូងចម្រាស់ការទូតកើនឡើងកាន់តែខ្លាំងជាមួយបារាំង

ព័ត៌មាន
ភាពចម្រូងចម្រាស់ការទូតកើនឡើងកាន់តែខ្លាំង ក្រោយអូស្ត្រាលីបញ្ចប់កិច្ចសន្យាទិញនាវាពីបារាំង ប៉ុន្ដែបែរជាទៅទិញនាវាមុជទឹកពីប្រទេសសម្ព័ន្ធមិត្ត A…

ថៃគ្រោងដំឡើងពិដានបំណុលសាធារណៈឲ្យស្មើនឹង ៧០% នៃGDP ដើម្បីមានលទ្ធភាពស្រោងស្រង់សេដ្ឋកិច្ច

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុ បានរៀបចំនូវសំណើសុំ តម្លើងពិដានបំណុលសាធារណៈរបស់រដ្ឋ ធៀបនឹងផលិតផលក្នុងស្រុកសរុប ដែលកាលពីមុនកំណត់យកត្រឹមតែ ៦០%ប៉ុណ្ណោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ