វិស័យសេដ្ឋកិច្ច

សិង្ហបុរី ក្លាយជាគោលដៅទាក់ទាញបំផុតនៅលើពិភពលោកសម្រាប់ការរក្សាទុកទ្រព្យសម្បត្តិ និងផ្លាស់ប្តូរទីលំនៅរបស់អ្នកវិនិយោគ


ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់ជាគោលដៅកំពូលនៅលើពិភពលោកសម្រាប់ការរក្សាទុកទ្រព្យសម្បត្តិ និងការផ្លាស់ប្តូរទីលំនៅរបស់អ្នកវិនិយោគ ដោយបាននាំមុខចក្រភពអង់គ្លេស និងប្រទេសស្វីស។ មានអ្នកឆ្លើយសំណួរម្នាក់ប៉ុណ្ណោះក្នុងចំណោម៥នាក់ដែលកំពុងពិចារណាចាកចេញពីប្រទេសដែនកោះដ៏តូចមួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
វិស័យសេដ្ឋកិច្ច
ដោយ

របាយការណ៍របស់ធនាគារ HSBC បានបង្ហាញថា ប្រទេសសិង្ហបុរី បានក្លាយជាគោលដៅកំពូលនៅលើពិភពលោកសម្រាប់ផ្លាស់ប្តូរទ្រព្យសម្បត្តិ និងទីលំនៅរបស់អ្នកវិនិយោគ។ នៅក្នុងរបាយការណ៍ស្ដីពីទ្រព្យសម្បត្តិសហគ្រិនសកលឆ្នាំ២០២៥ របស់ធនាគារ HSBC បានបង្ហាញថា សហគ្រិន១៥% បានចាត់ទុកសិង្ហបុរី ជាគោលដៅកំពូលសម្រាប់រក្សាទុកទ្រព្យសម្បត្តិរបស់ពួកគេ ដោយនាំមុខប្រទេសអង់គ្លេស និងប្រទេស្វីស។ ជាមួយគ្នានេះ អ្នកឆ្លើយ១២% បានចាត់ទុកសិង្ហបុរី ជាទិសដៅកំពូលសម្រាប់ការផ្លាស់ទីលំនៅរបស់សហគ្រិន។

ក្នុងចំណោមសហគ្រិនដែលកំពុងស្នាក់នៅសិង្ហបុរី គឺមានតែម្នាក់ប៉ុណ្ណោះក្នុងចំណោម៥នាក់ដែលកំពុងពិចារណាផ្លាស់ប្តូរទ្រព្យសម្បត្តិចេញពីសិង្ហបុរី ទៅប្រទេសផ្សេង ហើយសហគ្រិនក៏មានអត្រាទាបសម្រាប់ការសញ្ជឹងគិតអំពីការផ្លាស់ប្តូរទីលំនៅផ្ទាល់ខ្លួនពីសិង្ហបុរី ទៅប្រទេសផ្សេងផងដែរ។

ធនាគារ HSBC បានគូសបញ្ជាក់ថា សិង្ហបុរី ក៏បានទាក់ទាញរំហូរចូលដ៏ធំបំផុតនៃទ្រព្យសម្បត្តិពីប្រទេសជិតខាងផងដែរ ជាពិសេសពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន ស្នើឱ្យអាម៉េរិក លុបចោលការទប់ស្កាត់ផ្នែកសន្តិសុខចំពោះក្រុមហ៊ុនចិន

មហាយក្សចិន ជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ លុបចោលការរឹតបន្តឹងផ្នែកសន្តិសុខជាតិ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយខ្លួន ហើយចិន ក៏បានបង្ហើបពីផ…

ជប៉ុននឹងមាននាយករដ្ឋមន្រ្តីជាស្រ្តីលើកដំបូងក្នុងប្រវត្តិសាស្ត្រ

គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន បានជ្រើសរើសលោកស្រី សាណេ តាកៃជី (Sanae Takaichi) ដែលជាអ្នកនយោបាយអភិរក្សនិយមឱ្យធ្វើជាប្រធានគណបក្សកាលពីសប្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ