អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata ប្រគល់វិញ្ញាណបនប័ត្រដល់និស្សិតបញ្ចប់ការសិក្សាក្នុងកម្មវិធីអាហារូបករណ៍ SmartEdu


ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានប្រារព្ធពិធីប្រគល់វិញ្ញាណបនប័ត្រ (Graduation Ceremony) ដល់និស្សិតអាហារូបករណ៍ SmartEdu ដែលបានបញ្ចប់ការសិក្សាចំនួន ៤៧ នាក់ នៅក្នុងជំនាន់ទី ១ ទី២ និងទី៣។
ក្រុមហ៊ុន Smart Axiata ប្រគល់វិញ្ញាណបនប័ត្រដល់និស្សិតបញ្ចប់ការសិក្សាក្នុងកម្មវិធីអាហារូបករណ៍ SmartEdu

កាលពីថ្ងៃសុក្រ ទី២៣ ធ្នូ ២០២២ ក្រុមហ៊ុន Smart រៀបចំពិធីប្រគល់វិញ្ញាណបនប័ត្រ (Graduation Ceremony) ដល់អតីតនិស្សិតអាហារូបករណ៍ SmartEdu ចំនួន ៤៧ នាក់ ដែលបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យនៅក្នុងឆ្នាំ ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ផងដែរ។

កម្មវិធីអាហារូបករណ៍ SmartEdu Scholarship Program ចូលរួមចំណែកគាំទ្រ និងបណ្តុះបណ្តាលនិស្សិតកម្ពុជានៅទីក្រុង និងតាមបណ្តាខេត្តនានា ដែលពុំមានលទ្ធភាពក្នុងការបន្តសិក្សាថ្នាក់មហាវិទ្យាល័យ ជាពិសេសសម្រាប់ជំនាញផ្នែកទូរគមនាគន៍ បច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង និងជំនាញបច្ចេកទេសបច្ចេកវិទ្យាផ្សេងៗទៀត។

ជារៀងរាល់ឆ្នាំ និស្សិតចំនួន 20 នាក់ត្រូវបានជ្រើសរើស ដើម្បីចូលរួមនិងទទួលបានអាហារូបករណ៍របស់ក្រុមហ៊ុនស្មាត ដែលបន្ថែមពីការផ្គត់ផ្គង់ថ្លៃសាលារៀន និង ប្រាក់ឧត្ថម្ភជីរភាពប្រចាំខែ កម្មវិធីមួយនេះក៏មានការបង្ហាត់បង្រៀន ណែនាំ និងផ្តល់បទពិសោធន៏ផ្សេងៗ តាមរយៈការចូលរួមសកម្មភាពសង្គមជាច្រើន នៅតាមបណ្ដាខេត្តនានា។ រហូតមកទល់ពេលនេះ កម្មវិធីអាហារូបករណ៍ SmartEdu បាននិងកំពុងគាំទ្រនិស្សិតកម្ពុជាសរុបចំនួន ៨៧ នាក់ ក្នុងការចាប់យកជំនាញសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានា។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុម Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ចំពោះភាពជោគជ័យនៃកម្មវិធីអាហារូបករណ៍មួយនេះ ក៏ដូចជាចូលរួមអបអរសាទរចំពោះការបញ្ចប់ការសិក្សារបស់ អតីតនិស្សិតផងដែរ។

« ក្រុមហ៊ុន Smart Axiata តែងតែមានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមចំណែកគាំទ្រ និងបណ្តុះបណ្តាលយុវជនកម្ពុជាជំនាន់ក្រោយ ដើម្បីក្លាយជាសសរទ្រូងដ៏សំខាន់សម្រាប់ប្រទេសជាតិ ។ កម្មវិធីអាហារូបករណ៍ SmartEdu គឺជាយន្តការដ៏សំខាន់សម្រាប់ពួកយើង ក្នុងការចូលរួមចំណែកកាត់បន្ថយគម្លាតសង្គម និងចូលរួមអភិវឌ្ឍធនធានមនុស្សលើវិស័យឌីជីថល និងវិស័យផ្សេងៗ​ ដែលវាមានសារៈសំខាន់ក្នុង ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត។»

ឯកឧត្តមបណ្ឌិត អ៊ុម រម្យមណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាគណៈធិបតីនៅក្នុងកម្មវិធីប្រគល់វិញ្ញាបនប័ត្រផងដែរ។

លោកបានមានប្រសាសន៍ថា៖ «អាហារូបករណ៍ SmartEdu គឺជាកម្មវិធីមួយដែលបានគាំទ្រក្នុងការ បណ្តុះបណ្តាលធនធានមនុស្សផ្តល់ចំណេះដឹងដល់យុវជនក្នុងការបញ្ចេញសមត្ថភាពដើម្បីចាប់យកឱកាសការងារល្អៗលើមុខជំនាញសំខាន់ៗ សម្រាប់សម្របខ្លួនទៅក្នុងសង្គមការងារ។ កម្មវិធីនេៈក៍បានជួយ គាំទ្រឲ្យយុវជន យុវនារីឲ្យចេះបង្កើតគំនិតថ្មីៗក្នុងបរិយាកាសការងារ ជាពិសេសគឺការតម្រង់ ទិសសមត្ថភាពវិជ្ជាជីវៈ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ។»

កម្មវិធីអាហារូបករណ៍​​ SmartEdu Scholarship Program បានចាប់ដំណើរការក្នុងឆ្នាំ ២០១៦​ ហើយបាន​និងកំពុងគាំទ្រនិស្សិតចំនួន​​ ៥​ ជំនាន់រួចមកហើយ។​ កម្មវិធីអាហារូបករណ៍មួយនេះ​​​ ទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុន​ Smart Axiata និងពីមូលនិធិកសាងសមត្ថភាព​ ការស្រាវជ្រាវ​ និងការអភិវឌ្ឍ​លើវិស័យទូរគមនាគមន៍​​ (Capacity Buildig, Research, and Development)​ ក្រោមការគ្រប់គ្រង់ របស់ក្រសួងប្រៃសណីយ៍ និងគមនាគមន៍​​​។​

សម្រាប់ពត៌មានបន្ថែមអំពីកម្មវិធីអាហារូបករណ៍​ និងកម្មវិធីផ្សេងៗរបស់​ SmartEdu អាចតាមដាន​​ហ្វេសប៊ុក ផេក​ https://www.facebook.com/smartforcambodia និងគេហទំព័រ https://www.smartedu.com.kh/index.php/en/home




អត្ថបទបន្ទាប់


អគារសន្និបាទ និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អស់ នៅក្នុងរាជធានីភ្នំពេញ ភីអេច ហ្គ្រេនហល ( PH Grand Hall)

ព័ត៌មាន
ភីអេច ហ្គ្រេនហល ជាអគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរចនាឡើងយ៉ាងល្អឥតខ្ចោះ និងស័ក្ត…

ក្រសួងមុខងារសាធារណៈ ផ្ដល់សិទ្ធិឲ្យធនាគារ អេស៊ីលីដា បោះពុម្ព និងផ្តល់អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី «ធនាគារ អេស៊ីលីដា» ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ