អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata ពង្រឹងគុណភាព និងវិសាលភាពបណ្តាញសេវាទូទាំងប្រទេស


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេផ្នែកបច្ចេកវិទ្យាទូរស័ព្ទចល័ត និងការលើកកម្ពស់ការរស់នៅបែបឌីជីថលនៅកម្ពុជា បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាបណ្តាញដ៏គួរឱ្យទុកចិត្តបំផុតនៅ ព្រះរាជាណាចក្រកម្ពុជា ដោយតាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលគេរំពឹងថានឹងលើកកម្ពស់គុណភាពនៃសេវាបណ្តាញរបស់ក្រុមហ៊ុនឲ្យកាន់តែល្អប្រសើរជាងមុនទៅទៀត។
ក្រុមហ៊ុន Smart Axiata ពង្រឹងគុណភាព និងវិសាលភាពបណ្តាញសេវាទូទាំងប្រទេស

ក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុន បាននិងកំពុងធ្វើការវិនិយោគយ៉ាងសកម្មលើផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដើម្បីបង្កើនការតភ្ជាប់ និងគាំទ្រដល់ការរស់នៅបែបទំនើបរបស់អតិថិជនរបស់ខ្លួន។ ក្រោមការដឹកនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន Smart កំពុងសហការជាមួយក្រុមហ៊ុន Huawei ដើម្បីបង្កើនគុណភាពបណ្តាញ តាមរយៈការសាងសង់បន្ថែមនូវស្ថានីយ៍អង់តែនមូលដ្ឋានចំនួន ៣៥៧ បន្ថែមទៀតនៅទូទាំងរាជធានីភ្នំពេញ ដែលក្នុងនោះស្ថានីយមូលដ្ឋានចំនួន ៧០ សម្រាប់គម្រោងបុរីចំនួន ៦៥ កន្លែងផងដែរ។ គម្រោងពង្រឹងគុណភាពទាំងនេះទទួលបាននូវជោគជ័យយ៉ាងខ្លាំង ជាពិសេស ការពង្រឹងគុណភាពសេវានៅ​ បុរី​ ប៉េងហួតបឹងស្នោរ ដ៏ល្បីល្បាញ ដែលគុណភាពសេវាកម្មមានភាពប្រសើរឡើងរហូតដល់ ៧០% នៅក្នុងឆ្នាំនេះ។

លើសពីនេះ ក្រុមហ៊ុនកំពុងធ្វើការពង្រីកសមត្ថភាពគ្របដណ្តប់នៃស្ថានីយអង់តែនមូលដ្ខាននីមួយៗ ដោយផ្អែកលើតម្រូវការ និងចំនួនប្រជាជននៅក្នុងតំបន់នីមួយៗ របស់ស្ថានីយអង់តែនមូលដ្ឋាន ដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេសនៅតំបន់ដែលមានកំំណើនប្រជាជនខ្ពស់។

ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ​​ ក៏​កំពុង​បង្កើន​ការ​គ្របដណ្តប់​បណ្តាញ​របស់​ខ្លួន​​នៅ​តាម​ទីតាំង​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ស្ថានីយអង់តែនមូលដ្ឋានថ្មីចំនួន ៥ ត្រូវបានដំឡើងរួចជាស្រេចនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហើយក្រុមហ៊ុនក៏មានគម្រោងបន្ថែមចំនួនស្ថានីយអង់តែនមូលដ្ខានចំនួន ១៨​ ទីតាំងទៀតនៅតាមដងផ្លូវល្បឿនលឿនក្នុងពេលឆាប់ៗនេះ។ បន្ថែមពីនេះផងដែរ ក្រុមហ៊ុន Smart ក៏បានពង្រីកសេវាបណ្តាញរបស់ខ្លួន សម្រាប់តំបន់អភិវឌ្ឍន៍ថ្មីជាច្រើនផងដែរ រួមមាន៍ភូមីអភិវឌ្ឈន៍ថ្មី រុនតាអែក ក្នុងខេត្តសៀមរាប ដែលស្ថានីយ៍អង់តែនថ្មីចំនួន២ ត្រូវបានតម្លើងនាពេលថ្មីៗនេះ ដើម្បីធានាបាននូវគុណភាពនៃសេវាកម្ម និងការទំនាក់ទំនងឌីជីថលសម្រាប់ប្រជាជនដែលរស់នៅទីនោះ។

លើសពីនេះទៅទៀត ក្រុមហ៊ុន Smart ក៏បានបង្កើនចំនួនស្ថានីយ៍អង់តែនមូលដ្ឋានចំនួន៤ បន្ថែមទៀតនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដើម្បីផ្តល់នូវបទពិសោធន៍ល្អបំផុតដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសស្របពេលនឹងឪកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗនេះ។ ក្នុងការរៀបចំ ការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដែលកាន់តែខិតជិតមកដល់នោះ ស្ថានីយ៍អង់តែនមូលដ្ឋានចំនួន ១៤ ទៀត រួមទាំងស្ថានីយ៍អង់តែនបណ្តោះអាសន្ននៅក្នុងបរិវេណប្រកួតត្រូវបានតម្លើងជាស្ថាពរដាក់ឲ្យប្រើប្រាស់ផងដែរ។ ស្ថានីយ៍អង់តែនមូលដ្ឋានជាច្រើនកន្លែងបន្ថែមទៀតគ្រោងនឹងបញ្ចប់ មុនពេលព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះចាប់មានដំណើរការនៅក្នុងខែឧសភា។

នាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Ziad Shatara បានមានប្រសាសន៍ថា «ក្រុមហ៊ុន Smart តែងតែចាត់ទុកអតិថិជនជាគុណតម្លៃស្នូលនៃអាជីវកម្មរបស់យើងជានិច្ច។ យើងយល់ច្បាស់ថា ពួកគាត់ពឹងផ្អែកលើក្រុមហ៊ុនរបស់យើងដើម្បីរក្សាទំនាក់ទំនង ដែលនេះហើយជាមូលហេតុធ្វើឲ្យយើងប្តេជ្ញាចិត្តយ៉ាងមុតមាំ់ក្នុងការផ្តល់ជូននូវបទពិសោធន៍ល្អបំផុតតាមរយៈផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន រួមជាមួយនឹងការវិនិយោគលើបច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីរក្សា និងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរបស់យើងឲ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុនរបស់យើងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីកែលម្អគុណភាពបណ្តាញ ដោយសារយើងជឿជាក់ថាបណ្តាញទំនាក់ទំនងដ៏រឹងមាំគឺជាមូលដ្ឋានគ្រឹះសម្រាប់ៃការទំនាក់ទំនងដែលកាន់តែប្រសើរឡើងសម្រាប់ប្រទេសកម្ពុជានាពេលអនាគត»។

ការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់ Smart ក្នុងការផ្តល់នូវបណ្តាញអ៊ីនធឺណេតចល័តលឿនបំផុត ក្នុងតម្លៃសមរម្យ ដែលអតិថិជនអាចប្រើបានយ៉ាងទូលំទូលាយបំផុតក្នុងប្រទេស ឆ្លុះបញ្ចាំងពីការវិនិយោគរបស់ក្រុមហ៊ុន Smart ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ខ្លួន។ ការវិនិយោគទាំងនេះក៏គាំទ្រដល់ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០២១-២០៣៥ ផងដែរ។

គួរកត់សម្គាល់ផងដែរថាក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Smart បានធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ជាទឹកប្រាក់សរុបចំនួន ៨១​លានដុល្លាអាមេរិក។​ ជារៀងរាល់ឆ្នាំ​ក្រុមហ៊ុនក៏បានរួមចំណែកជាទឹកប្រាក់ចំនួនាំ ២% នៃប្រាក់ចំណូលរបស់ខ្លួនដល់មូលនិធិកាតព្វកិច្ចសេវាសកល ដែលមានបំណងផ្តល់លទ្ធភាពទទួលបានសេវាទូរស័ព្ទ និងឌីជីថលប្រកបដោយគុណភាព និងតម្លៃសមរម្យនៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។

ដោយមានការគាំទ្រពីមូលនិធិកាតព្វកិច្ចសេវាសកល ក្រុមហ៊ុនបានបង្កើតស្ថានីយ៍មូលដ្ឋាននៅតំបន់ដាច់ស្រយោល ដែលមានទីតាំងជាង ៣៨៨ ភូមិទូទាំងប្រទេសកម្ពុជា ដែលបន្តលើកកម្ពស់ការផ្តល់សេវាប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋជនបទជាងរាប់ពាន់នាក់។




អត្ថបទបន្ទាប់


ក្រុមហ៊ុន Cambodia Securities Plcនិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Cinda's រួមគ្នាបង្កើតតគម្រោងវិនិយោគ

ព័ត៌មាន
ក្រោមការធ្វើជាសាក្សីរបស់ ផ្សារមូលបត្រកម្ពុជានៅថ្ងៃនេះ Cambodia Securities Plcបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការជាមួយក្…

ហេតុអ្វីកសិករគួរប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹកសម្រាប់ការធ្វើស្រែចម្ការ?

ព័ត៌មាន
ការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក គឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់ជួយសម្រួលដល់ការផ្គត់ផ្គង់ទឹកក្នុងស្រែចម្ការរបស់បងប្អូនប្រជាកសិករ ជំនួសឱ្យការប្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ