បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍

បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងត្រៀមខ្លួនរស់តាមបែបគន្លងថ្មី ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ច


ដើម្បីរៀនរស់ជាមួយកូវីដ-១៩ តើបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍គួរជ្រើសរើសវិធីសាស្ត្របែបណាខ្លះដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ចរបស់ខ្លួន0x017d7 ទោះបីកំពុងជាប់ដៃមមាញឺកតស៊ូ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលកំពុងរីករាលដាលក្នុងស្ថានភាពដ៏លំបាកលំបិនយ៉ាងណាក្តី ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនបានដឹងខ្លួនឯងថា ពួកគេមិនអាចបន្តនៅបិទខ្ទប់ប្រទេស ឬរិតត្បិតតឹងរឹងនៅសកម្មភាពសង្គម និងសេដ្ឋកិច្ចបានយូរជាងនេះទៀតទេ បើពុំដូច្នេះទេ ផលលំបាកលើវិស័យសេដ្ឋកិច្ចនឹងកាន់តែមានភាពធ្ងន់ធ្ងរជាក់ជាមិនខានឡើយ។
ការរស់នៅតាមបែបគន្លងថ្មីរបស់ប្រជាជននៅតាមបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍
ដោយ

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Bloomberg​។

ជាក់ស្តែង​យើង​ក្រឡេក​ទៅ​មើល​វិស័យ​ឧស្សាហកម្ម​នៅ​ប្រទេស​វៀតណាម និង ម៉ា​ឡេ​ស៊ី ដោយ​គេ​សង្កេត​ឃើញ​ថា កម្មករ​និ​យោ​ជិ​ក​ក្នុង​វិស័យ​មួយ​នេះ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ បាន​ផ្តើម​វិល​ត្រឡប់​ទៅ​រក​ការងារ​បណ្តើរ​ៗ​វិញ​ហើយ បន្ទាប់​ពី​ការ​បិទ​ខ្ទប់ ឬ Lockdown នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​បន្ធូរបន្ថយ​ដោយ​ផ្នែក ដែល​ជា​ចេតនា​អនុញ្ញាត​ឲ្យ វិស័យ​ឧស្សាហ​ម្ម​មាន​ដំណើរការ​ឡើង​វិញ​។

ដោយឡែក ហាង​លក់ទំនិញ និង​សកម្មភាព​សង្គម ពិសេស​នៅ​តាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​ម៉ានីល​នៃ​ប្រទេស​ហ្វី​លី​ពី​ន និង​នៅ​ប្រទេស​សឹ​ង្ហ​បុរី ឯណោះ​វិញ ក៏​បាន​វិល​មក​រក​សភាព​ស្ទើរតែ​ធម្មតា​ឡើង​វិញ​ហើយ ក្រោយ​មានការ​សម្របសម្រួល​និ​តិ​វិធី​ពី​អាជ្ញាធរ ក្នុង​ការ​បើក​ដំណើរការ​ឡើង​វិញ​។

កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​អស់នេះ ធ្វើ​ឡើង​ដើម្បី​រក្សា​តុល្យភាព​រវាង​ការ​ឆ្លង​កូ​វី​ដ​១៩ កុំ​ឲ្យ​កើន​ខ្ពស់​ផង និង ធ្វើ​ឲ្យ​សកម្មភាព​របស់​ប្រជាជន​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ ជៀសវាង​ការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ ដល់​ចរន្ត​សេដ្ឋកិច្ច ពោល​គឺ​ត្រូវ​រៀន​រស់​តាម​គន្លង​ថ្មី នៃ​យុគសម័យ​កូ​វី​ដ នេះ​។ 

ជាក់ស្តែង យើង​សង្កេត​ឃើញ​ប្រទេស​ជា​ច្រើន​នៅ​អាស៊ាន បាន​ជ្រើស​យក​ការ​ប្រើប្រាស់​ប័ណ្ណ​ចាក់​វ៉ាក់សាំង ជា​លិខិតអនុញ្ញាត មុន​ពេល​ពលរដ្ឋ​អាច​ចូល​ទៅ​កន្លែង​សាធារណៈ​ផ្សេង​ៗ​បាន​។ វិធាន​ការណ៍​នេះ ចូលរួម​លើកកម្ពស់​ការ​ចាក់​វ៉ាក់សាំង​ផង កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​កូ​វី​ដ​១៩ និង ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​មានដំណើរ​ការ​ឡើង​វិញ​ផង​។

ជាមួយនឹង​វិធាន​ការណ៍​ខាងលើ​នេះ  យើង​ឃើញ​ថា បន្ទាប់​ពី​ផ្អាក​ដំណើរការ​ក្នុង​ថ្នាក់រៀន​អស់​រយៈពេល​ជិត​២​ឆ្នាំ ប្រទេស​កម្ពុជា បាន​សម្រេច​ឲ្យ​គ្រឹះស្ថាន​សិក្សាអប់រំ​រដ្ឋ និង​ឯកជន ចាប់ពី​កម្រិត​អនុ​វិទ្យាល័យ និង វិទ្យាល័យ​ប្រមាណ​ជាង ២២០​កន្លែង ចាប់ផ្ដើម​បើក​ដំណើរការ​ឡើង​វិញ​ហើយ ប៉ុន្ដែ សម្រាប់​តែ​សាលា​ដែល​មានការ​អនុវត្ត​ទៅ​តាម​ការ​វិធានការ​សុវត្ថិភាព ដែល​បាន​កំណត់​ដោយ​អាជ្ញាធរ​តែ​ប៉ុណ្ណោះ​។​ទន្ទឹម​នឹង​នេះ​ដែរ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​និង​ចាក់​វ៉ាក់សាំង​ជូន​កុមារ​ដែល​មាន​អាយុ​៦​ឆ្នាំ រហូត​ដល់​១២​ឆ្នាំ ដោយ​យុទ្ធនា​ការណ៍​នៃ​ការ​ចាក់​វ៉ាក់សាំង​នេះ នឹង​ចាប់ផ្ដើម​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែកញ្ញា​នេះ ជាមួយ​គោលដៅ​ចាក់​ជូន​កុមារ​ជិត ១​លាន​៩​សែន​នាក់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

ទន្ទឹម​នឹង​ការ​ព្យាយាម​បើកចំហ​ប្រទេស​ឡើង​វិញ​តាម​វិធីសាស្ត្រ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា «​ការ​រស់នៅ​តាម​បែប​គន្លង​ថ្មី ជាមួយ​កូ​វី​ដ​១៩» ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​តែ​ទទួល​រង​ការ​គម្រាមកំហែង​ពី​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩​ដដែល ពិសេស​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ឌែ​លតា​។

នៅ​អាស៊ាន ឥណ្ឌូ​នេ​ស៊ី​បន្ត​ឈរ​កំពូល​តារាង​មាន​អ្នក​ឆ្លង​សរុប​ច្រើន​ជាងគេ​ដដែល ប៉ុន្តែ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​នេះ ធ្លាក់​ចុះ​មក​ត្រឹម​ជាង ៤​ពាន់​នាក់​ហើយ នៅឡើយ​តែ​ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី ថៃ និង​វៀតណាម​ប៉ុណ្ណោះ ដែល​បន្ត​កត់ត្រា​ពី​ករណី​ឆ្លង​ថ្មី​ៗ​ដល់​ខ្ទង់​ម៉ឺន​ករណី​ជា​រៀងរាល់ថ្ងៃ​។

សូម​បញ្ជាក់​ថា ជាមួយ​អត្រា​ចាក់​វ៉ាក់សាំង​នៅ​មាន​កម្រិត​ទាប លើកលែង តែ​កម្ពុជា​និង​សឹ​ង្ហ​បុរី ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​បាន​កត់ត្រា ពី​អត្រា​ស្លាប់​ប្រចាំ​ថ្ងៃ កើន​លើស​អត្រា​ស្លាប់​ជា​មធ្យម​ប្រចាំ​នៅ​ទូ​ទាំំ​ង​ពិភពលោក​ទៅ​ទៀត​។ នេះ​បើ​តាម​ទិន្ន​ដែល​កត់ត្រា​និង​រៀបរៀង​ដោយសារ​ព័ត៌មាន Bloomberg៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេធំ Huawei ប្តេជ្ញានឹងនាំមុខគេលើការអភិវឌ្ឍបច្ចេកវិទ្យា 6G

ព័ត៌មាន
ក្រោយពីស្ងប់ស្ងាត់បាត់មុខអស់មួយរយៈពេលនៅថ្ងៃនេះ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies ប្រកាសក្ដែងៗថា ក្រុមហ៊ុន Huawei …

Google រងការផាកពិន័យ ១៧៧លានដុល្លារអាមេរិក ពីរដ្ឋាភិបាលកូរ៉េខាងត្បូង

ព័ត៌មាន
អាជ្ញាធរកូរ៉េខាងត្បូងបានផាកពិន័យក្រុមហ៊ុន Alphabet Inc ដែលជាក្រុមហ៊ុនមេរបស់ Google ក្នុងតម្លៃទឹកប្រាក់ជិត ១៧៧លានដុល្លារអាមេរិក បន្ទាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ