ទិញទំនិញតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍

តើចរន្ដទិញទំនិញតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ហក់ឡើងខ្លាំងកម្រិតណាក្នុងអំឡុងពេលវិបត្តិកូវីដ-១៩?


ចាប់តាំងពីមានជំងឺកូវីដ១៩មក ប្រទេសជាច្រើនបានដាក់ចេញនូវវិធានការរឹតបន្តឹតក្នុងការធ្វើដំណើរ និងដើរហើរប្រចាំថ្ងៃ ស្ថិតក្នុងកាលទេសៈដ៏លំបាកនេះមនុស្សជាច្រើនបានផ្លាស់ប្ដូរទម្លាប់ពីការទិញទំនិញផ្ទាល់ មកជាការប្រើប្រាស់ទិញទំនិញតាមប្រព័ន្ធអនឡាញវិញម្តង។ ប្រការនេះបានធ្វើឲ្យ តម្រូវការទីផ្សារលក់ដូរតាមប្រព័ន្ធអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏មានការកើនឡើងកាន់តែច្រើនផងដែរ ដោយបានបង្កើនអ្នកប្រើប្រាស់ដល់ទៅចំនួន ៧០លាននាក់បន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍។
មុខទំនិញលើគេហៈទំព័រ Amazon

ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍បាននិងកំពុងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចតាមេយៈប្រព័ន្ធអនឡាញដែលជំរុញឱ្យមានការផ្លាស់ប្ដូរបែបឌីជីថលមួយដ៏ល្អប្រសើរ។ ជាក់ស្ដែងបើតាមការស្ទង់មតិពីមនុស្សជាង១ម៉ឺន៦ពាន់នាក់ ដែលរស់នៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ និងវៀតណាម ត្រូវបានរកឃើញថា ពួកគេរីករាយនឹងទទួលយកការផ្លាស់ប្ដូរបែបឌីជីថលបានយ៉ាងរហ័សក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩នេះ។

បើតាមការព្យាករណ៍ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២១ គេរំពឹងថាប្រទេសនីមួយៗនៅអាស៊ីអាគ្នេយ៍នឹងមានប្រជាជនពេញវ័យពី៧០% ឬច្រើនជាងនេះ ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល ហើយការទិញលក់ទំនិញតាមអនឡាញ នឹងមានកំណើនពី ៥% ទៅ ៩%។ តួលេខនេះជាតួលេខមួយខ្ពស់ដោយហេតុថា វាជាតួលេខដែលកើនឡើងលឿនជាងប្រទេសធំៗជាច្រើនដូចជា ឥណ្ឌា ប្រេស៊ីល និងប្រទេសចិនផងដែរ។

សូមជម្រាបដែរថា នៅឆ្នាំ២០២០ ការចំណាយលើអនឡាញសម្រាប់មនុស្សម្នាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍មានជិត ២៤០ដុល្លារ លើសពីការព្យាករណ៍កាលពីពេលកន្លងទៅ ហើយទឹកប្រាក់នេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជិត ៣៩០ដុល្លារសម្រាប់ការចំណាយរបស់មនុស្សម្នាក់នៅអាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ ២០២១នេះផងដែរ។ 

សូមបញ្ជាក់ថា ប្រទេសដែលមានអ្នកទិញទំនិញតាមប្រព័ន្ធអនឡាញនៅតំបន់អាស៊ីអាគ្នេយ៏ច្រើនជាងគេ រួមមានប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម ដោយប្រទេសទាំងអស់នេះ រួមបញ្ជូលគ្នាទៅ បានវ៉ាដាច់ចិនដីគោក ដែលត្រូវបានចាត់ទុកថាជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចធំបំផុតមួយរបស់ពិភពលោក។

គួរកត់សម្គាល់ដែរថា មិនត្រឹមតែការទិញទំនិញអនឡាញនោះទេដែលមានការកើនឡើង សូម្បីតែការប្រើប្រាស់បណ្តាញសង្គមក៏មានចំនួនហក់ឡើងខ្ពស់ផងដែរ។ ជាក់ស្តែង បើគិតត្រឹមត្រីមាសទី២នៃឆ្នាំនេះ មានប្រជាជនប្រមាណ ៣៥០លាននាក់ នៅអាស៊ីអាគ្នេយ៍ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជារៀងរាល់ថ្ងៃ ដែលតួលេខនេះក៏មានការកើនឡើងខ្ពស់បំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ ស៊ើង​ និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរើបបាន៧០% ខណៈការដឹកអ្នកដំណើរបន្តយ៉ាប់យ៉ឺន

ព័ត៌មាន
ថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានអះអាងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសហាក់មានសភាពប្រសើរល្អឡើងវិញហើយនៅមួយរយៈចុងក្រោយនេះ …

ស្ថានភាពឆ្លងរីករាលដាលកូវីដ-១៩នៅអាស៊ាន ដែលអ្នកគួរដឹង

ព័ត៌មាន
ទោះបីជាមានការចាក់វ៉ាក់កូវីដ១៩ជូនពលរដ្ឋជាច្រើននៅក្នុងតំបន់អាស៊ាន ក្ដី ក៏កូវីដ-១៩ នៅតែបន្តអុកឡុក និងរីករាលដាលប្រទេសក្នុងតំបន់អាស៊ានដដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ