គន្លឹះជោគជ័យ

គោលការណ៍ទាំង​១០​របស់​លោក ស្ទីវ ចប ដើម្បី​ជោគជ័យ!


លោក​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បិតា​នៃ​យុគ​បច្ចេកវិទ្យា​វិវត្តន៍​ថ្មី ជា​ពិសេស គឺ​ប្រព័ន្ធ​ស្មាតហ្វូន។ លោក​មាន​ទ្រព្យ​សម្បត្តិ​​តម្លៃ​ជាង ៨​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១០។ លោកគឺ ស្ទីវ ចប មកពី​ក្រុមហ៊ុន Apple និង​ជា​​បិតា​ទូរស័ព្ទ iPhone & iPad។ ហើយ​ទាំងនេះ​ គឺ​ជា​គោលការណ៍​​១០​ចំណុច​របស់​លោក ដើម្បី​ភាព​ជោគជ័យ។
លោក ស្ទីវ ចប សហគ្រិន​អាមេរិកាំង​ដែល​បង្កើត​ទូរស័ព្ទ​ស្មាតហ្វូន iPhone និង​ iPad។ រូបភាព៖ Wikipedia
ដោយ

១. កុំ​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​កម្រិត ឬ​ដែន​កំណត់

ជីវិត​របស់​យើង​គឺ​មាន​រយៈពេល​ខ្លី​ខ្លាំង​ណាស់ ហើយ​យើង​មិន​មែន​ត្រូវ​រស់​នៅ​ក្នុង​តែ​ផ្ទះ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ជញ្ជាំង​នោះ​ទេ ឬ​ក៏​រស់នៅ​ក្រោម​ស្រមោល​របស់​អ្នក​ដទៃ​នោះ​ដែរ។ យើង​ត្រូវ​បើក​ទូលាយ​ទទួល​ស្គាល់​អ្វី​ថ្មី រៀនសូត្រ​ជាប់​ជានិច្ច​ដើម្បី​អភិវឌ្ឍ​ខ្លួន។ 

យើងត្រូវជឿថាកើតជាមនុស្សគឺយើងមានសក្តានុពលខ្លាំងក្លាដើម្បីផ្លាស់ប្តូរ និងអាចមានឥទ្ធិពលឲ្យគេធ្វើតាមយើងបានដូចៗគ្នា តែសំខាន់បំផុតយើងមិនត្រូវបិទទ្វារខ្លួនឯង ឬកំណត់ដែនដើរឲ្យខ្លួនឯងនោះទេ។ 

២. មាន​ឆន្ទៈ​មោះមុត 

យើង​ចាំបាច់​ត្រូវតែ​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​ធ្វើ​អ្វី​មួយ ពីព្រោះ​ថា បើ​សិន​យើង​មិន​មាន​ចិត្ត​ចង់ ឬ​ការ​ប្តេជ្ញាចិត្តខ្ពស់​នោះ​ទេ យើង​អាច​នឹង​ងាយ​បោះបង់ ហើយ​ពិបាក​ខ្លាំង​ក្នុង​ការ​ដើរ​ទៅ​មុខ​ជាមួយ​នឹង​ផ្លូវ​ដែល​​ពោរពេញ​ដោយ​ឧបសគ្គ។ 

យើង​ត្រូវតែ​ធ្វើ​បែប​នេះ​ជា​និរន្តរ៍ ហើយ​បើសិន​យើង​មិន​ស្រឡាញ់​និង​ចូលចិត្ត យើង​នឹង​បោះបង់។ នៅ​ពេល​ដែល​យើង​មាន​ឆន្ទៈ និង​ការ​ប្តេជ្ញា​ចិត្ត គឺ​យើង​នឹង​តស៊ូ ស្វិតស្វាញ​ក្រាញ​ននៀល នៅពេល​ដែល​យើង​កាន់​​តែ​លំបាក។

៣. រចនា​ច្នៃ​ប្រឌិត​សម្រាប់​ខ្លួន​ឯង 

លោក ស្ទីវ ចប បាន​និយាយ​ថា ចូរ​កុំ​ឲ្យ​សំឡេង​របស់​អ្នក​ដទៃ​អន្ទង​ទាញ​អ្នក​ចេញ​ពី​សំឡេង​ខាង​ក្នុង​ខ្លួន​របស់​អ្នក។ យើង​ដឹង​ហើយ​ថា នេះ​ជា​រឿង​សាមញ្ញ ប៉ុន្តែ វា​គឺ​ជា​ការ​ពិត ដែល​យើង​ត្រូវតែ​ធ្វើ​ជា​កាពីទែន​នៅ​លើ​​នាវា​ជីវិត​របស់​យើង ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​មក​កាច់​ចង្កូត​ជីវិត​របស់​យើង។ រៀបចំ​រចនា​ដំណើរ​ជីវិត​របស់​ខ្លួន​យើង​ផ្ទាល់​ក្នុង​ពេល​ឥឡូវ​នេះ ជា​ជាង​ស្តាយ​ក្រោយ​នា​ពេល​ក្រោយ។ 

៤. កុំ​លក់​របស់​កំប៉ិក​កំប៉ុក 

លោក ស្ទីវ ចប និយាយ​ថា យើង​ត្រូវ​លក់​តែ​របស់​ដែល​មាន​គុណភាព បើទោះ​ជា​មាន​មនុស្ស​ជា​ច្រើន​ជំទាស់​រឿង​នេះ​ក៏​ដោយ។ យើង​ឃើញ​ច្បាស់​ហើយ​ថា ក្រុមហ៊ុន Apple លក់​តែ​របស់​មាន​គុណភាព ហេតុ​ដូច្នេះ​​ហើយ បាន​ជា​យើង​នៅ​តែ​ស្ថិត​នៅ​លំដាប់​កំពូល​គេ​រហូត។  នៅ​ពេល​ដែល​យើង​លក់​តែ​របស់​មាន​គុណភាព អតិថិជន​នឹង​ស្មោះត្រង់​ជាមួយ​យើង ហើយ​រង់ចាំ​ទិញ​របស់​យើង​ជា​និច្ចកាល។ 

៥. រៀបចំ​ក្រុម​ការងារ​ដែល​ខ្លាំង 

មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង គឺ​អាច​ជួយ​កំណត់​អនាគត​របស់​យើង។ បើ​សិន​ជា​នៅ​ជុំវិញ​ខ្លួន​យើង​ពោរពេញ​ដោយ​មនុស្ស​ឆ្លាត និង​គំនិត​វិជ្ជមាន នោះ​ភាគរយ​នៃ​អនាគត​ភ្លឺថ្លា​នឹង​មាន​ច្រើន​សម្រាប់​ខ្លួន​យើង។ ចូរ​​ចងចាំ​ថា ជាទូទៅ ជា​មធ្យម យើង​ចំណាយ​ពេល​ជាមួយ​មនុស្ស​ប្រមាណ​៥​នាក់ ដូច្នេះ​ហើយ​​សូម​ជ្រើសរើស​ឲ្យ​បាន​ត្រឹម​ត្រូវ។

៦. មិន​ត្រូវ​ធ្វើ​អ្វីៗ​ដើម្បី​តែ​លុយ​មួយ​មុខ​នោះ​ទេ 

ចូរ​ជ្រើសរើស​ការងារ​ណា​ដែល​អ្នក​ស្រឡាញ់។ នៅ​ពេល​ដែល ស្ទីវ ចប អាយុ​២៥​ឆ្នាំ គាត់​មាន​តម្លៃ​ខ្លួន ១០០​លាន​ដុល្លារ​រួច​ទៅ​ហើយ ប៉ុន្តែ គាត់​មិនមែន​ធ្វើការ​ដើម្បី​តែ​លុយ​នោះ​ទេ គាត់​ចង់​ផ្លាស់ប្តូរ​ពិភព​លោក គាត់​​គឺ​ជា​អ្នក​ច្នៃ​ប្រឌិត​ដ៏​ចំណាន​មួយ​រូប។ 

៧. មាន​មោទនភាព​ជាមួយ​នឹង​ផលិតផល​របស់​យើង 

ចូរ​បង្កើត​ផលិតផល​ដែល​យើង​អាច​ណែនាំ​បង្ហាញ​ដល់​មិត្ត​ភក្តិ និង​គ្រួសារ​យើង​ប្រកប​ដោយ​មោទនៈ។ ប្រសិន​បើ​ផលិតផល​របស់​យើង​ល្អ នោះ​លុយ​នឹង​រត់​តាម​យើង​ហើយ។ ត្រូវចាំ​ឲ្យ​ច្បាស់​ថា ផលិតផល​នោះ​គឺ​​ត្រូវ​មាន​គុណភាព ហើយ​មនុស្ស​ទូទៅ​ចូល​ចិត្ត​ចង់​ប្រើ​ប្រាស់។

៨. បង្កើត​ទំនុក​ចិត្ត​ជុំវិញ​អតិថិជន 

ភាគច្រើន អតិថិជន​មាន​ទំនោរ​ជឿ​ទៅ​លើ​អ្នក​ណា​ដែល​មាន​ភាព​ប្រាកដ​ប្រជា​ច្បាស់​លាស់​ចំពោះ​ការងារ​របស់​ពួក​គេ ហើយ​តែង​ចំណាយ​ពេល​ស្វែង​យល់​ឲ្យ​ជោគជ័យ​នូវ​ស្នាដៃ​របស់​ពួកគេ។ យើង​ត្រូវ​ចំណាយ​ពេល​​នៅ​រៀង​រាល់​ថ្ងៃ សិក្សា​អំពី​អតិថិជន​របស់​យើង។ ប្រសិន​បើ​យើង​មិន​អាច​ទទួល​បាន​ទំនុក​ចិត្ត​ពី​អតិថិជន​នោះ​ទេ យើង​នឹង​បាត់បង់​ពួក​គេ ព្រោះ​ថា ពួកគេ​នឹង​ទៅ​រក​នរណា​ដែល​គេ​ទុក​ចិត្ត។ 

៩. ការធ្វើ​ទីផ្សារ​គឺ​ទាក់ទង​នឹង​គុណ​តម្លៃ 

តើ​អ្នក​ធ្លាប់​ឃើញ​ឈុត​ពាណិជ្ជកម្ម​របស់ Nike ដែល​បង្ហាញ​ថា ផលិតផល​របស់​ខ្លួន​ល្អ​ជាង Adidas និង Puma ដែរ​ឬ​ទេ? មិន​មាន​ទេ ពីព្រោះ ពួកគេ​មិន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​ថា អ្វី​ដែល​ពួកគេ​ធ្វើ​គឺ​ប្រកប​ដោយ​​កិត្តិយស​ដោយ​សុខចិត្ត​ចំណាយ​លុយ​រាប់​ស៊ិប​លាន​ទៅ​លើ​កីឡាករ​ល្អៗ ដូចជា Michael Jordan ឲ្យ​មក​ប្រើ​ផលិតផល​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​គុណតម្លៃ។ អ្វី​ដែល​សំខាន់​គឺ​ឲ្យ​អតិថិជន​ដឹង​ថា ក្រុមហ៊ុន​របស់​យើង​​ស្ថិត​នៅ​ត្រង់​ណា។ 

១០. ធ្វើ​ខ្លួន​ឯង​ឲ្យ​ស្រេក​ឃ្លាន និង​ធ្វើ​អ្វី​ឆ្កួតៗ​ជានិច្ច 

មិនត្រូវ​ស្កប់ស្កល់​នឹង​អ្វី​ដែល​យើង​មាន​នោះ​ទេ ត្រូវ​តែ​រុញ​ខ្លួន​យើង​រក​អ្វី​ដែល​ថ្មី​បន្ថែម​ទៀត។ ធ្វើការ​ណា​ដែល​គេ​គ្រប់​គ្នា​គិត​ថា​មិន​អាច​ធ្វើ​បា​ន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​នឹង​មាន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​កំពត​ ដាក់ឲ្យ​ដំណើរការ​ឆ្នាំ​​២០១៩

ព័ត៌មាន
កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្ត​កំពត ​ត្រូវ​គេ​រំពឹង​ថា នឹង​ចាប់​ផ្តើម​ដំណើរការ​សាងសង់​នៅ​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ និង​បញ្ចប់…

អគារ​ជាប់​កំណត់ត្រា​សង់​យូរ​ជាង​គេ​បង្អស់ Gold Tower ៤២ជាន់ បន្ត​ពន្យារ​ពេល​៦​ខែ​ទៀត

ព័ត៌មាន
អគារ​ភ្លោះ​ពាណិជ្ជកម្ម Gold Tower កម្ពស់​៤២​ជាន់ ដែល​មាន​តម្លៃ​ទុន​វិនិយោគ​សាងសង់ ប្រមាណ ២៤០​លាន​ដុល្លារ​អាមេរិក បាន​ដាក់​ពាក្យ​ជូន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ