Advertisement
គន្លឹះអាជីវកម្ម

១០​គោលការណ៍​ជោគជ័យ​របស់​កាហ្វេ​ Starbucks


ភាព​ជោគជ័យ​ដ៏​ធំធេង​របស់​កាហ្វេ​ស្តាបាក់ (Starbucks) មិន​មែន​កើត​ឡើង​ដោយ​ការ​ចៃដន្យ​នោះទេ។ លោក ហូវើត ស្កាល់ ដែល​ជា​អតីត​អគ្គនាយក​ប្រតិបត្តិ​បាន​កំណត់​ចក្ខុ​វិស័យ​យ៉ាង​ច្បាស់​សម្រាប់​ខ្លួន​ឯង ក៏​ដូចជា​សម្រាប់​ដំណើរការ​ក្រុមហ៊ុន​កាហ្វេ​មួយ​នេះ ដើម្បី​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​វិស័យ​ពាណិជ្ជកម្ម។
គោលការណ៍​ជោគជ័យ​ទាំង​១០ របស់​កាហ្វេ Starbucks ដ៏​ល្បី​ល្បាញ​នៅ​លើ​ពិភព​លោក។
ដោយ
Advertisement

លោក​បាន​កំណត់​គោលការណ៍​ធំៗ​ចំនួន ១០ គឺ៖

១. មាន​ក្តី​សុបិន​ដ៏​ធំ​និង​ច្បាស់​លាស់​មួយ 

លោក​បាន​និយាយ​ថា ប្រសិន​បើ​លោក​អ្នក​ជា​សហគ្រិន លោក​អ្នក​ត្រូវ​តែ​មាន​ក្តី​សុបិន​ដ៏​ធំ​មួយ ហើយ​សូម​ជឿជាក់​លើ​ខ្លួន​ឯង ជឿ​ជាក់​លើ​ក្តី​សុបិន​របស់​ខ្លួន ហើយ​គ្មាន​អ្វី​ដែល​វា​មិន​អាច​ទៅ​រួច​នោះ​ទេ។

២. ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​អ្នក 

ប្រសិន​បើ​លោក​អ្នក​ចង់​ទៅ​ដល់​កម្រិត​ខ្ពស់​មួយ​នៅ​ក្នុង​ជីវិត រឿង​សំខាន់​បំផុត​ដែល​ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​នោះ គឺ​ឥរិយាបថ និង​ផ្នត់​គំនិត​អ្នក​ផ្ទាល់។ ប្រសិន​បើ​អ្នក​មាន​ផ្នត់​គំនិត​អវិជ្ជមាន អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ជា​បន្ទាន់ ហើយ​ត្រឡប់​មក​គិត​អ្វី​ដែល​វិជ្ជមាន​វិញ ទើប​អ្នក​អាច​មើល​ឃើញ​ពី​ពន្លឺ​ជោគជ័យ។

Advertisement

៣. មាន​បេះ​ដូង 

លោក ហូវើត បាន​លើក​ឡើង​ថា «នៅ​ក្នុង​សង្គម​យើង​ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​កន្លង​មក​នេះ មាន​​ភាព​គ្មាន​មេត្តា គ្មាន​ការ​អាណិត​អាសូរ និង​ភាព​ឃោរ​ឃៅ​របស់​មនុស្ស ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​ទៅ​ដល់​ចំណុច​កំពូល។ 

រូប​ខ្ញុំ​ផ្ទាល់​គិត​ថា វា​មិន​មែន​ជា​យុទ្ធសាស្រ្ត​ល្អ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរតែ​មាន​បេះដូង​ដ៏​កក់​ក្តៅ​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា។ បេះដូង​ប្រកប​ដោយ​សមានចិត្ត​ចំពោះ​គ្រប់​គ្នា​រាប់​ទាំង​បុគ្គលិក និយោជិត សហការី​ទាំង​អស់ និង​អតិថិជន​ទាំង​ឡាយ​ទាំង​ពួង»។

មាន​ន័យ​ថា ភាព​ជោគ​ជ័យ​របស់​ក្រុមហ៊ុន​មិន​មែន​កើត​ឡើង​តែ​ដោយសារ​អតិថិជន​តែ​ម៉្យាង​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​កិច្ច​សហការ​ប្រកប​ដោយ​ភាព​រីករាយ និង​សេចក្តី​សង្ឃឹម​រួម​មួយ​របស់​បុគ្គលិក​ទាំង​អស់។ 

៤. ទទួល​ស្គាល់​កំហុស 

នៅ​ក្នុង​ពិភព​ជីវិត​ពិត មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​រៀន​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​គឺ​​ការ​បង្កើត​មេរៀន​ជីវិត​ឲ្យ​បាន​ច្រើន និង​ធ្វើ​ឲ្យ​បាន​ច្រើន។ បរាជ័យ​កាន់​តែ​ច្រើន​អ្នក​ត្រូវ​តែ​បណ្តុះ​គំនិត​រៀន​សូត្រ​ពី​បរាជ័យ​ទាំង​នោះ​​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​បាន​ល្អ​ប្រសើរ។ មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ជា​ដាច់​ខាត។ អ្នក​ត្រូវ​កំណត់​ក្របខ័ណ្ឌ​មួយ​ដើម្បី​វាយ​តម្លៃ​នូវ​កំហុស​ទាំង​នោះ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឈ្លាស​វៃ និង​ប៉ិន​ប្រសប់​ជា​មុន។ ត្រូវ​ចាំ​ថា កំហុស​គឺ​ជា​គ្រូ ប៉ុន្តែ ចូរ​កុំ​សាង​កំហុស​ដដែលៗ។

Advertisement

៥. មិន​ផ្សាយ​ពាណិជ្ជ​កម្ម 

វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ផ្សាយ​ផលិត​ផល​របស់​អ្នក​ទៅ​កាន់​ទីផ្សារ គឺ​ត្រូវ​បង្កើត​ផលិត​ផល​ដែល​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​លោក​នេះ ហើយ​ឲ្យ​មនុស្ស​គឺ​ជា​អ្នក​លក់​ជំនួស​ឲ្យ​យើង។ ការ​ពិត​មួយ​របស់​កាហ្វេ ស្តាបាក់ ចាប់​តាំង​ពី​ហាង​មួយ​នៅ​ក្រុង​ Seattle (ស៊ីអាថល) រហូត​មក​ដល់​មាន​សាខា​ជាង ២៥.០០០ នៅ​ទូទាំង​ពិភពលោក និង​បើក​សាខា​ថ្មី​ជា​រៀង​រាល់​ថ្ងៃ​នេះ​គឺ​ក្រុមហ៊ុន​បាន​គ្រប់គ្រង​លំនឹង​នៃ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​ផលិត​ផល​ដែល​ល្អ​ឥត​ខ្ចោះ និង​ធ្វើ​ឲ្យ​នយោជិត​សប្បាយ​ចិត្ត​ផង​ដែរ។

៦. យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​របស់​លោក​អ្នក 

ស្រដៀង​គ្នា​នឹង​គោលការណ៍​ទី​៣ គឺ​ថា ប្រសិន​បើ​លោក​អ្នក​ចាប់​ផ្តើម​ធ្វើ​ជំនួញ លោក​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​នៅ​ក្នុង​​ក្រុម​ការងារ​របស់​លោក​អ្នក។ ពួក​គេ​ជា​អាទិភាព។ និយោជក​និង​និយោជិត​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ ហើយ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក និង​ចាំបាច់​ត្រូវ​មាន​គោលដៅ​និង​បេសក​កម្ម​រួម​មួយ។

Advertisement

៧. មាន​តម្លៃ​ខ្ពស់ 

អ្នក​ត្រូវ​ស្គាល់​អំពី​អ្វី​ដែល​អ្នក​ឲ្យ​តម្លៃ​និង​ចាត់​ទុក​វា​ជា​វត្ថុ​ទិព្វ។ ចូរ​បង្ហាញ​នូវ​អ្វី​ដែល​មាន​តម្លៃ​ក្នុង​ជំនួញ​និង​ជីវិត​របស់​អ្នក ហើយ​ក្តាប់​វា​ឲ្យ​ណែន​ក្នុង​ដៃ ហើយ​រស់​នៅ​ក្បែរ​នឹង​តម្លៃ​នោះ​ឲ្យ​បាន​គ្រប់​វេលា។ អ្នក​ត្រូវ​ដឹង​ថា តម្លៃ​គឺ​ជា​អត្តសញ្ញាណ​មួយ​ដែល​បង្ហាញ​ពី​ផលិតផល សេវាកម្ម មនុស្ស​របស់​អ្នក ហើយ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ជា​ការ​លើក​កម្ពស់​ដល់​តម្លៃ​របស់​ពួក​គេ​និង​សង្គម​ដែល​ពួក​គេ​រស់​នៅ។ 

៨. ធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់ 

លោក ហូវើត បាន​​លើក​ឡើង​ថា «ខ្ញុំ​គិត​ថា ដើម្បី​ទទួល​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ហើយ​កាន់តែ​សំខាន់​ជាង​នោះ​ទៀត​គឺ​វា​មិន​ទាក់ទង​នឹង​ឱកាស ដើម​ទុន ឬ​សក្តានុពល​របស់​លោក​អ្នក​នោះ​ទេ ប៉ុន្តែ វា​ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​លោក​អ្នក​ផ្ទាល់ ថា​តើ​លោក​អ្នក​ស្រឡាញ់​អ្វី ចូល​ចិត្ត​អ្វី​ឲ្យ​ពិត​ប្រាកដ។

បើ​សិន​ជា​លោក​អ្នក​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រឡាញ់ លោក​អ្នក​នឹង​ព្យាយាម​ដោយ​មិន​ខ្លាច​នឿយ​ហត់ ឈរ​លើ​ជំហរ​របស់​ខ្លួនឯង ព្រមទាំង​អាច​បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ឲ្យ​មក​គាំទ្រ​អ្នក​បាន​ដើម្បី​ទម្លុះ​គោលដៅ​របស់​ខ្លួន​បាន»។

Advertisement
Advertisement

៩. ជម្នះ​សេចក្តី​រំពឹង​របស់​អ្នក​ដទៃ 

ចូរ​ព្យាយាម​ជម្នះ​នូវ​ការ​រំពឹង​គ្រប់​បែប​យ៉ាង​ដែល​មនុស្ស​នានា​គេ​មាន​ចំពោះ​អ្នក​និង​មុខ​ជំនួញ​របស់​អ្នក។ មនុស្ស​​ភាគ​ច្រើន​មិន​ដែល​រំពឹង​ឲ្យ​អ្នក​ធ្វើ​អ្វី​មួយ​បាន​អស្ចារ្យ​ជាង​គេ​នោះ​ទេ ព្រោះ​ជា​ធម្មជាតិ​មនុស្ស​ចូល​ចិត្ត​ចំអក​ឲ្យ​គ្នា។ ចូរ​យក​ការ​ចំអក​ទាំង​នោះ​ធ្វើ​ជា​គោលដៅ​របស់​ខ្លួន។ 

១០. ឈរ​លើ​គោលការណ៍​សំខាន់ 

លោក​អ្នក​ត្រូវ​ឈរ​ចំពោះ​អ្វី​ដែល​សំខាន់​និង​​មាន​ន័យ។ មិន​មាន​អ្វី​ជា​ឧបសគ្គ​ទេ លោក​អ្នក​ត្រូវ​ដឹង​ច្បាស់​ថា អ្វី​ដែល​លោក​អ្នក​ត្រូវការ ហើយ​ត្រូវ​លះ​បង់​គ្រប់​បែប​យ៉ាង​ដើម្បី​សម្រេច​គោលដៅ​នោះ។ លោក​អ្នក​មិន​ត្រូវ​ខ្វល់​ថា តើ​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា លោក​អ្នក​ត្រូវ​តែ​តាំង​ចិត្ត​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​តែ​ម៉្យាង​គត់៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


AirAsia បើក​ការ​ហោះហើរ​ត្រង់​កូឡាឡំពួ-​ក្រុង​ព្រះសីហនុ

ព័ត៌មាន
នៅ​ទីបំផុត ដូច​ទៅ​នឹង​ការ​សន្យា​របស់​លោក អានតូនី ហ្វឺណាដែស ប្រធាន​​នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia កាល​ពី​ខែ​ឧសភា​កន្លង​ទៅ នៅ​ថ្ង...

ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ទាំង១០​មក​កាន់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧

ព័ត៌មាន
ភ្ញៀវ​ទេសចរ​បទេស​ដែល​ចូល​មក​ទស្សនា​កម្ពុជា​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​ មាន​​ចំនួន​ប្រមាណ ២,៦​លាន​នាក់ ដែល​កើន​ឡើង​ជិត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ