សេដ្ឋកិច្ចថៃ

ថៃបារម្ភថាសេដ្ឋកិច្ចនឹងថយកំណើនមកនៅត្រឹម ៣% ប្រសិនបើប្រេងឆៅឡើងដល់ ១៥០ ដុល្លារក្នុងមួយបារ៉ែល


បើតាមការសិក្សាដោយស្ថាប័នផែនការ និងរៀបចំគោលនយោបាយរបស់ថៃ បានឲ្យដឹងថា សេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ស្រុតចុះទាបជាងអ្វីដែលបានរំពឹងទុក បើតម្លៃប្រេងឆៅពិភពលោកកើនឡើង ពោលគឺ ក្នុងសេណារីយ៉ូដែលប្រេងកើនឡើងដល់ ១៥០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល នោះកំណើនសេដ្ឋកិច្ចថៃត្រូវបានរំពឹងថា នឹងអាចនឹងសម្រេចបានកំណើនត្រឹមតែ៣%ប៉ុណ្ណោះ នៅឆ្នាំ២០២២។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ការសិក្សាអំពិសេដ្ឋកិច្ចប្រទេសថៃប្រចាំឆ្នាំ២០២២
ដោយ

លោក ដានូឆា ពេជឆាយ៉ាណាន់ (Danucha Pichayanan) អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ របស់ថៃ បាន​បញ្ជាក់ថា ក្នុងសេណារីយ៉ូអាក្រក់បំផុត​ សេដ្ឋកិច្ចថៃនឹងកើនឡើងនៅត្រឹមតែ ៣% ប៉ុណ្ណោះនៅក្នុងឆ្នាំនេះ ប្រសិនបើតម្លៃប្រេងឆៅកើនឡើងដល់ ១៥០ ដុល្លារក្នុងមួយធុងបារ៉ែល ហើយអតិផរណាកើនឡើងដល់​ ៧,២%។ 

ក្នុងនោះផងដែរ សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងកើនឡើង ៣,៥% ប្រសិនបើតម្លៃប្រេងឆៅត្រូវ​បានស្ថិតក្នុងតម្លៃ ១០០ ដុល្លារក្នុងមួយធុងបារ៉ែល ហើយអតិផរណានឹងនៅមានអត្រា ៥% ។ បើប្រេងឆៅកើនដល់ ១២៥ដុល្លារក្នុងមួយធុងបារ៉ែល នោះសេដ្ឋកិច្ចថៃ​នឹងកើនឡើងត្រឹម ៣,២% និងអតិផរណានឹងមាន ៦,២%។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ កាលពីខែកុម្ភៈ បានរក្សាការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ប្រទេសថៃ​នៅកម្រិតចន្លោះពី ៣,៥% ទៅ ៤,៥% ដោយមានក្ដីរំពឹងថា រាជរដ្ឋាភិបាលនឹងទប់ស្កាត់ការរីករាលដាលនៃ​មេរោគបំប្លែងថ្មី អូមីក្រុងបាន ដោយគ្មានការរឹតបន្តឹងបន្ថែមទៀត។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ បានអះអាងទៀតថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងត្រូវ​មាន​ការកើនឡើងតាមរយៈ ការងើបឡើងវិញ​នៃទេសចរណ៍​ក្នុងស្រុក កំណើននៃការនាំចេញដែលកំពុងបន្តកើនឡើង និងការវិនិយោគសាធារណៈកើនខ្ពស់ជាងមុន។

ជាមួយគ្នានេះ​ប្រទេសថៃ​ក៏រំពឹងដែរថា ការមកដល់នៃភ្ងៀវទេសចរណ៍អន្តរជាតិ​នឹងកើនឡើងដល់ ៥ លាននាក់នៅឆ្នាំនេះ ដោយបង្កើតបានប្រាក់ចំណូល​ជិត​១២ពាន់លានដុល្លារកើនឡើងពីចំនួន​ភ្ញៀវជាង ៤ សែននាក់ និង ប្រាក់ចំណូល​ប្រមាណជិត​៤ពាន់៥រយលានដុល្លារ កាលពីឆ្នាំ ២០២១។

មន្ត្រីជាន់ខ្ពស់ថៃ បាន​ទទួល​ស្គាល់​ថា សេដ្ឋកិច្ច​ថៃគឺមាន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ នៃ​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ហើយប្រសិនបើសង្រ្គាមត្រូវបានដោះស្រាយក្នុងរយៈពេល ៣ ខែ ទណ្ឌកម្មប្រឆាំង​នឹងរុស្ស៊ីត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសថៃកាន់តែខ្លាំង៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យកសិកម្មនៅឆ្នាំ២០២២នេះ មានសភាពប្រែប្រួល និងប្រឈមអ្វីខ្លះ?

ព័ត៌មាន
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអះអាងថា បញ្ហាការប្រែប្រួលអាកាសធាតុ,គ្រោះរាំងស្ទួត,ទឹកជំនន់,ជំងឺឆ្លងលើដំណាំនិងសត្វ គួបផ្សំនឹង…

លោក ចូ បៃឌិនថា លោក ស៊ី ជីនពីងដឹងខ្លួនច្បាស់ថា អនាគត ចិនត្រូវជិតស្និទ្ធជាមួយលោកខាងលិចច្រើនជាងរុស្ស៊ី

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា ប្រទេសចិនខ្លួនឯងបានដឹងណាស់ថា អនាគតសេដ្ឋកិច្ចរបស់ចិននឹងត្រូវចងភ្ជាប់ជាមួយលោកខាងលិច។ លោកលើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ