តៃវ៉ាន់-ចិន

តៃវ៉ាន់ស្នើឱ្យធនាគាររដ្ឋរបស់ខ្លួនចាត់ចែងឱ្យបានត្រឹមត្រូវចំពោះផលប៉ះពាល់នៃទំនាក់ទំនងជាមួយចិនដីគោក


កោះតៃវ៉ាន់បានស្នើសុំឱ្យធនាគារដែលគ្រប់គ្រងដោយរដ្ឋទាំងអស់ដោះស្រាយបញ្ហារបស់ពួកគេឱ្យបានត្រឹមត្រូវ ចំពោះការតទល់នឹងប្រទេសចិន នៅចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងនយោបាយនាពេលបច្ចុប្បន្នរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ជាពិសេសនៅក្រោយពេលដែលចិនបានបិទខ្ទប់ការនាំចូលផលិតផលមួយចំនួនរបស់កោះតៃវ៉ាន់ ដែលធ្វើឲ្យកោះប្រជាធិបតេយ្យមួយនេះ ចង់អូសដៃចិនតតាំងក្ដីនៅមុខអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។
តៃវ៉ាន់ស្នើឱ្យធនាគាររដ្ឋរបស់ខ្លួនចាត់ចែងឱ្យបានត្រឹមត្រូវចំពោះផលប៉ះពាល់នៃទំនាក់ទំនងជាមួយចិនដីគោក
ដោយ

និយ័តករហិរញ្ញវត្ថុរបស់តៃវ៉ាន់បានបញ្ជាក់ថ្មីៗនេះថា ការប្រឈមមុខរបស់ធនាគារតៃវ៉ាន់ចំពោះប្រទេសចិនបានឈានដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក ចំពេលដែលប្រទេសចិនកំពុងដាក់សម្ពាធលើទីក្រុងតៃប៉ិ តាមរយៈយោធា និងការទូតដើម្បីបង្ខំឱ្យកោះនេះទទួលយកអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។

នៅពេលដែលមានសំណួរចោទសួរថាតើធនាគារគ្រប់គ្រងដោយរដ្ឋគួរតែពិនិត្យមើលឡើងវិញនូវហានិភ័យនៃការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិន ឬយ៉ាងណានោះ មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុកោះតៃវ៉ាន់លោក Su Jain-rong បាននិយាយថា ធនាគាររបស់រដ្ឋទាំងអស់ត្រូវបានអាជ្ញាធរតៃវ៉ាន់ទាមទារ ឱ្យពួកគេត្រូវចូលរួមដោះស្រាយឲ្យបានសកម្ម ចំពោះបញ្ហាប្រឈមដែលត្រូវប្រឈមមុខនឹងប្រទេសចិន។

ធនាគារធំៗដែលគ្រប់គ្រងដោយរដ្ឋរបស់កោះតៃវ៉ាន់រួមមានធនាគារ Bank of Taiwan ធនាគារ Taiwan Cooperative Bank និងធនាគារ Land Bank of Taiwanជាដើម។

កោះតៃវ៉ាន់បានត្អូញត្អែរកាលពីសប្តាហ៍មុនថា ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារ និងភេសជ្ជៈពីកោះតៃវ៉ាន់បន្ថែមទៀតក្នុងអ្វីដែលរដ្ឋាភិបាលតៃវ៉ាន់បាននិយាយថា ជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធដោយទីក្រុងប៉េកាំង ផ្តោតលើវិស័យម្ហូបអាហារ កសិកម្ម និងជលផលរបស់ខ្លួន។

កសិកម្ម និងផលិតកម្មម្ហូបអាហារនិងភេសជ្ជៈ គឺមិនមែនជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចរបស់តៃវ៉ាន់នោះទេ ប៉ុន្តែអ្វីដែលជាសេដ្ឋកិច្ចតម្រង់ទិសរបស់កោះនេះ គឺផលិតកម្មបន្ទះឈីបឯណោះវិញទេ។

មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់បាននិយាយថា ផលប៉ះពាល់លើវិស័យភេសជ្ជៈដែលមានជាតិស្រវឹងដោយសារតែការហាមឃាត់ចុងក្រោយរបស់ប្រទេសចិននោះ គឺមិនខ្លាំងពេកនោះទេ ដោយបានធ្វើការប៉ាន់ប្រមាណពីតម្លៃនៃការនាំចេញដែលរងផលប៉ះពាល់ គឺមានប្រហែលជិត៣៣លានដុល្លារអាមេរិកប៉ុណ្ណោះ។ ទោះជាបែបនេះក្ដី ការបិទខ្ទប់ការនាំចូលពីសំណាក់ចិនដីគោកនេះ វាបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនក្នុងសហគមន៍កសិកម្ម និងនេសាទនៅលើកោះនេះ ដ្បិតថា កន្លងមក ពួកគេត្រូវបានទទួលការគាំទ្រជាយូរមកហើយ ពីគណបក្សប្រជាធិបតេយ្យរីកចម្រើនដែលកំពុងកាន់អំណាច ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


កម្ពុជាចុះកិច្ចព្រមព្រៀងខ្ចីបំណុលពីបរទេសបន្ថែមជាង១,២ពាន់លានដុល្លារ កើនជិត៣០០% នៅ៩ខែឆ្នាំនេះ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលកម្ចីសម្បទានពីប្រទេស និងដៃគូអភិវឌ្ឍន៍នានាជាង១ពាន់២រយលានដុល្លារអាមេរិកនៅ៩ខែឆ្នាំ២០២២ កើនឡើង…

កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីកំពុងឈរចំកណ្ដាលនៃការប្រទាញប្រទង់ឥទ្ធិពលរវាងចិន និងអាមេរិក?

ព័ត៌មាន
ការស្វែងរកកំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាអំណាចថ្នាក់កណ្តាល នៅចន្លោះឥទ្ធិពលនៃមហាអំណាចផុតលេខសហរដ្ឋអាមេរិក និងចិន ដែលកំពុងប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ