Tesla ប្រកាសប្រមូលឡានដល់ទៅជាង ៣៦ម៉ឺនគ្រឿងចូលរោងចក្រវិញ

Tesla ប្រកាសប្រមូលឡានដល់ទៅជាង ៣៦ម៉ឺនគ្រឿងចូលរោងចក្រវិញ ក្រោយមានបញ្ហាលើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ


ក្រុមហ៊ុន Tesla កំពុងប្រកាសប្រមូលរថយន្តខ្លួនមកវិញចំនួនជាង៣៦ម៉ឺនគ្រឿង។ ការប្រកាសប្រមូលមកវិញនេះ គឺដោយសាររថយន្តទាំងនោះ មានបំពាក់ដោយកម្មវិធីបើកបរដោយស្វ័យប្រវត្តិតែស្ថិតក្នុងកំណែទំរង់សាកល្បងរបស់ក្រុមហ៊ុននៅឡើយ បានបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃព្រហស្បតិ៍ទី១៦ ខែកុម្ភៈ។ បន្ថែមពីនេះ ក្រុមហ៊ុនបញ្ជាក់ថា ខ្លួននឹងផ្តល់ជូននូវការអាប់ដេតកម្មវិធីនេះលើកំណែទម្រង់ថ្មី ដើម្បីដោះស្រាយបញ្ហាខាងលើឲ្យបានឆាប់បំផុត។
Tesla ប្រកាសប្រមូលឡានដល់ទៅជាង ៣៦ម៉ឺនគ្រឿងចូលរោងចក្រវិញ

យោងតាមរបាយការណ៍សុវត្ថិភាព នៅលើគេហទំព័ររបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេអាមេរិកឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការបើកបរដោយស្វ័យប្រវត្តិ របស់តេស្លា អាចបណ្តាលឱ្យមានការជាប់គាំង មិនឈប់យាន្តយន្តនៅផ្លូវប្រសព្វ ការធ្វើដំណើរត្រង់ឆ្លងកាត់ផ្លូវប្រសព្វ ដោយមិនបង្អង់ល្បឿនជាដើម។ ក្រៅពីនេះ វាក៏មានបញ្ហានៅលើការរក្សាល្បឿន​របស់វាផងដែរ។

គួរជម្រាបជា រថយន្តតេស្លាដែលមានបំពាក់​ប្រព័ន្ធខាងលើ និងទំនងជារងផលប៉ះពាល់នោះគឺ រួមមាន តេស្លាម៉ូដែល S និងម៉ូដែល X ចន្លោះឆ្នាំ២០១៦ ដល់ ២០២៣, ម៉ូដែល3 ឆ្នាំ២០១៧-២០២៣, និងម៉ូដែល Y ឆ្នាំ ២០២០-២០២៣។

Tesla ជារឿយៗបានអនុញ្ញាតឱ្យអ្នកបើកបរ​រាប់ពាន់នាក់ សាកល្បងប្រើប្រាស់​មុខងារជំនួយ​អ្នកបើកបរស្វ័យប្រវត្តិថ្មី និងមិនទាន់បាន​បញ្ចប់​ការកែទ​ម្រង់ នៅលើផ្លូវ​សាធារណៈ​ក្នុង​សហរដ្ឋអាមេរិក។ ជាហេតុធ្វើឱ្យអ្នកបើកបរ​មួយចំនួន​ជួបគ្រោះថ្នាក់ នៅពេលគេបើកដំណើរការមុខគ្នានេះ។

ផ្ទុយទៅវិញ តេស្លាបានដាក់លក់​ប្រព័ន្ធស្វ័យប្រវត្តិ​ដែល​ទំនើបជាងនេះ និងធ្វើកំណែ​ទម្រង់​រួចរាល់ ដល់ម្ចាស់រថយន្តតេស្លា​នៅទូទាំង​សហរដ្ឋ​អាមេរិក​ក្នុង​តម្លៃ ១៥.០០០ដុល្លារ ប៉ុន្តែអ្នកបើកបរត្រូវមានពិន្ទុបើកបរខ្ពស់ ហើយប្រព័ន្ធនេះ​នឹងតាមដាន​ពីចរិតរបស់អ្នកបើកដោយខ្លួនឯង ក្រោយពេលដាក់ឱ្យប្រើប្រាស់ ដើម្បីបង្កាករណីដែលអ្នកបើកបរ ធ្វើខុស​នឹងគោលការណ៍ក្រុមហ៊ុន។

ទោះយ៉ាងណា​ Tesla មិនបានបញ្ជាក់ពីចំនួនអ្នក​ដែលបានបញ្ជាទិញប្រព័ន្ធ​ទំនើបថ្មីនេះទេ ខណៈគេរំពឹងថា រថយន្តដែលត្រូវបានប្រមូល​មកវិញ​នៅពេលនេះ នឹងត្រូវក្រុមហ៊ុន​បញ្ជូលលប្រព័ន្ធស្វ័យប្រវត្តិនេះ​​ដោយឥតគិតថ្លៃ ឬមួយធ្វើ​កំណែទម្រង់បន្ថែម​លើ ​Softwareប្រព័ន្ធចាស់។

សូមជម្រាបថា ក្រោយដំណឹងប្រមូលរថយន្ត​ចូលមកវិញនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង១%ភ្លាមៗ តែក៏បានស្ទុះងើបឡើងវិញ​យ៉ាងឆាប់រហ័សវិញដែរ៕




អត្ថបទបន្ទាប់


ថៃមានមហិច្ឆតាក្លាយជាអ្នកនាំចេញធំបំផុតទី៥ ប្រចាំតំបន់អាស៊ីត្រឹមឆ្នាំ២០២៧

ក្រសួងពាណិជ្ជកម្មថៃបានបាននិយាយថា ពួកគេចង់ឱ្យប្រទេសថៃក្លាយជាអ្នកនាំចេញធំបំផុតលេខ៥ប្រចាំតំបន់អាស៊ី នៅត្រឹមឆ្នាំ២០២៧។ ការអះអាងបែបនេះ ធ្វើឡ…

Vietnam Airlines កំពុងប្រឈមនឹងការលុបឈ្មោះចេញពីផ្សារភាគហ៊ុន ក្រោយខាតបង់ប្រាក់ជិត១ពាន់លានដុល្លារនៅ២ឆ្នាំចុងក្រោយ

ក្រុមហ៊ុន Vietnam Airlines កំពុងប្រឈមនឹងការដកចេញពីផ្សារភាគហ៊ុននៅប្រទេសវៀតណាមមែនទែនហើយនាពេលនេះ ក្រោយពីក្រុមហ៊ុនបានប្រកាសពីការខាតបង់ប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ