គោលនយោបាយថៃ

គណៈរដ្ឋមន្ត្រីថៃ យល់ព្រមផ្ដល់ទិដ្ឋាការ១០ឆ្នាំ សម្រាប់ជនបរទេសដែលធ្វើការនៅច្រករបៀងសេដ្ឋកិច្ចខាងកើត


គណៈរដ្ឋមន្ត្រីថៃ បានអនុម័តផ្ដល់ទិដ្ឋាការពិសេសរយៈពេល ១០ ឆ្នាំសម្រាប់នាយកប្រតិបត្តិ និងអ្នកជំនាញដែលបម្រើការងារនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើតនៃប្រទេសថៃ (EEC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃឧស្សាហកម្មតាមការកំណត់គោលដៅនៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
គោលនយោបាយថៃ
ដោយ

អ្នកនាំពាក្យរងនៃរដ្ឋាភិបាលថៃ លោកស្រី រុតក្លៅ អ៊ីនតាវុង ស៊ូវ៉ាន់គិរី(Rudklao Intawong Suwankiri) បាននិយាយថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តសំណើរបស់ការិយាល័យច្រករបៀងសេដ្ឋកិច្ចខាងកើតសម្រាប់ទិដ្ឋាការ EEC ក្នុងគោលបំណងទាក់ទាញអ្នកឯកទេសក្នុងវិស័យផ្សេងៗឱ្យទៅធ្វើការតាមច្រករបៀងសេដ្ឋកិច្ចភាគខាងកើតក្នុងប្រទេសថៃ។

លោកស្រី រុតក្លៅ បាននិយាយថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តផ្តល់ទិដ្ឋាការពិសេសដែលមានសុពលភាពរយៈពេល ១០ ឆ្នាំព្រមទាំងអនុញ្ញាតឱ្យចេញ-ចូលច្រើនលើកទៀតផង ប៉ុន្តែមិនត្រូវឱ្យលើសពីរយៈពេលនៃកិច្ចសន្យាការងារនោះទេ ខណៈកាលពីដំបូងឡើយ ទិដ្ឋាការ EEC នេះបានអនុញ្ញាតឱ្យចូល និងស្នាក់នៅក្នុងប្រទេសថៃត្រឹមតែរយៈពេល ៥ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថា តើនឹងចាប់ផ្ដើមអនុវត្តវិធានការថ្មីនេះនៅពេលណានោះទេ។

លោកស្រីបានបញ្ជាក់ថា ទិដ្ឋាការ EEC នេះមានបួនប្រភេទរួមមានទី (1) ទិដ្ឋាការសម្រាប់អ្នកឯកទេស ទី(2) ទិដ្ឋាការសម្រាប់នាយកប្រតិបត្តិ ទី(3) ទិដ្ឋាការសម្រាប់អ្នកជំនាញ (EEC Visa "P") និង ទី(4) ទិដ្ឋាការសម្រាប់ប្តីប្រពន្ធ និងអ្នកនៅក្នុងបន្ទុក ។

បន្ថែមពីលើទិដ្ឋាការពិសេសនេះ អ្នកឯកទេសដែលរស់នៅ និងធ្វើការនៅក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត អាចទទួលបានអត្ថប្រយោជន៍ពីអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនពិសេសចំនួន ១៧% បើធៀបនឹងអត្រាពន្ធលើប្រាក់ចំណូលដែលកំពុងអនុវត្តទូទៅបច្ចុប្បន្ននៅក្នុងប្រទេសថៃដែលមានអត្រាអតិបរមា ៣៥%។

បើតាមលោកស្រី រុតក្លៅ បានឱ្យដឹងថាការផ្តល់ទិដ្ឋាការពិសេសនេះ នឹងលើកកម្ពស់ឧស្សាហកម្មគោលដៅមួយចំនួនរបស់ប្រទេសថៃ និងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិផងដែរ៕
អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ចាត់ឱ្យមេធាវីរាជរដ្ឋាភិបាល ការពារប្រយោជន៍ដល់ពលរដ្ឋរងគ្រោះជុំវិញសំណុំរឿងឆ.បោ.ករបស់បុគ្គល ឡេង ចាន់ណា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកគម្រោងអភិវឌ្ឍន៍អលចនទ្រព្យរបស់ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់បុគ្គល ឡេង ចាន់ណា គឺ…

អ្នកជំនាញព្យាករថា មាសនឹងអាចហក់ឡើងដល់២៥០០ដុល្លារក្នុង១អោន នៅឆ្នាំ២០២៤នេះ

មាសដែលជាវត្ថុមានតម្លៃ និងកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារពិភពលោក ត្រូវបានអ្នកជំនាញក្នុងទីផ្សារមាសព្យាករថា នឹងអាចហក់ឡើងដល់២,៥០០ដុល្លារ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ