សុខភាពកុមារ

ចំនួន​ក្មេង​ស្រី​ជំទង់​​មាន​ផ្ទៃ​ពោះ​នៅ​កម្ពុជា កើន​ឡើង​គួរ​ឲ្យ​បារម្ភ


អង្គការ សង្គ្រោះកុមារ (Save the Children) សម្ដែង​ការ​បារម្ភ​​ចំពោះ​កំណើន​ដ៏​គំហុក​នៃ​ចំនួន​ក្មេងស្រី​ជំទង់​ដែល​ឆាប់​រៀបការ​និង​ក្លាយ​ជា​ម្ដាយ នៅ​កម្ពុជា។
អង្គការ សង្គ្រោះ​កុមារ បារម្ភ​ពី​ការ​កើន​ឡើង​លឿន​នៃ​អត្រា​មាន​ផ្ទៃ​ពោះ​របស់​កុមារី​ជំទង់​នៅ​កម្ពុជា។ រូបភាព៖ អង្គការ សង្គ្រោះកុមារ
ដោយ

ក្នុង​របាយការណ៍​ថ្មី​មួយ ដែល​មាន​ចំណង​ជើង​ថា «កុមារភាព​ត្រូវ​បាន​បំផ្លាញ» អង្គការ សង្គ្រោះ​កុមារ បាន​រក​ឃើញថា អត្រា​មាន​ផ្ទៃ​ពោះ​របស់​កុមារ​ជំទង់​នៅ​កម្ពុជា កើន​ឡើង​ពាក់​កណ្ដាល ក្នុង​រយៈពេល​ ៤ឆ្នាំ​ចុង​ក្រោយ​នេះ។ 

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន អង្គការ សង្គ្រោះ​កុមារ ឲ្យ​ដឹង​ថា ចន្លោះពីឆ្នាំ​២០១០ និង ២០១៤ ការអង្កេត​ប្រជា​សាស្ត្រ​សុខភាព​កម្ពុជា បាន​រាយការណ៍​អំពី​ការ​កើន​ឡើងនូវ​ការ​មាន​ផ្ទៃពោះ​របស់​កុមារី​ជំទង់​ពី ៨% ទៅ ១២% គឺ​កើន​ឡើង​ពាក់​កណ្ដាល (៥០%)។

បើ​តាម​អង្គការ សង្គ្រោះ​កុមារ ដដែល ការ​មាន​ផ្ទៃពោះ​របស់​កុមារី​វ័យ​ជំទង់​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា មាន​អាត្រា​បី​ដង លើស​​កុមារី​ជំទង់​រស់នៅ​តំបន់ទីប្រជុំជន។  

លោកស្រី អេលីហ្សាបេត ភៀស (Elizabeth Pearce) នាយិកាអង្គការ សង្គ្រោះ​កុមារ មាន​ប្រសាសន៍​ថា៖ «កុមារ​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​កុមារភាព​ប្រកប​ដោយ​សុវត្ថិភាព និង​រីករាយ មិន​ថា​កុមារ​នោះ​រស់​នៅ​ទីណា​ក្នុង​ពិភពលោក​នេះ​ក៏​ដោយ។ កុមារ​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​ឱកាស ​ដើម្បី​អភិវឌ្ឍ​សក្តានុពល​នៅ​ពេល​ធំ»។ 

លោកស្រី ភៀស បន្ថែម​ដូច្នេះ​ថា ៖ «ប៉ុន្តែ សម្រាប់​កុមារ​ជំទង់​ចំនួន ១២% នៅ​ប្រទេស​កម្ពុជា​មិន​ទទួល​បាន​សិទ្ធិ​ទាំង​នោះ​ទេ។ ពួកគេ​បាន​ក្លាយ​​ទៅ​ជាម្តាយ​ទាំង​នៅ​កុមារ មុននឹង​ពួកគេ​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ។ វា​គឺ​ជា​ទំនោរ​ដែល​រីករាល​ដាល​មួយ ដែល​បំផ្លាញ​កុមារ​ភាព​របស់​កុមារី​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា»


👉 គួរអាន ! តួលេខ​សកល​អំពី​ស្ថានភាព​កុមារ​ដែល​អ្នក​គួរ​យល់​ដឹង !


ក្មេង​ស្រី​ជំទង់​ដែល​ឆាប់​រៀបការ​និង​មាន​ផ្ទៃ​ពោះ​ប្រឈម​នឹង​ផល​វិបាក​ច្រើន

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក  ភាព​សាំ​ញ៉ាំ​​ពី​​ការ​មាន​ផ្ទៃពោះ​និង​ការ​សម្រាល​កូន​ជា​មូលហេតុ​ចំបង​ទីពីរ​នៃ​ការ​ស្លាប់​បាត់​បង់​ជីវិត សម្រាប់​កុមារី​វ័យ​ជំទង់ អាយុ​ចន្លោះ​ពី ១៥ ទៅ ១៩​ឆ្នាំ នៅលើពិភពលោក។

ហើយ​កុមារ​ដែល​កើត​ចេញ​ពី​ម្តាយ​ដែល​មាន​វ័យ​ជំទង់ ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​បាត់បង់​ជីវិត​ខ្ពស់​ជាង​កុមារ​ដែល​កើត​ចេញ​ពី​ម្តាយ​ដែល​មាន​អាយុ​ចន្លោះ​ពី ២០ ទៅ ២៤​ឆ្នាំ៕




អត្ថបទបន្ទាប់


តួលេខ​សកល​អំពី​ស្ថានភាព​កុមារ​ដែល​អ្នក​គួរ​យល់​ដឹង !

ព័ត៌មាន
ថ្ងៃ​ទី១ មិថុនា ជា​ទិវា​កុមារអន្តរជាតិ ដែល​ប្រទេស​នានា​ជុំវិញ​ពិភព​លោក​ប្រារព្ធ​ទិវា​នេះ ដើម្បី​ជា​ការលើក​កម្ពស់​ការយល់ដឹង​​អំពី​កុ…

លា​ហើយ ...លា​រហូត​ហើយ​«ប្រដឹស»​​កោះ​ប៉ែន !

ព័ត៌មាន
កោះប៉ែន កោះ​សូទិន ថ្វី​ត្បិត​ជា​កូនកោះតូច តែ​មាន​គេ​ស្គាល់​ច្រើន ដោយសារ​បទ​ចម្រៀង​រៀបរាប់​ពី​ទឹក​ដី​នេះ របស់​អ្នក​ចម្រៀង​អធិរាជ​សំឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ