Advertisement
វិស័យ​ស្រូវ​អង្ករ

បង់ក្លាដេស ស្រីលង្កា សម្រុក​ទៅ​ទិញ​អង្ករ​ថៃ តែ​មិន​មក​កម្ពុជា!


ប្រទេស​បង់ក្លាដេស​ដែល​កំពុងរងគ្រោះ​ដោយសារ​ទឹក​ជំនន់ កំពុង​ស្ថិត​ក្នុង​ការចរចា​ជាមួយ​ប្រទេស​ថៃ​ក្បែង​ខាង​កម្ពុជា ដើម្បីទិញ​អង្ករ​ជាបន្ទាន់​ចំនួន ២សែន​តោន ដើម្បី​បំពេញ​ស្តុក​អង្ករ​របស់​ខ្លួន​ដែល​កំពុង​ថយចុះ។
អាជីវករ​លក់​អង្ករ​នៅ​រាជ​ធានី​ភ្នំពេញ
ដោយ
Advertisement

កាសែត បាងកកប៉ុស្តិ៍ ចុះ​ផ្សាយ​ដើម​សប្ដាហ៍​នេះ ដោយដកស្រង់​ប្រភព​ក្រសួងពាណិជ្ជកម្ម​ថៃ ថា បង់ក្លាដេស​ត្រូវការទិញ​អង្ករ​យ៉ាងបន្ទាន់ គឺ​បើ​ការ​ចរចា​ត្រូវគ្នា អង្ករ​នឹងត្រូវ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​បង់ក្លាដេស​ក្នុង​ពេល ៦០ថ្ងៃ​បន្ទាប់ពីការ​ចុះ​កិច្ចសន្យា​ទិញលក់។ 

ស្រប​ពេល​ជា​មួយ​គ្នា​នេះដែរ ប្រទេស​ស្រីលង្កា​ក៏​កំពុងស្វះស្វែងរក​ទិញ​អង្ករ​ពី​ថៃ ក្នុង​បរិមាណ ២សែន​តោន​ដូច​គ្នា​នឹង​បង់ក្លាដេស​ដែរ ហើយ​ក៏​ត្រូវការ​ទាន់ហន់​ដូចគ្នា។ 

ប្រភព​មន្ត្រី​ពាណិជ្ជកម្ម​ថៃ​ឲ្យ​ដឹង​ថា ប្រទេស​ទាំង​ពីរ​នេះ​ត្រូវការ​អង្ករ​ដើម្បី​បំពេញ​ស្តុក​របស់​ខ្លួន​ជាបន្ទាន់ ដូច្នេះ​ទើប​ពួកគេ​ងាក​មក​រក​ប្រទេស​ថៃ។

កម្ពុជា​ក៏​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​មួយ​ទៅ​កាន់​ទីផ្សារ​ពិភព​លោកដែរ។ កាលពី​ឆ្នាំ​២០១៥ កម្ពុជា​ជាប់​លំដាប់​លេខ​រៀង​ទី៩ ជា​ប្រទេស​នាំ​អង្ករ​ចេញ​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ហើយ​បើ​គិត​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី៣ ជា​ប្រទេសនាំ​អង្ករ​ចេញ​ច្រើន​ជាងគេ បន្ទាប់​ពី​វៀតណាម និង​ថៃ។

គេនៅចាំបានថា ចុងឆ្នាំ​២០១០ បង់ក្លាដេស​ធ្លាប់​ចរចា​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា និង​ស្នើ​សុំ​ដី​សម្បទាន​​សេដ្ឋកិច្ច សម្រាប់​គម្រោង​ដាំដុះ​កសិកម្ម​នៅ​កម្ពុជា។ ប៉ុន្តែ ច្រើន​ឆ្នាំ​កន្លង​ទៅហើយ ហាក់​ដូច​ជា​គ្មាន​ចេញ​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ឡើយ លើ​ជំនួញ​អង្ករ​ រវាង​បង់ក្លាដេស និង​កម្ពុជា។

ថ្មីៗ​នេះ បង់ក្លាដេស​ទិញ​អង្ករ​ពី​វៀតណាម​ចំនួន ២សែន ៥ម៉ឺន​តោន ដែល​ជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​និងរដ្ឋាភិបាល ហើយ​អង្ករ​ទាំង​នេះ​កំពុង​ដឹកជញ្ជូន​ពី​វៀតណាម​ទៅ​បង់ក្លាដេស។ 

តាម​គម្រោង បង់ក្លាដេស​ត្រូវការទិញអង្ករ​ប្រមាណ ៦សែនតោន ពីប្រទេស​ថៃ វៀតណាម និង​ឥណ្ឌា ក្រោម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល និង​តាមរយៈ​ការ​ដេញ​ថ្លៃ​ទិញ​ពី​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​នេះ​ដែរ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ឡើងថ្លៃ៕​




អត្ថបទបន្ទាប់


អ្នក​ដឹង​ទេ? ស្រុក​ខ្មែរ​មាន​កសិដ្ឋាន​ចិញ្ចឹម​ស្វា​សម្រាប់​នាំ​ចេញ!

ព័ត៌មាន
កសិដ្ឋាន​ចិញ្ចឹម​ស្វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ចាម។ កសិដ្ឋាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន SNBL ដែល​រកស៊...

ឧកញ៉ា សៀ ឫទ្ធី ចាប់​ដៃគូ​​ជាមួយ​រុស្ស៊ី ផលិត​និង​ដំឡើង​​ឡាន​​​កាំម៉ាស់​នៅ​កម្ពុជា

ព័ត៌មាន
លោក​ឧកញ៉ា សៀ ឫទី្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ដែល​ជា​ពាណិជ្ជករ​ដ៏​លេច​ធ្លោ​មួយ​រូប​នៅ​កម្ពុជា បាន​សម្រេច​ចិត្ត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ