វិស័យស្រូវ អង្ករ

តម្លៃអង្ករថៃនៅពេលនេះបានហក់ឡើងថ្លៃខ្ពស់បំផុតនៅក្នុងរយៈពេល១៧ឆ្នាំ


តម្លៃអង្ករនៅថៃ ដែលធម្មតាមានតម្លៃពី៨ពាន់ទៅ៩ពាន់៥រយបាត ឫប្រមាណជាជិត២៣០ដុល្លារទៅជិត២៨០ដុល្លារនៅក្នុងមួយតោន នៅពេលនេះសមាគមកសិករថៃ បានអះអាងថា កំពុងតែកក្រើកឡើងដល់កម្រិត១ម៉ឺន២ពាន់បាត ឫប្រមាណជា៣៤២ដុល្លារ ដែលជាតម្លៃខ្ពស់បំផុតនៅក្នុងរយៈពេល១៧ឆ្នាំ។ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ ថៃបាននាំចេញអង្ករសរុបដល់ជិត៧លានតោន ដែលមានតម្លៃសរុបប្រមាណជាជិត១៤០ពាន់លានបាត ឫជិត៤ពាន់លានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព៍ត៌មានថៃ។
វិស័យស្រូវ អង្ករ
ដោយ

លោក ប្រាមូត ចារឿនស៊ីប ( Pramote Chareonsilp) ប្រធានសមាគមកសិករថៃ បានមានប្រសាសន៍ថា បច្ចុប្បន្នតម្លៃនៅថៃ បានហក់ឡើងដល់១ម៉ឺន២ពាន់បាត ឬជាង៣៤០ដុល្លារក្នុងមួយតោន ដែលជាកម្រិតមួយខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ ខណៈកាលពីមុនអង្កររបស់ថៃ មានតម្លៃចន្លោះពី៨ពាន់ទៅ៩ពាន់៥រយបាត ឬប្រមាណជិត២៣០ដុល្លា ទៅជិត២៨០ដុល្លារ ក្នុងមួយតោន។ នេះជាតួលេខវិជ្ជមានមួយសម្រាប់វិស័យស្រូវអង្ករ និងប្រជាកសិករថៃ។

នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣ ការនាំចេញអង្កររបស់ថៃ បានកើនឡើងជាង១១% ពោលគឺមានជិត៧លានតោន ដោយគិតជាប្រាក់មានជិត១៤០ពាន់លានបាត ឫជិត៤ពាន់លានដុល្លារ កើនឡើងជិត២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះបានបញ្ជាក់ឱ្យឃើញថា ការកើនឡើងនេះ គឺមានទំនាក់ទំនងទៅនឹងការកើនឡើងនៃតម្លៃអង្ករវៀតណាម នាពេលបច្ចុប្បន្ន ដែលមានតម្លៃខ្ពស់ជាងអង្ករថៃ ពី៧០ទៅ៩០ដុល្លារក្នុងមួយតោន។

ការរឹតបន្តឹងការនាំចេញអង្កររបស់ឥណ្ឌា រួមជាមួយនឹងវិធានការដើម្បីរក្សាស្ថិរភាពតម្លៃស្រូវរបស់ប្រទេសថៃ តាមរយៈការទិញដោយសហករណ៍លើសពីអត្រាទីផ្សារ ជាមួលហេតុមួយជួយរួមចំណែកដល់ការកើនឡើងតម្លៃអង្ករថៃនៅពេលនេះ។ បច្ចុប្បន្នរោងម៉ាស៊ីនកិនស្រូវនានានៅថៃ បានទិញស្រូវយ៉ាងសកម្មពីកសិករសម្រាប់ការនាំចេញ ដែលបានបញ្ជាទិញជាមុន ដោយរំពឹងថា តម្លៃអង្ករថៃនឹងបន្តរក្សានិន្នាការកើនឡើង។

លោក ប្រាមូត បាននិយាយថា ជាមួយនឹងលទ្ធផលនៃការប្រមូលផលស្រូវប្រមាណជា៧០% ដែលប្រមូលបាន ជាពិសេសស្រូវសនៅតំបន់កណ្តាល កសិករដែលរក្សាទុកស្រូវស្ងួត ត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងតម្លៃបន្ថែមទៀត។ យ៉ាងណាមិញលោក ក៏បានព្រមានពីហានិភ័យផងដែរ ពីព្រោះតម្លៃស្រូវ និងអង្ករល្អនៅពេលនេះបានលើកទឹកចិត្តឱ្យកសិករបង្កើនការវិនិយោគ លើដំណាំនេះជាលើកទីពីរ ប៉ុន្តែកុំភ្លេចបញ្ហាអកាសធាតុ និងបញ្ហាហានិភ័យបំណុល៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីបានជាអតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូធ្លាក់ចុះដល់២,៤%?

ព័ត៌មាន
ប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូ បានឃើញការធូរស្រាលឡើងវិញ បន្ទាប់ពីកំណើនអតិផរណាបានធ្លាក់ចុះច្រើនជាងការរំពឹងទុកដល់២,៤% ជាលើកដំបូងនៅក្នុងខែ…

គម្រោងអភិវឌ្ឈន៍ទីក្រុងឆ្លាតនៅវៀតណាមកំពុងប្រឈមនឹងបញ្ហាជាច្រើន

ព័ត៌មាន
ផែនការកសាងទីក្រុងឆ្លាតវៃ ក្នុងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន បើទោះបីជាអ្នកជំនាញកំពុងខិតខំក្នុងការតម្រែតម្រង់ទិស ការធ្វើផែនការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ