ថៃ និងចិន

ថៃ និងចិនប្រារព្ធខួបលើកទី៥០ឆ្នាំនៃការបង្កើតចំណងការទូត ខណៈចិនបដិសេធថា មិនបានរផ្ដល់សព្វាវុធដល់កម្ពុជា


ប្រទេសថៃ និងចិនបានប្រារព្ធខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគីដោយ រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានជួបជាមួយឯកអគ្គរដ្ឋទូតចិនលោក ចាង ជៀនវ៉េ (Zhang Jianwei)។ ភាគីថៃបានចោទសួរភាគីចិនអំពីការផ្ដល់អាវុធដល់កម្ពុជា ប៉ុន្តែចិនបានបដិសេធថា មិនបានធ្វើបែបនេះនោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ថៃ និងចិន
ដោយ

រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃលោក ចាង ជៀនវ៉េ អស់រយៈពេលជាងមួយម៉ោង ដើម្បីរំលឹកដល់ការចូលកាន់តំណែងរបស់ឯកអគ្គរដ្ឋទូត និងដើម្បីអបអរសាទរខួបទី៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងថៃ និងចិន។ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពនានា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត។

នៅក្នុងជំនួបខាងលើ លោក ស៊ីហាសាក់ ភួងកេតកែវ បានលើកឡើងពីរបាយការណ៍មួយថា ប្រទេសចិនបានផ្គត់ផ្គង់សព្វាវុធដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការប៉ះទង្គិចព្រំដែនជាមួយប្រទេសថៃ។ លោក ចាង បានឆ្លើយបំភ្លឺថា ចិនមិនដែលបានផ្គត់ផ្គង់អាវុធដល់កម្ពុជាសម្រាប់ការវាយប្រហារថៃឡើយ និងបានសម្តែងការគាំទ្រចំពោះការចរចាដោយសន្តិវិធីរវាងថៃ និងកម្ពុជា។

លោក ចាង បានធានាជាថ្មីថា ប្រទេសចិននៅតែប្តេជ្ញាចិត្តចំពោះអព្យាក្រឹតភាព និងយុត្តិធម៌ក្នុងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយលោកបានគូសបញ្ជាក់ថា សព្វាវុធទាំងឡាយដែលកម្ពុជាកាន់កាប់ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាដែលមានស្រាប់ គឺមិនមែនជាអាវុធ ដែលទើបតែបានផ្គត់ផ្គង់នោះឡើយ៕​

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


កញ្ចប់ថវិកាសង្គ្រោះកសិករអាម៉េរិកទំហំ២៨ពាន់លានដុល្លាររបស់លោក ត្រាំ បង្កឱ្យមានការព្រួយបារម្ភ

ផែនការផ្ដល់កញ្ចប់ថវិកាសង្គ្រោះកសិករអាម៉េរិកទំហំ២៨ពាន់លានដុល្លាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កឱ្យមានការព្រួយបារម្ភថា តើអ្នកណាជាអ្នក…

តើមានកត្តាអ្វីខ្លះជំរុញឱ្យ WTO ព្យាករកំណើនពាណិជ្ជកម្មនៅឆ្នាំក្រោយ ទាបជាងឆ្នាំនេះ?

ទោះបីការដោះដូរពាណិជ្ជកម្មនៅលើពិភពលោករងសម្ពាធពីបញ្ហាពន្ធបដិការរបស់អាម៉េរិក បញ្ហាភូមិសាស្ត្រនយោបាយ វិបត្តិសង្គ្រាម និងបញ្ហាសកលផ្សេងៗទៀតក៏ដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ