ថៃចាត់វិធានការធ្វើចត្តាឡីស័កឡើងវិញ

ទីបំផុត រដ្ឋាភិបាលថៃ ប្រកាសលែងអនុញ្ញាតឲ្យទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួច ចូលមកដោយគ្មានធ្វើចត្តាឡីស័កតទៅទៀតហើយ


ដោយសារតែករណីឆ្លងកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បន្ដរកឃើញជាបន្ដបន្ទាប់ទាំងករណីនាំចូល និងករណីឆ្លងក្នុងសហគមន៍ផងនោះ បានជំរុញឲ្យរដ្ឋាភិបាលថៃសម្រេច បញ្ឈប់ការអនុញ្ញាតឲ្យអ្នកដំណើរចូលក្នុងប្រទេសថៃដោយគ្មានការធ្វើចត្តាឡីស័កតទៅទៀតហើយ ដោយការអនុវត្តវិធានការនេះ នឹងចាប់ផ្ដើមពីថ្ងៃពុធ ទី២២ ខែធ្នូនេះតទៅ រហូតដល់ថ្ងៃទី ០៤ ខែមករាឆ្នាំ២០២២។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ថៃ ប្រកាសឱ្យធ្វើចត្តាឡីស័កឡើងវិញលើទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួច

ស្រប​ពេល​ដែល ប្រទេស​ថៃ​បាន​ប្រកាស​បិទទ្វារ លែង​ទទួល​អ្នកដំណើរ​ចូល​មក​ក្នុង​ប្រទេស​ខ្លួន​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត ប្រទេស​នេះ ក៏​នៅ​តែ​បន្ដ​ទទួល​អ្នកដំណើរ​ឲ្យ​ចូល​ប្រទេស​ខ្លួន​ជាមួយនឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​មាន​តម្រូវ​ដោយ​ក្រសួងសុខាភិបាល​ផង​ដែរ​។ បន្ថែម​ពី​នេះ អ្នកដំណើរ​ទាំងនោះ ត្រូវ​តែ​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​យ៉ាងតិច​ឲ្យ​បាន​មុន ១​ស​ប្ដា​ហ៍ នៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​។ កម្មវិធី Phuket “sandbox” ក៏​នឹង​បន្ដ​ឡើង​វិញ​ផង​ដែរ ដែល​កម្មវិធី តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​កម្សាន្ដ​នៅ​តំបន់​ទេសចរណ៍​កោះ​ភូ​កេ​ត ត្រូវ​ស្នាក់​នៅ​ទី​នេះ រយៈពេល​យ៉ាងតិច​៧​ថ្ងៃ ទើប​អាច​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេង​ទៀត​បាន​។

ការ​ឈប់​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​អន្តរជាតិ​ចូល​មក​ប្រទេស​ថៃ ដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី ២២ ធ្នូ រហូត​ដល់​ថ្ងៃ​ទី​០៤​មក​រា ២០២២ ហើយ​បន្ទាប់​ពី​នោះ រដ្ឋាភិបាល​ថៃ នឹង​សម្រេច​ចិត្តជា​ថ្មី​ទៀត ថា​តើ​ត្រូវ​បន្ដ​វិធានការ​នេះ​ទៀត ក៏​ត្រូវ​ផ្អាក​វិញ​។

ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​មនុស្ស​ប្រមាណ ៩​ម៉ឺន​នាក់ ដែល​ទទួល​បានការ​អនុញ្ញាត​រួច​ហើយ ឲ្យ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក ប៉ុន្ដែ មិន​ទាន់​បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​ថៃ​នោះ ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​ថៃ​អនុញ្ញាត​ឲ្យ​ចូល​មក​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែរ ប៉ុន្ដែ ពួក​គេ​ត្រូវធ្វើ​តេស្ដ RT-PCR ចំនួន​២​ដង ពោល​គឺ​នៅ​មុន​ពេល​មក​ដល់​តេស្ដ​ម្ដង និង​៧​ថ្ងៃក្រោយ​តេស្ដ​មើល​ម្ដងទៀត​។

គិត​មក​ទល់​ពេល​នេះ ប្រទេស​ថៃ បាន​រក​ឃើញ​ករណី​វិជ្ជមាន​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​ចំនួន ៦៣ ករណី​ហើយ ដោយ​ភាគច្រើន​ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​។ កាលពី​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ ប្រទេស​ថៃ​ក៏​ទើបតែ​បាន​រាយការណ៍​ពី​ករណី​ឆ្លង អូ​មី​ក្រុង ចូល​ក្នុង​សហគមន៍​ជា​លើក​ដំបូង​ផង​ដែរ ខណៈ​ដែល​បច្ចុប្បន្ន មេរោគ​បំប្លែង​ថ្មី​ផ្សេង​ៗ​ទៀត ពិសេស គឺ​មេរោគ ឌែ​លតា កំពុង​បន្ដ​លុកលុយ​ខ្លាំង​នៅឡើយ​នៅ​ក្នុង​ប្រទេស​នេះ ដោយ​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​មាន​ខ្ទង់​រាប់​ពាន់​នាក់​។

ប្រទេស​ថៃ បាន​ចាប់ផ្ដើម​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​រួច ដោយ​មិន​ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក តាំងពី​ខែវិច្ឆិកា​មក ហើយ​កន្លង​មក ថៃ​បាន​បើក​ទទួល​អ្នកដំណើរ​មក​ពី​ប្រទេស និង​ដែនដី​ចំនួន ៦៣​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២០ ដែល​រង​ទុក្ខ​ខ្លាំង​ដោយសារ​កូ​វី​ដ​១៩ សេដ្ឋកិច្ច​ថៃ បាន​ដាំ​ក្បាល​ចុះ ៦,១% ហើយ​នៅ​ឆ្នាំ​២០២១​នេះ រំពឹង​ថា នឹង​ងើបឡើង​វិញ​ក្នុង​កំណើន​១,២% និង​បន្ដ​កើន​ដល់ ៣,៥% ទៅ ៤,៥% នៅ​ឆ្នាំ​២០២២​ខាង​មុខ​។ ប៉ុន្ដែ ក្នុង​ករណី ដែល​ថៃ​បន្ដ​អូស​បន្លាយ​កាន​ត់​យូរ​នូវ​វិធានការ ឈប់​ទទួល​អ្នកដំណើរ​ឲ្យ​ចូល​មក​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក នោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ​ដើរ​យឺត​មួយ​ឆ្នាំ​ទៀត​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាត្រូវបន្ដពង្រឹងវិស័យឆ្អឹងខ្នងសំខាន់ចំនួន៤ ដើម្បីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២១-២០២៣ ខាងមុខ

ព័ត៌មាន
ដើម្បីជាការចាប់ផ្ដើមស្ដារនូវកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ក្នុងឆ្នាំ ២០២១ដល់ឆ្នាំ ២០២៣ ខាងមុខនេះ កម្ពុជាត្រូវពង្រឹងនូ…

ធនាគារអេស៊ីលីដានឹងបង្កើនចំនួនម៉ាស៊ីន ATM ៤៧៨ គ្រឿងបន្ថែមទៀតនៅឆ្នាំ២០២២

ព័ត៌មាន
យ៉ាងហោចណាស់ មានទូ ATMថ្មី ជាង២០០គ្រឿងបន្ថែមទៀត ត្រូវបានធនាគារអេស៊ីលីដានាំចូលមកដល់ទីស្នាក់កាលកណ្ដាលនៅយប់ថ្ងៃទី ២២ខែធ្នូនេះ ខណៈដែលថ្នាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ