Advertisement
ការនាំចូល

មួយឆ្នាំៗ កម្ពុជា​នាំចូល​សាច់​សត្វ​ប៉ុន្មាន​ម៉ឺន​តោន​ពី​ប្រទេស​ជិត​ខាង?


ប្រទេស​កម្ពុជាជា​ប្រទេស​កសិកម្ម ដាំដុះ​អ្វី​ក៏បាន ចិញ្ចឹម​សត្វ​អ្វី​ក៏​បាន ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​នាំ​ចូល​សាច់​សត្វ​ច្រើន​ម្ល៉េះ​មក​ពី​ប្រទេស​ជិត​ខាង?
កសិករ​ចិញ្ចឹម​ជ្រូក​សាច់​នៅ​កម្ពុជា​ត្អូញត្អែរ​រឿង​ជ្រូក​ធ្លាក់​ថ្លៃ និង​ដង្ហោយ​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល។ នៅ​វៀតណាម ក៏​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

នៅ​ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​មាន​តម្រូវការ​សាច់​សត្វ​ដែល​នាំចូល​ពី​ប្រទេស​ជិត​ខាង​ចន្លោះ​ពី ២៩​ម៉ឺន​តោន ទៅ ៣០​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ប្រទេស​កម្ពុជា។ ហើយ​តម្រូវការ​សាច់​សត្វ​ដ៏​​ច្រើនសន្ធឹកសន្ធាប់នេះ ប្រមាណ ៣០ម៉ឺនតោន នឹងបន្តរហូតដល់ឆ្នាំ ២០២០។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

ការនាំចូល​សាច់​សត្វ​រាប់​ម៉ឺន​តោន​មក​កាន់​ទីផ្សារ​កម្ពុជា​នេះ មិន​មែន​មាន​ន័យ​ថា កម្ពុជា​ថមថយ​ការ​ផលិត ឬ​ចិញ្ចឹម​សត្វ​ក្នុង​ប្រទេស​ខ្លួន​នោះ​ទេ។

តម្រូវការ​សាច់​សត្វ​នាំចូល​ពី​បរទេស មាន​ការ​កើន​ជា​លំដាប់​នេះ ស្របពេល​ដែល​កំណើន​ប្រជាជន ក៏ដូចជា​កំណើន​ប្រាក់​ចំណូល​ខ្ពស់ និង​កំណើន​ភ្ញៀវ​ទេសចរ។ 

របាយការណ៍​ក្រសួង​កសិកម្ម​ដដែល បាន​ឲ្យ​ដឹង​ថា កម្ពុជា​មិន​ទាន់​អាច​ធានា​ការ​ផ្គត់ផ្គង់​តម្រូវការ​សាច់​សត្វ​បាន​ទាំង​ស្រុង​នោះ​ទេ ជា​ពិសេស​សាច់​សត្វ​នាំចូល​ដែល​មាន​គុណភាព​ខ្ពស់។

កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​មាន​តម្រូវការ​សាច់​សត្វ និង​នាំ​ចូល​សត្វ​ពី​ប្រទេស​ជិត​ខាង សម្រាប់​ផ្គត់ផ្គង់​លំនឹង​ទីផ្សារ​ក្នុង​ស្រុក ដោយ​បាន​ចំណាយ​ទឹក​ប្រាក់​ចំនួន ១០០​លាន​ដុល្លារ​អាមេរិក និង​នាំ​ចូល​ចំណី​សត្វ ដែល​មាន​តម្លៃ ១៣៥​ដុល្លារ​អាមេរិក។ 

មិន​តែ​ប៉ុណ្ណោះ កម្ពុជា​បាន​ចំណាយ​ប្រាក់ ១១៣​លាន​ដុល្លារ​អាមេរិក ដើម្បី​នាំចូល​វត្ថុធាតុ​ដើម​ផលិត​ចំណី​សត្វ និង​នាំចូល​ថ្នាំ​វ៉ាក់សាំង និង​សម្ភារៈ​បរិក្ខារ​បសុពេទ្យ​ដែល​មាន​តម្លៃ ១៥ លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ទិន្នន័យ​ក្រសួង​កសិកម្ម។

សរុប​ជាមួយ​ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​ចំណាយ​ទឹក​ប្រាក់​នាំចូល​សាច់​សត្វ និង​សត្វ រួម​ទាំង​ចំណី​អាហារ​សត្វ​និង​វ៉ាក់សាំង បរិក្ខារ​បសុពេទ្យ មានតម្លៃជាង ៣៦៣​លាន​ដុល្លារ​អាមេរិក។

សូម​ជម្រាប​ផង​ដែរ​ថា បច្ចុប្បន្ន ចំនួន​គោ សរុប​មាន​ការ​ថយចុះ​ប្រមាណ ៣% និង​ក្របី​ថយ​ចុះ ៦% ដោយសារ​តែ​ការ​រៀបចំ​ដី​កសិកម្ម​ប្រមាណ ៩០% ជំនួស​ដោយ​គ្រឿងយន្ត​កសិកម្ម។ ក៏​ប៉ុន្តែ​ផលិតកម្ម​ជ្រូក​នៅ​ក្នុង​ស្រុក​មាន​ការ​កើន​ឡើង​ជិត ៣% និង​ផលិត​កម្ម​បក្សី​មាន​កំណើន ជាង ៥​ភាគរយ៕




អត្ថបទបន្ទាប់


ឧកញ៉ា​ទាំង៥​រូប​នេះ​ជា​សេដ្ឋី​អចលន​ទ្រព្យ​ដ៏​លេច​ធ្លោ​បំផុត​នៅ​កម្ពុជា​

ព័ត៌មាន
នេះ​មិន​មែន​ជា​ការ​វាយ​តម្លៃ ឬ​ចាត់​ចំណាត់​ថ្នាក់​នរណា​ម្នាក់​ដែល​វិនិយោគ​ទុន​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ច្រើន​ជាង​គេ​នោ...

តួលេខ​នាំ​ចេញ​ផល​នេសាទ ៤​ខែ​ដើម​ឆ្នាំ​២០១៧...

ព័ត៌មាន
និយាយរឿង​ផល​នេសាទ ជាពិសេស ត្រី កម្ពុជា​ថ្វី​ត្បិត​ជា​ប្រទេស​ជង្រុក​ត្រី​ក៏ពិត​មែន ប៉ុន្តែ ការនាំ​ត្រី​ចេញ​ទៅក្រៅ​ប្រទេស​ហាក់​នៅ​ទាប​ន...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ