វិស័យទេសចរណ៍

ថៃបន្តលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ី ខណៈថៃអាចនឹងជួបរដូវកាលធ្លាក់ចុះភ្ញៀវទេសចរ


រដ្ឋាភិបាលថៃ បានសម្រេចបន្តការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ី រហូតដល់ខែកក្កដា ខណៈដែលការប្រណាំងទេសចរណ៍ក្នុងតំបន់កំពុងឡើងកម្ដៅកាន់តែខ្លាំង និងស្របពេលមានការព្រមានពីអ្នកជំនាញខាងទេសចរណ៍របស់ថៃថា ប្រទេសថៃអាចនឹងប្រឈមមុខនឹងរដូវកាលទេសចរណ៍ធ្លាក់ចុះទាបនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thaiger។
វិស័យទេសចរណ៍
ដោយ

កាលពីមុន រដ្ឋាភិបាលថៃ បានដាក់ចេញគោលនយោបាយ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចររុស្ស៊ី អាចស្នាក់​នៅដោយគ្មានទិដ្ឋាការរយៈពេល៩០ថ្ងៃ ដែលគ្រោងនឹងផុតកំណត់នៅចុងខែមេសានេះ ប៉ុន្តែដោយមានការប្រកួតប្រជែងទេសចរណ៍ក្នុងតំបន់កាន់តែខ្លាំង រដ្ឋាភិបាលថៃ ក៏បានសម្រេចលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ីជាបន្តទៀត ដោយចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា និងអាចស្នាក់នៅក្នុងពេល៦០ថ្ងៃផងដែរ។

អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល លោក រុតក្លៅ ស៊ូវ៉ានគិរី (Rudklao Suwankiri) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ថា ការបន្តលើកលែងទិដ្ឋាការនេះ នឹងជួយជំរុញភ្ញៀវទេសចររុស្ស៊ីឱ្យមកលេងប្រទេសថៃ កាន់តែច្រើន ដែលនឹងជួយបង្កើនប្រាក់ចំណូលពីទេសចរណ៍ និងធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ។

បើយោងតាមក្រសួងទេសចរណ៍ និងកីឡារបស់ថៃ ប្រទេសនេះបានទទួលភ្ញៀវបរទេសជិត ១០លាននាក់តាំងពីដើមឆ្នាំរហូតមកទល់នឹងពេលនេះ ហើយជនជាតិរុស្សី គឺជាក្រុមភ្ញៀវទេសចរធំជាងគេទីបីដោយមានចំនួនជិត៧០ម៉ឺននាក់ បានទៅដល់ប្រទេសនេះ ដោយស្ថិតនៅពីក្រោយជនជាតិចិន និងម៉ាឡេស៊ី។

ការបន្តលើកលែងទិដ្ឋាការនេះបានធ្វើឡើងចំពេលលោក ស៊ីសឌីវ៉ាច ឆេវ៉ារ៉ាតតាណាផន (Sisdivachr Cheewarattanaporn) ជាឥស្សរជនឈានមុខគេនៃសមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) បានព្រមានថា ថៃនឹងប្រឈមមុខនឹងរដូវកាលទេសចរណ៍ទាបប្រចាំឆ្នាំរបស់ខ្លួន។

ការធ្លាក់ចុះភ្ញៀវទេសចរក្នុងរដូវកាលនេះបានកើតឡើងបន្ទាប់ពីមានការកើនឡើងខ្លាំងនៅថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្តរបស់ប្រទេសនេះ។ ការណ៍នេះ បានធ្វើឱ្យប្រតិបត្តិករទេសចរណ៍ប្រឈមមុខនឹងបញ្ហាក្នុងការរក្សាអាជីវកម្មរបស់ពួកគេឱ្យដំណើរទៅបានដោយរលូន។

លោក ស៊ីសឌីវ៉ាច បានជំរុញឱ្យក្រុមហ៊ុនអាជីវកម្មវិស័យទេសចរណ៍ត្រូវចេះស្វែងរកឱកាសទេសចរណ៍ដទៃទៀត ដើម្បីរក្សាប្រតិបត្តិការរបស់ខ្លួនឱ្យបន្តរស់ទៅមុខទៀត ព្រោះវដ្ដនៃរដូវកាលទេសចរណ៍កំពូល និងរដូវកាលទេសចរណ៍ទាបនេះ បានកើតឡើងក្នុងវិស័យទេសចរណ៍ថៃ ដែលគេមិនធ្លាប់ឃើញក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។

លោកបានកត់សម្គាល់ថា ភ្ញៀវទេសចរចិនមិនសូវជាធ្លាក់ចុះពេកទេដោយសារពួកគេទទួលបានការលើកលែងទិដ្ឋាការ ប៉ុន្តែភ្ញៀវទេសចរដែលធ្លាក់ចុះទាបគឺភាគច្រើនមកពីកោះតៃវ៉ាន់ និងប្រទេសឥណ្ឌាតែម្ដង៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមរកចំណូលបានជិត២ពាន់លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ នៅ៤ខែឆ្នាំនេះ

ព័ត៌មាន
ត្រឹមតែរយៈពេល ៤ខែដើមឆ្នាំ២០២៤ វៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា បាននាំចេញបន្លែ និង ផ្លែឈើទៅកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់រហូ…

លោក ចូ បៃដិន ទុកពេលឱ្យក្រុមហ៊ុន TikTok ៩ខែ ដើម្បីពិចារណាត្រូវលក់ ឬដកប្រតិបត្តិការនៅសហរដ្ឋអាម៉េរិក

ព័ត៌មាន
ក្រុមហ៊ុន TikTok អាចត្រូវបានហាមឃាត់មិនឱ្យដំណើរការនៅក្នុងទឹកដីរបស់សហរដ្ឋអាម៉េរិក ប្រសិនបើក្រុមហ៊ុនមួយនេះនៅតែមិនព្រមកាត់ផ្តាច់ទំនាក់ទំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ