វិស័យកសិកម្មថៃ

ថៃ ត្រៀមកញ្ចប់ថវិកា ៦ ពាន់លានដុល្លារ សម្រាប់ជួយកសិករដាំដុះស្រូវ


រាជរដ្ឋាភិបាលថៃ សន្យាបែងចែកកញ្ចប់ថវិកា ២០០ពាន់លានបាត ឬស្មើនឹងប្រមាណ ៦ពាន់លានដុល្លារអាមេរិក សម្រាប់ជាជំនួយហិរញ្ញប្បទាន ទ្រទ្រង់ដល់កសិករដាំដុះស្រូវរបស់ខ្លួន សម្រាប់ឆ្នាំ២០១៨ និង២០១៩ ដែលនឹងត្រូវចាប់ផ្ដើមឡើងនៅខែវិច្ឆិកា តទៅ។
កសិករថៃកំពុងប្រមូលផលស្រូវ (http://www.photoshelter.com/)
ដោយ

ត្រូវបានដកស្រង់សម្ដី ដោយកាសែតបាងកកប៉ុស្ដិ៍ លោកស្រី ឈុតទីម៉ា បាយ៉ាប្រាផាសារ៉ា អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានឲ្យដឹងថា ក្រសួងកំពុងរៀបចំដាក់ស្នើសុំវិធានការជំនួយរបស់រដ្ឋ ដែលគ្របដណ្ដប់លើផ្ទៃដីដាំដុះស្រូវជាង ៥៨ លានរ៉ៃ ទៅកាន់កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយ និង គ្រប់គ្រងស្រូវអង្ករ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អូចា នៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ ដើម្បីអនុម័តកញ្ចប់ថវិកាប្រមាណ ៦ពាន់លានដុល្លារនោះ។ 

វិធានការ​ទ្រទ្រង់​ស្រូវអង្ករ​លើកនេះ ក៏មិនខុស​គ្នានឹងការ​ផ្ដល់ជូន​លើការ​ដាំដុះ​ស្រូវ កាលពី​ឆ្នាំ២០១៧ -២០១៨ នោះដែរ ដែល​ក្នុងនោះ គឺមាន​រួមបញ្ជូល​ទាំង ហិរញ្ញ​ប្បទាន​ឥតសំណង ១២០០បាត ឬស្មើនឹង​ប្រមាណ ៣៦ ដុល្លារ​អាមេរិក សម្រាប់​ការប្រមូល​ផលច្រូត​កាត់​លើផ្ទៃដី ១រ៉ៃ  រីឯតម្លៃ​សម្រាប់​ការអភិវឌ្ឍ​គុណភាព​ស្រូវអង្ករ​វិញ គឺមាន​ផ្ដល់ជូន ១២.០០០​បាត ឬស្មើ​នឹង​ប្រមាណ ជាង ៣៦០ ដុល្លារ​អាមេរិក​ សម្រាប់​កសិករ មួយ​គ្រួសារ។ បន្ថែមពីនេះ ក៏មាន​ការផ្ដល់​ជូន ១.៥០០​បាត ឬស្មើនឹង​ប្រមាណ ៤៥ ដុល្លារអាមេរិក ​បន្ថែម​ទៀត សម្រាប់​ទិន្នផល​ស្រូវ ១តោន ឲ្យទៅ​កសិករ ដែលយល់​ព្រមចូល​រួម រក្សា​ស្ដុកទុក​ស្រូវរបស់​ពួកគេ​នៅក្នុង​ជង្រុក ដោយមិន​សម្រុក​បញ្ចេញ​លក់ភ្លាមៗ​ក្រោយពី​ប្រមូលផល។ 

លោកស្រី Chutima ជំរុញឲ្យ​កសិករ ពន្លឿន​ការចុះឈ្មោះ​ជាមួយ​នឹងក្រសួង​កសិកម្ម ដើម្បី​ទទួល​បានជំនួយ​ទាំងនេះ​ពីរដ្ឋ។ យ៉ាងណា​ក៏ដោយ កាលពី​ឆ្នាំមុន មាន​កសិករ​ខ្នាតតូច ៤លានគ្រួសារ បាន​មកចុះឈ្មោះ​ជាមួយនឹង​ក្រសួង​កសិកម្ម ប៉ុន្តែ គិតមក​ទល់ពេល​នេះ មានតែ ៥៤ម៉ឺន គ្រួសារ​ប៉ុណ្ណោះ ដែលបានចុះឈ្មោះ។

បើតាមការ​គូសបញ្ជាក់​ពីលោក​ស្រី អនុប្រធាន​ក្រសួង​ពាណិជ្ជកម្ម​ថៃ ចំនួននេះ គឺមាន​តិចណាស់ ហើយវាក៏ធ្វើ​ឲ្យរាជ​រដ្ឋាភិបាល មានការ​លំបាក​​ក្នុងការ​រៀបចំគម្រោង​ជួយ​ដល់​ពួកគេ ដោយសារ​តែកង្វះ​ទិន្នន័យ​ផលិត​កម្ម។ 

លោក Boonyarit Kalayanamit អគ្គនាយក​នៃនាយក​ដ្ឋាន​ពាណិជ្ជ​កម្មផ្ទៃ​ក្នុង បានលើក​ឡើងដែរ​ថា តាម​ប្រសាសន៍ របស់​លោកនាយក​រដ្ឋមន្ត្រី​ថៃ ផែនការនេះ​នឹងជួយ​ទប់ស្កាត់​កសិករ មិនឲ្យ​ទទួលរង​ផលប៉ះ​ពាល់​ពីការប្រែ​ប្រួល​តម្លៃទីផ្សារ​ដំណាំ។ លោក Boonyarit បន្ថែមថា ក្រសួង​ពាណិជ្ជកម្ម​ថៃ នឹងរៀប​ចំកិច្ចប្រជុំ​ពិសេស​មួយ ដែល​មានការ​ចូលរួម​ពី ក្រសួង​ចំនួន​៣ សំខាន់ៗ នៅ​ថ្ងៃទី២៨ ខែមិថុនា​នេះ ដើម្បី ​ជជែក​អំពីតំបន់​កសិកម្ម ការជំរុញ​កំណើន​ផលិត​នៅក្នុង​រោងចក្រ​ក្នុងតំបន់​នីមួយៗ និងកិច្ច​​សហ​ប្រតិបត្តិការ ជាមួយនឹង​វិស័យ​ឯកជន ដើម្បី​ជួយតភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នកទិញ និងអ្នក​ផលិត សំដៅ​បង្កើន​តម្លៃបន្ថែម​ទៅឲ្យផលិតផល​កសិកម្ម​ជាដើម៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ SME ថៃ ផ្ដល់កម្ចីជាង ១,៧ ពាន់លានដុល្លារ ជំរុញវឌ្ឍនភាពវិស័យ SME

ព័ត៌មាន
ស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋ ធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម របស់ថៃ (SME Bank) ត្រៀមនឹងបញ្ចេញទុនកម្ចី ការប្រាក់ទាប ដែលមានទំហំជា…

បណ្ឌិត អ៊ិន ចាន់នី៖ «ច្បាប់គណនេយ្យ​និងសវនកម្ម» នឹង​ជួយ​ដល់​អ្នក​វិនិយោគ​បាន​កាន់​តែ​ច្រើន

ព័ត៌មាន
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ច្បាប់គណនេយ្យ និងសវនកម្ម បានចូលរួមចំណែកជួយដល់វិស័យសាធារណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ