កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នៅឥណ្ឌូនេស៊ី

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នៅឥណ្ឌូនេស៊ីចាប់ផ្ដើមហើយ ខណៈវិបត្តិមីយ៉ានម៉ា និងការប្រជែងគ្នារវាងអាមេរិក-ចិន ជាកិច្ចពិភាក្សាចម្បង


កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រយៈពេល២ថ្ងៃ ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះបានចាប់ផ្ដើមហើយកាលពីព្រឹកថ្ងៃទី ១០ ខែឧសភានេះ ដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសសមាជិកអាស៊ានបានមកជួបពិភាក្សាគ្នានៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នៅឥណ្ឌូនេស៊ីចាប់ផ្ដើមហើយ ខណៈវិបត្តិមីយ៉ានម៉ា និងការប្រជែងគ្នារវាងអាមេរិក-ចិន ជាកិច្ចពិភាក្សាចម្បងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នៅឥណ្ឌូនេស៊ីចាប់ផ្ដើមហើយ ខណៈវិបត្តិមីយ៉ានម៉ា និងការប្រជែងគ្នារវាងអាមេរិក-ចិន ជាកិច្ចពិភាក្សាចម្បង

បញ្ហាក្ដៅៗ ដែលត្រូវជជែកនៅក្នុងកិច្ចប្រជុំនេះ គឺមិនអាចរំលងបានឡើយ ទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា និងការប្រជែងឥទ្ធពលនៃមហាអំណាចអាមេរិក និងចិន ដែលកំពុងប្រទាញប្រទង់គ្នាខ្លាំងនៅក្នុងតំបន់ រួមទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហាប្រឈមជាអន្តរជាតិផ្សេងៗទៀតផងដែរ។

ការកើនឡើងនៃក្ដីបារម្ភជុំវិញវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា កាលពីចុងសប្ដាហ៍កន្លងទៅ ដែលមានការវាយប្រហារលើក្បួនរថយន្ដមន្ត្រីការទូតប្រចាំតំបន់អាស៊ាននៅក្នុងបេសកកម្មផ្ដល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ានោះ គឺស្ថិតនៅក្នុងចំណោមបញ្ហាប្រឈមធំមួយរបស់អាស៊ាន សម្រាប់ពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល ដែលបានចាប់ផ្ដើមឡើងនៅថ្ងៃពុធទី ១០ខែឧសភានេះ។

ប្រធានបទផ្សេងទៀត ដែលនឹងពិភាក្សាដោយមេដឹកនាំនៃប្រទេសសមាជិកអាស៊ាន គឺនឹងផ្ដោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាឲ្យបាននូវមជ្ឈភាពអាស៊ាន នៅចំពេលដែលមានការប្រកួតប្រជែងឥទ្ធិពលកាន់តែខ្លាំងក្លារវាងមហាអំណាចចិន និងអាមេរិកនៅក្នុងតំបន់។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ដែលជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំនេះ បាននិយាយនៅក្នុងពេលបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅថ្ងៃទី ១០ ខែឧសភាថា ការប្រជែងឥទ្ធិពលរវាងប្រទេសមហាអំណាចនាពេលនេះ កំពុងមានភាពស្រួចស្រាល់កាន់តែខ្លាំង ហើយថាមវន្ដសាកលកាន់តែមិនអាចទាយទុកជាមុនបានឡើយ។

លោក Joko បានស្នើដោយចោទសួរទៅកាន់មេដឹកនាំអាស៊ានថា តើអាស៊ានគួរតែធ្វើជា អ្នកឈរមើល ស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ឬក៏ជាអ្នកដែលជំរុញឲ្យមានសន្ដិភាព និងកំណើន?

ប្រធានប្ដូរវេនអាស៊ានរូបនេះ បានអះអាងដោយជឿជាក់ថា អាស៊ាន នឹងអាចធ្វើបានក្នុងការជំរុញឲ្យមានសន្ដិភាព និងកំណើន ប៉ុន្ដែ បញ្ហាគន្លឹះ គឺនៅត្រង់ការរួបរួមគ្នា ហើយអាស៊ាននឹងក្លាយជាតួអង្គកណ្ដាលក្នុងការនាំមកនូវសន្ដិភាព និងការរីកចម្រើន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ក៏ដូចជាកិច្ចប្រជុំកំពូលមុនៗដែរ គឺប្រទេសមីយ៉ាន់ម៉ាមិនមានវត្តមានក្នុងកិច្ចប្រជុំនោះឡើយ៕




អត្ថបទបន្ទាប់


ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនកើនឡើងក្នុងល្បឿនលឿនជាងមុន ចំពេលពាណិជ្ជកម្មជាមួយអាស៊ីកណ្ដាលកើនខ្លាំង

ព័ត៌មាន
ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសចិនបានកើនឡើងកាន់តែលឿនជាងមុន ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទោះបីជាមានភាពមិនច្បាស់លាស់អំពីតម្រូវកា…

តើត្រកូលស៊ីណាវ៉ាត្រា អាចនឹងក្តោបក្តាបអំណាចនយោបាយ ថៃបានវិញឬទេ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ?

ព័ត៌មាន
គណបក្សប្រឆាំងដ៏ធំបំផុតរបស់ថៃ គឺបក្សភឿថៃ កំពុងមានបំណងប្រមូលអាសនៈក្នុងសភាឱ្យបានច្រើនកាន់តែល្អ នៅក្នុងការបោះឆ្នោតសកលដែលនឹងចូលមកដល់នៅពាក់ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ