ផ្សារមូលបត្រកម្ពុជា

មេផ្សារហ៊ុនរំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីយ៉ាងតិច៥ បន្ថែមទៀត នៅក្នុងឆ្នាំ២០២៤ នេះ


មេផ្សារមូលបត្រកម្ពុជារំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីយ៉ាងហោចណាស់ចំនួន៥ បន្ថែមទៀត នៅក្នុងឆ្នាំ២០២៤នេះ បើទោះបីជាស្ថានភាពជួញដូរភាគហ៊ុនបច្ចុប្បន្នហាក់បង្ហាញទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ មកនៅក្នុងរង្វង់ប្រមាណ១០ម៉ឺនដុល្លារក្នុង១ថ្ងៃក៏ដោយ។
ផ្សារមូលបត្រកម្ពុជា
ដោយ

នៅក្នុងវេទិកា«ប្រាក់ចំណេញ ឆ្នាំ២០២៤» របស់ផ្សារមូលបត្រកម្ពុជានាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ ទំហំជួយដូរភាគហ៊ុននៅកម្ពុជា ហាក់បានទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីទំហំជួញដូរជាមធ្យមជាង២០ម៉ឺនដុល្លារក្នុង១ថ្ងៃ នៅក្នុងឆ្នាំ២០២៣ មកនៅត្រឹមរង្វង់១០ម៉ឺនដុល្លារក្នុង១ថ្ងៃប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ ដោយសារឥទ្ធិពលពីវិបត្តិសកលនានា។

បើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នកំពុងស្ថិតក្នុងភាពលំបាក និងមិនទាន់មានភាពច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំរូបនេះ សង្កេតឃើញថា មានក្រុមហ៊ុនមួយចំនួននៅតែមានមហិច្ឆតាក្នុងការមកចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាជាបន្តបន្ទាប់។ តួយ៉ាង នៅក្នុងឆ្នាំ២០២៤ នេះ ឯកឧត្តមមានក្តីរំពឹងខ្ពស់ និងជឿជាក់ថា យ៉ាងហោចណាស់នឹងមានក្រុមហ៊ុនថ្មីចំនួន៥ នឹងមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដោយក្នុងនោះមាន២ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៣ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណ។ តាមរយៈវត្តមានរបស់ក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនថ្មីទាំង២នេះ ថ្នាក់ដឹកនាំរូបនេះរំពឹងថា វានឹងអាចជួយជំរុញឱ្យការជួញដូរភាគហ៊ុននៅកម្ពុជាកាន់តែមានភាពមមាញឹក និងធ្វើឱ្យទំហំជួញដូរមានកំណើនឡើងវិញផងដែរ។

សូមជម្រាបថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២២បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ១១ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង១១ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ ដោយក្រុមហ៊ុនទាំងនេះអាចប្រមូលទុនបានប្រមាណ៣៧០លានដុល្លារ ដើម្បីយកទៅពង្រីកអាជីវកម្ម៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រីងៀតកម្ពុជាជិត៥តោន ត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលីជាលើកដំបូង

ព័ត៌មាន
នៅទីបំផុតត្រីងៀនរបស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាបជិត៥តោន ត្រូវបាននាំចេញសាកល្បងទៅកាន់ប្រទេសអូស្ត្រាលីជាលើកដំបូងកា…

អ្នកជំនាញថា ការថតរូបមិនសមរម្យរបស់អ្នកបង្កើតមាតិកាសង្គម Santa មិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នោះទេ តែប៉ះពាល់ដល់សីលធម៌សង្គម

ព័ត៌មាន
អ្នកជំនាញអះអាងថា ជុំវិញការបង្ហោះរូបភាពមិនសមរម្យ ដែលថតជាមួយជារូបសំណាកសេះសមុទ្រនៅខត្តកំពត របស់អ្នកបង្កើតមាតិកាសង្គមដ៏ល្បីម្នាក់ Santa KH…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ