វិស័យទេសចរណ៍

អ្នកជំនាញថា ការថតរូបមិនសមរម្យរបស់អ្នកបង្កើតមាតិកាសង្គម Santa មិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នោះទេ តែប៉ះពាល់ដល់សីលធម៌សង្គម


អ្នកជំនាញអះអាងថា ជុំវិញការបង្ហោះរូបភាពមិនសមរម្យ ដែលថតជាមួយជារូបសំណាកសេះសមុទ្រនៅខត្តកំពត របស់អ្នកបង្កើតមាតិកាសង្គមដ៏ល្បីម្នាក់ Santa KH នាពេលថ្មីនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់សីលធម៌សង្គម និងបង្កឱ្យមានការខឹងសម្បារពីមហាជន។ យ៉ាងណាក៏ដោយ អ្នកបង្កើតមាតិកានេះ ក៏បានចេញមកសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួនសាធារណៈផងដែរ ក្រោយផ្ទុះការរិះគន់ពីមហាជន និងមានការស្នើឱ្យលុបចោល និងចូលបកសា្រយពីស្នងការដ្ឋាននគរបាលខេត្តកំពត។
វិស័យទេសចរណ៍
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិតសភាកម្ពុជា បានចាត់ទុកការបង្ហោះរូបភាពមិនសមរម្យនៅទីតាំងរូបសំណាកសេះសមុទ្រនៅក្នុងខេត្តកំពតរបស់អ្នកបង្កើតមាតិកាម្នាក់ឈ្មោះ លោក ស៊ុំ សារុន ឬហៅថា Santa នៅក្នុងបណ្តាញសង្គមហ្វេសបុក ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជននោះ គឺជាទង្វើមិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ដែលកំពុងសាទរចំពោះសមិទ្ធផលថ្មីរបស់ខេត្តកំពត ក្នុងការទាក់ទាញទេសចរ។

​យ៉ាងណាក៏ដោយចុះ អ្នកជំនាញរូបនេះវាយតម្លៃថា ការបង្ហោះរូបភាពបែបនេះមិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេចរណ៍នោះទេ ប៉ុន្តែវាប៉ះពាល់ដល់សីលធម៌សង្គមរបស់កម្ពុជា ដែលអាចបំផុសឱ្យមានការវែកញែកក្នុងន័យមិនល្អនៅក្នុងសង្គម និងជាគំរូមិនល្អសម្រាប់សង្គមជាតិផងដែរ។

​ក្រោយមានការចែករំលែករូបភាពរបស់បុគ្គល Santa ដែលបានថតរូបជាលក្ខណៈឈរបត់ជើងតូច ដោយភ្ជាប់ជាមួយទឹកបាញ់ចេញពីមាត់រូបសំណាក់សេះសមុទ្រនៅខេត្តកំពត លើបណ្ដាញសង្គម ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានបញ្ជាឱ្យមានការលុបរូបនេះចេញជាបន្ទាន់ និងបានកោះហៅបុគ្គលនោះមកស្នងការដ្ឋាន ដើម្បីពិភាក្សាជុំវិញរឿងនេះ និងបានចាត់ទុករូបភាពនេះ ជាទង្វើមិនសមរម្យ និងគ្មានសីលធម៌ និងជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តកំពតផងដែរ។ ភ្លាមៗនោះឈ្មោះ ស៊ុំ សារុន ហៅ Santa ក៏បានចេញមុខសុំទោសចំពោះកំហុសឆ្គង ដែលបានថតរូបមិនគប្បីជាមួយរូបសំណាកសេះសមុទ្រដោយអចេតនានេះផងដែរ ដោយលោកអះអាងថា សម្រាប់ការថតរូបនេះ គឺលោកគ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្រឡើយ និងសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អត់ឱនទោសឱ្យរូបលោកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេផ្សារហ៊ុនរំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីយ៉ាងតិច៥ បន្ថែមទៀត នៅក្នុងឆ្នាំ២០២៤ នេះ

ព័ត៌មាន
មេផ្សារមូលបត្រកម្ពុជារំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីយ៉ាងហោចណាស់ចំនួន៥ បន្ថែមទៀត នៅក្នុងឆ្នាំ២០២៤នេះ បើទោះបីជាស្ថានភាពជួញដូរភាគហ៊ុនបច្…

អ្នកចិញ្ចឹមក្រពើអាចប្រឈមនឹងការបិទទ្វារកាន់តែច្រើន ដោយសារតែគ្មានទីផ្សារ និងមានតម្លៃថោក

ព័ត៌មាន
អ្នកចិញ្ចឹមសត្វក្រពើ បានត្អូញត្អែរពីការខាតបង់ថវិកា ដោយសារតែក្រពើគ្មានទីផ្សារដូចមុន ហើយឈ្មួញឱ្យតម្លៃថោកពេកមិនអាចទ្រទ្រង់ដល់ការចំណាយ។ កត្តាខ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ