ប្រធានាធិបតីស្រីលង្កានឹងលាលែងពីតំណែងជាផ្លូវការក្រោយមានមហាបាតុកម្ម!

នៅទីបំផុតការិយាល័យនាយករដ្ឋមន្ត្រីស្រីលង្កាបានប្រកាសផ្លូវការពីការលាលែងតំណែងរបស់ប្រធានាធិបតីហើយ


ក្រោយពីប្រទេសជួបបញ្ហាសេដ្ឋកិច្ច និងនយោបាយរាំរៃជាច្រើនខែមកនេះ និងមានការផ្ទុះការតវ៉ាដ៏ខ្លាំងក្លានៅថ្ងៃពុធសប្ដាហ៍មុននេះ បានបង្ខំឲ្យប្រធានាធិបតីស្រីលង្កាដាច់ចិត្តចុះចេញពីតំណែងហើយ។ នេះបើតាមការប្រកាសជាផ្លូវការរបស់ការិយាល័យនាយករដ្ឋមន្ត្រីស្រីលង្កា។
នៅទីបំផុតការិយាល័យនាយករដ្ឋមន្ត្រីស្រីលង្កាបានប្រកាសផ្លូវការពីការលាលែងតំណែងរបស់ប្រធានាធិបតីហើយ

នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ការិយាល័យ​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​ហើយ​ថា ប្រធានាធិបតី​ស្រី​លង្កា លោក​ហ្កូ​តា​បា​យ៉ា រ៉ា​ចា​ប៉ា​ស្កា (Gotabaya Rajapaksa) បាន​ប្រាប់​ដល់​នាយក​រដ្ឋមន្ត្រី លោក​រ៉ា​នី​ល (Ranil Wickremesingh) ថា​លោក​នឹង​លាលែង​ពី​តំណែង ទៅ​តាម​អ្វី​ដែល​ជា​ការ​ទាមទារ​របស់​ក្រុម​បាតុករ​រាប់​ម៉ឺន​នាក់ ដែល​បាន​ចេញ​តវ៉ា និង​បាន​សម្រុកចូល​លំនៅ​ដ្ឋា​ន​ផ្ទាល់​របស់​លោកនាយក​រដ្ឋមន្ត្រី និង​ប្រធានាធិបតី​ស្រី​លង្កា​ផង​ដែរ​។ ហើយ​ក្នុង​នោះ តាម​សេចក្ដីរាយការណ៍​ផ្ទ​របស់​លោក រ៉ា​នី​ល នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា ក៏​ត្រូវ​បាន​ក្រុម​បាតុករ​ដុត​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

បន្ទាប់​ពី​មានការ​ផ្ទុះ​មហា​បាតុកម្ម​ដ៏​ធំ​មិន​ធ្លាប់​មាន​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ដែល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្រី​លង្កា ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​រាំ​រៃ​គ្មាន​ភាពល្អ​ប្រសើរ​ប​ន្ដិ​សោះ​អស់​រយៈពេល​ជា​ច្រើន​ខែ​មកនេះ ប្រធាន​សភា​បាន​និយាយ​ថា លោក Rajapaksa នឹង​លាលែង​ពី​តំណែង​នៅ​ត្រឹម​ថ្ងៃ​ពុធ ទី ១៣ ខែកក្កដា​នេះ​។ ប៉ុន្ដែ គេ​មិន​បានលឺ​ពាក្យ​សម្តី​របស់​ប្រ​ធានា​តិ​បតី​ក្រាញ​អំណាច​នេះ លោក Rajapaksa និយាយ​ផ្ទាល់មាត់​នៅឡើយ​នោះ​ទេ​។

ទោះ​យ៉ាងណា លោក​រ៉ា​នី​ល ដែល​ជា​នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា​បាន​និយាយ​ថា​៖ «​លោក​ប្រធានាធិបតី នឹង​ចុះ​ចេញពី​តំណែង​នា​ពេល​ខាង​មុខ ដើម្បី​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាលបណ្តោះអាសន្ន​គ្រប់​ភាគី​ចូល​កាន់​តំណែង​» ហើយ​រូប​លោក ក៏​លាលែង​ពី​តំណែង​ដូច​គ្នា​ដែរ​។

មេដឹកនាំ​នៃ​ចលនា​មហា​បាតុកម្ម​បាន​និយាយ​ថា «​ប្រជាជន​ស្រី​សង្កា​នឹង​នៅ​តែ​បន្តកាន់កាប់​លំនៅ​ដ្ឋា​ន​របស់​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី​នៅ​ទីក្រុង​កូ​ឡុំ​បូ រហូត​ទាល់តែ​ពួក​គេ​លាលែង​ពី​តំណែង​យ៉ាង​ពិតប្រាកដ​»​។

សូម​ជម្រាប​ថា ទីក្រុង Colombo គឺជា​ទីក្រុង​ដ៏​ធំ​បំផុត​របស់​ប្រទេស​ស្រី​លង្កា​។ ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ មាន​មនុស្ស​រាប់រយ​នាក់​បាន​ដើរ​សម្រុកចូល​ទៅ​ក្នុង​លេខាធិការដ្ឋាន និង​លំនៅ​ដ្ឋា​ន​របស់​ប្រធានាធិបតី​តែ​ម្តង ក៏​ប៉ុន្តែ ប៉ូ​លី​ស​មិន​បាន​ធ្វើការ​រារាំង​នរណា​ម្នាក់​នោះ​ឡើយ​។

ក្នុង​នោះ​ដែរ បាតុករ​ម្នាក់ ឈ្មោះ​ជូត ហាន​ស្សា​ណា (Jude Hansana) អាយុ ៣១ ឆ្នាំ​ដែល​ធ្វើការ​តវ៉ា​នៅ​ខាងក្រៅ​លំនៅ​ដ្ឋា​ន​ប្រធានាធិបតី តាំងពី​ដើម​ខែមេសា​មក​បាន​និយាយ​ថា​៖ «​ប្រជាជន​ស្រី​សង្កា​នឹង​មិន​ទៅ​ណា​ទេ រហូត​ដល់​ប្រធានាធិបតី​រូប​នេះ​ចាក​ចេញពី​តំណែង ហើយ​ការ​តស៊ូ​របស់​ពួក​គេ គឺ​ដើម្បី​កែទម្រង់​ប្រព័ន្ធ​នយោបាយ​ឲ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ជាង​មុន ហើយ​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ​»​។

យ៉ាងណា​ក៏​ដោយ ប្រធានាធិបតី​ស្រី​លង្កា​លោក Rajapaksa និង​នាយក​រដ្ឋមន្ត្រី លោក​រ៉ា​នី​ល វី​ក្រី​ម​សី​ង​ហ៊ី (Ranil Wickremesinghe) មិន​ស្ថិត​នៅ​ក្នុង​លំនៅ​ដ្ឋា​ន​របស់​ពួក​គេ​ទេ នៅ​ពេល​ដែល​ក្រុម​បាតុករ​បាន​សម្រុកចូល​ទៅ​ក្នុង​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់ ដែល​ត្រូវ​បាន​គេ​គត់​សម្គាល់ថា មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​គេចខ្លួន​តាំងពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​មក​ម្ល៉េះ​។

ដោយឡែក អ្នកជំនាញ​ធម្មនុញ្ញ​នៃ​ប្រទេស​ស្រី​សង្កា​បាន​និយាយ​ថា នៅ​ពេល​ដែល​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី​លាលែង​ជា​ផ្លូវការ ជំហាន​បន្ទាប់​នោះ​គឺ​ត្រូវ​តែងតាំង​អ្នកនាំពាក្យ​ប្រធានាធិបតី​ជា​ប្រធានាធិបតី​ស្តីទី ដើម្បី​បោះ​ឆ្នោត​សភា​ក្នុង​ការ​ជ្រើសតាំង​ប្រធានាធិបតី​ថ្មី​ក្នុង​រយៈពេល ៣០ ថ្ងៃ ដែល​នឹង​បញ្ចប់​អាណត្តិ​របស់​លោក Rajapaksa តែ​ម្តង​។

គួរ​រំលឹក​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​ស្រី​លង្កា​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍ តែ​ដោយសារ​តែ​មានការ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជំងឺ​កូ​វី​ដ​១៩ ព្រមទាំង​បំណុល​ជាតិ​បាន​កើនឡើង គួប​ផ្សំ​និង​សេដ្ឋកិច្ច​ពិភពលោក​ស្ថិត​ក្នុង​ភាព​ដ៏​អាប់អួរ​ផង​នោះ បាន​ធ្វើ​ឲ្យ​ប្រទេស​កោះ​មួយ​នេះ​ជួប​ប្រទះ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​ជា​ច្រើន​រាប់​ចាប់តាំងពី​កង្វះខាត​ប្រេងឥន្ធនៈ អតិផរណា​ក្នុងស្រុក​កើនឡើង​ជាង​ពាក់កណ្ដាល រហូត​ដល់​វិបត្តិ​ថាមពល​ជាដើម​៕




អត្ថបទបន្ទាប់


នៅទីបំផុត គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន នៅតែបន្តការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ក្រោយលោកអាបេទទួលមរណភាព

ព័ត៌មាន
ក្រោយពីបើកការបោះឆ្នោតជាតិជ្រើសតាំងសភាជាន់ខ្ពស់របស់ជប៉ុនកាលពីថ្ងៃអាទិត្យ ជាលទ្ធផលបក្សកាន់អំណាច ដែលមកពីគណបក្សប្រជាធិបតេយ្យសេរី (LDP) បានទ…

កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់នៅឆ្នាំ២០២២ និង២លាននាក់នៅឆ្នាំ២០២៣

ព័ត៌មាន
នៅឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើងជិត៤០០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បើតាមឯកឧត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ