វិស័យទេសចរណ៍

តើកម្ពុជាអាចចាយពេលប៉ុន្មានឆ្នាំ ដើម្បីស្ដារវិស័យទេសចរណ៍ក្រោយរងផលប៉ះពាល់ដោយសារសង្រ្គាមជាមួយថៃ?


បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃជាច្រើនខែកន្លងមកនេះ បានធ្វើឱ្យរាំងស្ទះដល់លំហូរទេសចរ និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសជិតខាងទាំងពីរយ៉ាងដំណំ ខណៈចរន្តចេញចូលរបស់ភ្ញៀវទេសចរ នៃប្រទេសទាំងពីរត្រូវបានអ្នកជំនាញកត់សម្គាល់ឃើញថា ហាក់មានការថយចុះខ្លាំងគួរឱ្យកត់សម្គាល់។ តើកម្ពុជាអាចចាយពេលប៉ុន្មានឆ្នាំ ដើម្បីស្ដារវិស័យទេសចរណ៍ក្រោយរងផលប៉ះពាល់ដោយសារសង្រ្គាមជាមួយថៃ?
វិស័យទេសចរណ៍
ដោយ

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំប្រទេសកម្ពុជាយល់ឃើញថា ទោះបីកម្ពុជា និងថៃបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងសន្តិភាពក៏ពិតមែន ប៉ុន្តែការស្ដារវិស័យទេសចរណ៍របស់កម្ពុជាពុំទាន់អាចមានសកម្មភាពដូចដើមភ្លាមៗនោះទេ ហើយវាត្រូវការពេលវេលាបន្ថែមទៀត ខណៈជម្លោះរវាងប្រទេសទាំងពីរបានរាលដាលដល់ប្រជាជន និងប្រជាជន ហើយបានក្របដណ្ដប់ដោយបញ្ហាភូមិសាស្រ្តនយោបាយដែលកំពុងស្ថិតក្នុងភាពផុយស្រួយ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើសន្តិភាពបានកើតឡើងពិតប្រាកដហើយយូរអ្វែងនោះ វាជាសញ្ញាល្អមួយសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ខណៈបញ្ហាសេដ្ឋកិច្ចនឹងមានដំណើរការល្អប្រសើរបន្តិចម្ដងៗ។

បើតាមលោកបណ្ឌិត ធួន ស៊ីណាន ភាពស្រពេចស្រពិលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ បានធ្វើឱ្យវិស័យទេសចរណ៍នៅតែប្រឈមការលំបាក ប៉ុន្តែប្រសិនបើកម្ពុជានៅរក្សាបានកំណើនភ្ញៀវទេសចរដូចសព្វថ្ងៃ នោះក៏មិនមែនជារឿងអាក្រក់ពេកនោះដែរ ខណៈកម្ពុជាមានសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់ ដែលបានចូលរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរបរទេស ដែលជាក្ដីសង្ឃឹមក្នុងការរក្សាកំណើនភ្ញៀវទេសចរ។

សូមបញ្ជាក់ថា កាលពីពេលកន្លងមកក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានយ៉ាងហោចណាស់ពី៧,២លាននាក់ទៅ៧,៥លាននាក់នៅឆ្នាំ២០២៥។ តែក្រោយមានជម្លោះព្រំដែនជាមួយប្រទេសថៃ អ្នកជំនាញក្នុងវិស័យទេសចរណ៍កម្ពុជា បានវាយតម្លៃថា ចរន្តភ្ញៀវទេសចរបរទេស ដែលចូលមកកម្សាន្តនៅកម្ពុជានៅពេញមួយឆ្នាំ២០២៥ នេះ ទំនងមិនអាចសម្រេចបានតាមផែនការរំពឹងទុកក្នុងរង្វង់ជាង៧លាននាក់នេះបាននោះទេ ប្រសិនបើបញ្ហារវាងប្រទេសទាំងពីរនៅតែបន្តអូសបន្លាយពេលយូរ៕




អត្ថបទបន្ទាប់


ថៃ អះអាងថា នឹងគ្មានការបើកច្រកព្រំដែនជាមួយកម្ពុជា ឡើងវិញឡើយ បើគ្មានការឯកភាពពីពលរដ្ឋថៃ

​នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចាត់ទុកការដកអាវុធរបស់ប្រទេសកម្ពុជា ​ចេញពីតំបន់​ព្រំដែនជាវឌ្ឍនភាពល្អប្រសើរមួយ ហើយថា ការបើ…

មេ SME ជឿជាក់ថា ឆន្ទៈគាំទ្រផលលិតផលក្នុងស្រុករបស់ពលរដ្ឋខ្មែរនឹងនៅតែបន្ត ទោះមានការបើកច្រកព្រំដែនឡើងវិញ

ការបិទច្រកទ្វារព្រំដែនជាឯកតោភាគីពីសំណាក់ទាហានថៃបានផ្តល់ផលវិជ្ជយ៉ាងខ្លាំងដល់កម្ពុជា ជាពិសេសក្រុមហ៊ុន និងសហគ្រាសផលិតក្នុងស្រុកតែម្តង ដោយកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ