អ៊ុយក្រែន

បើកឆាកប្រយុទ្ធ២០២៣ អ៊ុយក្រែនស្នើសុំរថក្រោះធន់ធ្ងន់ពីសម្ព័ន្ធមិត្តដើម្បីតតាំងរុស្ស៊ីនៅសមរភូមិក្តៅគគុកភាគខាងកើតប្រទេសតែត្រូវបដិសេដ


ចូលឆ្នាំ២០២៣ កៀកនឹងគម្រប់១ឆ្នាំដែរហើយ ប៉ុន្តែស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែនមិនបានថមថយឡើយ ពិសេសមានការវាយប្រយុទ្ធគ្នាទៅមកមិនដាច់ទេនៅតាមសមរភូមិជួរមុខ ដូចមាននៅភាគខាងកើតអ៊ុយក្រែនជាដើម។ លោកខាងលិចដែលជាសម្ព័ន្ធមិត្ត បាននិងកំពុងផ្តើមផ្គត់ផ្គង់រថក្រោះដែកប្រយុទ្ធដល់អ៊ុយក្រែនបន្ថែម ប៉ុន្តែមិនមែនជារថក្រោះធន់ធ្ងន់ដែលទីក្រុងកៀវចង់បានដើម្បីប្រយុទ្ធជាមួយរុស្ស៊ីឡើយ។
អ៊ុយក្រែនស្នើសុំរថក្រោះធន់ធ្ងន់ពីសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងរុស្ស៊ី

ខ្នង​បង្អែកដ៏ក្រាស់របស់ក្រុងកៀវ គឺអាមេរិកបានព្យាករណ៍ថា ការប្រយុទ្ធដ៏ខ្លាំងក្លារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែននឹងបន្តរយៈពេលជាច្រើនខែខាងមុខទៀត ពិសេសនៅលើសមរភូមិភាគខាងកើត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

សម្រាប់ភាគីបារាំង ប្រធានាធិបតីលោកម៉ាក្រុង បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គីថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនរថពាសដែកធន់ស្រាល ដើម្បីជួយដល់ការប្រយុទ្ធទប់ទល់នឹងកងទ័ពរុស្ស៊ីនៅសមរភូមិមុខ។

បើតាមការបញ្ជាក់ពីមន្ត្រីក្រុងបារីស ការផ្តល់ឱ្យអ៊ុយក្រែននូវជំនួយរថពាសដែក​នេះ ជារថពាសដែកដំបូងគេបំផុតពីបណ្តាប្រទេសលោកខាងលិចក្នុងឆ្នាំ២០២៣ ស្របពេលដែលខែតុលាកន្លងទៅអូស្ត្រាលីក៏ធ្លាប់បាននិយាយដែរថា ខ្លួនបានផ្តល់ឱ្យទីក្រុងកៀវនូវរថពាសដែកចល័ត ប៊ូសម៉ាស្ទើរ(Bushmaster) ៩០គ្រឿងរួមមកហើយ ដែលជារថសដែករឹងមាំ អាចប្រឆាំងនឹងគ្រាប់មីន អាវុធធន់តូច និងការគំរាមកំហែងផ្សេងៗទៀត។ ដោយឡែក ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាបញ្ជូនរថពាសដែក Bradley ទៅកាន់អ៊ុយក្រែន។

គួរជម្រាបដែរថា រថពាសដែក Bradley ដែលបំពាក់កាំភ្លើងដ៏ខ្លាំងក្លា គឺជាឧបករណ៍ដ៏សំខាន់របស់កងទ័ពសហរដ្ឋអាមេរិក ដើម្បីដឹកកងទ័ពទៅសឹងតែគ្រប់សមរភូមិចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០មក។ កងទ័ពសហរដ្ឋអាមេរិកមានរថពាសដែក Bradley រាប់ពាន់គ្រឿង ហើយពួកគេនឹងផ្តល់ឱ្យអ៊ុយក្រែននូវកម្លាំងបន្ថែមទៀតនៅលើសមរភូមិ។

ទោះយ៉ាងណាមកទល់នឹងពេលនេះរដ្ឋបាលលោក ចូ បៃដិននៅ តែមិនព្រមបញ្ជូនរថក្រោះធន់ធ្ងន់ ប្រភេទ អាប្រាម (Abrams) ទៅឱ្យទីក្រុងកៀវដដែល ដែលនេះជាការចង់បានជាយូរមកពីសំណាកប្រធានាធិបតីអ៊ុយក្រែន។ មែនទែនទៅក្រុងកៀវបាន​ស្នើ​ម្តង​ហើយ​ម្តង​ទៀត​ដល់​សម្ព័ន្ធមិត្ត​លោក​ខាង​លិច មិនថាតែអាមេរិកនោះទេ ឱ្យបញ្ចូនរថក្រោះ​ប្រយុទ្ធ​ធន់​ធ្ងន់​ដូចជា Abrams និង​រថក្រោះ លីអូផាត (Leopard០ របស់​អាល្លឺម៉ង់ជាដើម ប៉ុន្តែមិនការឆ្លើយតបជាវិជ្ជមាន។

ចំណែកស្ថានការណ៍នៅលើសមរភូមិវិញ ត្រូវបានសហរដ្ឋអាមេរិកប៉ាន់ស្មានថា ការប្រយុទ្ធគ្នានៅក្នុងតំបន់ ដូណេស(Donetsk) ភាគខាងកើតអ៊ុយក្រែន នឹងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ខណៈការប្រយុទ្ធដ៏ខ្លាំងក្លាទំនងជានឹងបន្តអូសបន្លាយច្រើនខែទៀត។

គួររំឭកថា លោក ហ្សេលេនស្គី កាលពីខែមុនបានថ្លែងប្រាប់សភាអាមេរិកច្បាស់ៗថា ជំនួយរាប់សិបពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក គឺដើម្បីជួយខ្លួនប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី មិនមែនជាការផ្តល់ឱ្យដោយសប្បុរសធម៌នោះទេ ប៉ុន្តែជាការវិនិយោគលើសន្តិសុខពិភពលោក។ សហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយសព្វាវុធមួយផ្សេងទៀត ដែលអាចត្រូវបានប្រកាសនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដែលមានតម្លៃជាង២០ពាន់លានដុល្លារ។

ជាមួយគ្នានេះ ជាសញ្ញាប្រាប់ទៅកាន់ប្រទេសលោកខាងលិចវិញ គឺរុស្ស៊ីមិនបានបង្ហាញពីចេតនាចង់ ដកថយឡើយ ដោយទីក្រុងម៉ស្គូត្រូវបានគេរាយការណ៍ថា បានបញ្ជូននាវាចម្បាំងទៅកាន់មហាសមុទ្រអាត្លង់ទិក ប្រដាប់ដោយមីស៊ីលបណ្តែតដែលមានល្បឿនលឿនជាងសំឡេង៥ដង៕




អត្ថបទបន្ទាប់


លំហូរសាច់ប្រាក់ចេញពីតំបន់អាស៊ីទៅបរទេសក្នុងឆ្នាំ២០២២កើនឡើងខ្ពស់បំផុត បើគិតពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨

ព័ត៌មាន
ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យសេដ្ឋកិច្ចសកលស្ថិតក្នុងភាពត្រដាបត្រដួស ដែលព្រឹត្តិការណ៍នេះជាហេតុផលធំមួយនៃការធ្លាក់ចុះនៃទីផ្សារភាគហ៊…

ជប៉ុន-អាស៊ាន នឹងចែករំលែកទិន្នន័យពីហានិភ័យខ្សែចង្វាក់ផ្គត់ផ្គង់ ខណៈផលិតកម្មត្រូវបានកាត់បន្ថយ ដោយសារវិបត្តិសាកល

ព័ត៌មាន
នៅក្នុងអំឡុងវិបត្តិសាកល និងការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសចិន ក្នុងឆ្នាំ២០២២កន្លងមកនិងមកដល់ឆ្នាំ២០២៣នេះ បានធ្វើឱ្យក្រុមហ៊ុនធំៗក្នុងពិភពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ