ការហាមឃាត់ទំនិញនាំចូលក្រោយសង្ស័យថាក្រុមហ៊ុនរំលោភបំពាន់លើកម្មករ

អាមេរិកហាមឃាត់ការនាំចូលទំនិញពីក្រុមហ៊ុនម៉ាឡេស៊ី YTY Group ក្រោយសង្ស័យថាបានរំលោភបំពាន់លើកម្មករ


ទីភ្នាក់ងារគយអាមេរិកបានហាមឃាត់ការនាំចូលពីក្រុមហ៊ុនផលិតស្រោមដៃវេជ្ជសាស្រ្តរបស់ម៉ាឡេស៊ី YTY Group ជុំវិញការអនុវត្តការងារដោយបង្ខំលើកម្មករ។ នេះជាការហាមឃាត់លើកទី ៧ ហើយពីទីភ្នាក់ងារគយអាមេរិកលើក្រុមហ៊ុនម៉ាឡេស៊ីមួយនេះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia ។
ការហាមឃាត់ទំនិញនាំចូលក្រោយសង្ស័យថាក្រុមហ៊ុនរំលោភបំពាន់លើកម្មករ

ទីភ្នាក់ងារគយ និងការការពារព្រំដែនសហរដ្ឋអាមេរិក បានឱ្យដឹងថា កាលពីថ្ងៃទី២៨ មករា ខ្លួនបានចាត់វិធានការ ដោយផ្អែកលើព័ត៌មានដែលបង្ហាញពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅក្នុងប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុន YTY Group។

តែយ៉ាងណាមិញ YTY Group មិនបានឆ្លើយតបភ្លាមៗទេ សម្រាប់ការធ្វើអត្ថាធិប្បាយជុំវិញរឿងនេះនោះឡើយ។

សូមជម្រាបថា រោងចក្រនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានដូចជា អ្នកផ្គត់ផ្គង់ប្រេងដូង និងស្រោមដៃវេជ្ជសាស្រ្តសំខាន់ៗមួយចំនួនរបស់ពិភពលោក បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង ជុំវិញការសង្ស័យថា មានការរំលោភបំពានលើកម្មករបរទេស ដែលជាផ្នែកសំខាន់នៃកម្លាំងពលកម្មផលិតរបស់ប្រទេសនេះ។

ទីភ្នាក់ងារគយ និងការការពារព្រំដែនសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានរកឃើញសូចនាករចំនួន ៧ ក្នុងចំណោមសូចនាករទាំង ១១ របស់អង្គការពលកម្មអន្តរជាតិនៃពលកម្មដោយបង្ខំក្នុងអំឡុងពេលស៊ើបអង្កេតរបស់ខ្លួនទៅលើ YTY Group រួមមានការបំភិតបំភ័យ និងការគំរាមកំហែង ការជាប់បំណុល ការរំលោភបំពានលើលក្ខខណ្ឌការងារ ការរស់នៅ និងការថែមម៉ោងធ្វើការច្រើនពេក។

ទន្ទឹមនេះ ទីភ្នាក់ងារនេះក៏បានកំណត់កាលពីថ្ងៃទី២៨ មករានេះថា ក្រុមហ៊ុនផលិតប្រេងដូងម៉ាឡេស៊ី ប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំក្នុងប្រតិបត្តិការរបស់ពួកគេ ហើយថា ទំនិញរបស់ក្រុមហ៊ុនក៏ត្រូវរឹបអូសផងដែរ។ ក្រៅពីនេះ គយអាមេរិកប្រកាសថា នឹងចាប់ទំនិញដែលផលិតក្នុងប្រទេសម៉ាឡេស៊ី ដោយ YTY Group និងក្រុមហ៊ុនស្ថិតក្រោមក្រុមហ៊ុននេះមួយចំនួនទៀតនៅគ្រប់ច្រកចូលរបស់សហរដ្ឋអាមេរិក៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីចង់ចូលរួមក្នុងជម្លោះពាណិជ្ជកម្មប្តឹងផ្តល់រវាងចិននិងសហភាពអឺរ៉ុបនៅ WTO

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលីបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ប្រទេសអូស្ត្រាលីនឹងស្វែងរកការចូលរួម នៅក្នុងការពិគ្រោះយោបល់ អំពីជម្លោះ…

ទោះបីអូមីក្រុងរាតត្បាត ថៃរំពឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២២កើនឡើង៤%

ព័ត៌មាន
អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធ លោក ផនឆៃ ធីរ៉ាវិចា (Pornchai Thiraveja) បានបង្ហាញពីការព្យាករណ៍កំណើនសេដ្ឋកិច្ចថៃនៅឆ្នាំ ២០២២នេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ