ថៃរំពឹងកំណើនសេដ្ឋកិច្ចកើនឡើង៤% ក្នុងឆ្នាំ២០២២

ទោះបីអូមីក្រុងរាតត្បាត ថៃរំពឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២២កើនឡើង៤%


អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធ លោក ផនឆៃ ធីរ៉ាវិចា (Pornchai Thiraveja) បានបង្ហាញពីការព្យាករណ៍កំណើនសេដ្ឋកិច្ចថៃនៅឆ្នាំ ២០២២នេះ ក្នុងរង្វង់ ៤ ភាគរយ បើទោះបីជា មេរោគអូមីក្រុង នៅតែជាហានិភ័យធំសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចក្ដី។ កំណើនសេដ្ឋកិច្ចថៃ ត្រូវបានរំពឹងកើនឡើង ដោយផ្អែកលើការស្ទុះរើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក និងវិស័យទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃរំពឹងកំណើនសេដ្ឋកិច្ចកើនឡើង៤% ក្នុងឆ្នាំ២០២២
ដោយ

ដោយឡែក សម្រាប់​ឆ្នាំ២០២១​ ការិយាល័យគោលនយោបាយសារពើពន្ធ បានដំឡើងការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចថៃ​ជាមធ្យម​ឆ្នាំពី១% មក ១,២%វិញ ដែលក្រោយមើលឃើញពីកំណើនរឹងមាំ​នៃ​ការនាំចេញ និងកញ្ចប់ថវិកាជំរុញ​កំណើន​សេដ្ឋកិច្ច​របស់រដ្ឋាភិបាល គួបផ្សំនឹងកម្មវិធីចាក់វ៉ាក់សាំងជោគជ័យនៅក្នុងប្រទេស។

ទន្ទឹមនេះ លោក ផនឆៃ ធីរ៉ាវិចា បានឱ្យដឹងថា បំណុលគ្រួសារខ្ពស់ក្នុងប្រទេសថៃ មានចំនួនជាង ៨៩ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ៣ ឆ្នាំមុន ប៉ុន្តែទំនងជាមិនធ្វើឱ្យការប្រើប្រាស់ក្នុងស្រុកមានការធ្លាក់ចុះនៅឆ្នាំនេះទេ ដោយហេតុថា បំណុលទាំងនេះ​កើតចេញពីការចំណាយលើទំនិញ និងការប្រើប្រាស់មានកម្រិតទាប។

ក្នុងចំណោមបំណុលគ្រួសារ​សរុបក្នុងប្រទេសថៃ មាន​២០% ជាបំណុល​ដែល​កើតចេញពីការវិនិយោគក្នុងការធ្វើអាជីវកម្ម ខណៈដែលមានតែ ២៧% ប៉ុណ្ណោះ បានមកពីការចំណាយលើទំនិញ និងការប្រើប្រាស់ និង​៥៣%ទៀត ​ត្រូវបានគេសន្មតថា ជាបំណុល​ ទាក់ទងនឹង​ការវិនិយោគលើអចលនទ្រព្យ និងការបង់ថ្លៃជួល និងទិញរថយន្តបង់រម្លស់ជាដើម។

តែយ៉ាងណាក៏ដោយចុះ ក្នុងស្ថានភាពមួយ​ដែលមាន​ការរីករាលដាននូវមេរោគបំប្លែងថ្មីអូមីក្រុងការិយាល័យគោលនយោបាយសារពើពន្ធ ព្យាករណ៍ថា មេរោគអូមីក្រុងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃ​នៅក្នុង​ត្រីមាសទីមួយ និងទីពីរក្នុងឆ្នាំនេះទេ។ ហើយលើសពីនេះទៅទៀត ចំនួនភ្ញៀវ ទេសចរបរទេស​មកដល់ថៃ​ត្រូវបានព្យាករថា នឹងមានចំនួន ៧ លាននាក់ នៅឆ្នាំនេះ។

សូមជម្រាបថា រដ្ឋាភិបាលមានប្រាក់ចំនួនជិត ៣ពាន់លានដុល្លារ​ដែលនៅ​សេស​សល់​ពីការខ្ចីប្រាក់​ចំនួនជិត ១៥ពាន់​លានដុល្លារ ក្រោមច្បាប់​ស្តីពីកម្ចីគ្រាអាសន្នលើកទីពីរ។

តែយ៉ាងណាក្ដី ការិយាល័យបាននិយាយថា ក្នុងចំណោមកត្តាហានិភ័យដែល​សេដ្ឋកិច្ចថៃត្រូវប្រឈមមុខ​ គួរតែត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ដូចជា​ទាក់ទងនឹង​ភាពមិនច្បាស់លាស់អំពី​​ជំងឺរាតត្បាត ការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក តម្លៃថាមពល និងតម្លៃប្រេងឆៅសកលជាដើម៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកហាមឃាត់ការនាំចូលទំនិញពីក្រុមហ៊ុនម៉ាឡេស៊ី YTY Group ក្រោយសង្ស័យថាបានរំលោភបំពាន់លើកម្មករ

ព័ត៌មាន
ទីភ្នាក់ងារគយអាមេរិកបានហាមឃាត់ការនាំចូលពីក្រុមហ៊ុនផលិតស្រោមដៃវេជ្ជសាស្រ្តរបស់ម៉ាឡេស៊ី YTY Group ជុំវិញការអនុវត្តការងារដោយបង្ខំលើកម្មក…

ក្រុមហ៊ុនយក្សវៀតណាម Vingroup ប្រកាសពីការខាតបង់ជាង៣២០លានដុល្លារជាលើកដំបូង

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup ដែលមានការវិនិយោគពហុវិស័យនៅវៀតណាម និងនៅក្រៅប្រទេសផងដែរ បានប្រកាសពីការខាតបង់ជាលើកដំបូងរបស់ខ្លួនប្រមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ