សង្គ្រាមពាណិជ្ជកម្ម​អាមេរិក និងចិន

ទីបំផុត! សង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅខែក្រោយនេះហើយ!


លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោកស៊ី ជិនពីង នឹងជួបគ្នានៅក្នុងប្រទេសឈីលី នៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី ១៧ វិច្ឆិកាខាងមុខនេះ ដោយក្នុងនោះ អាចនឹងមានការចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរ ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលដំបូងផងដែរ។ នេះបើតាមការបញ្ជាក់របស់ប្រភពព័ត៌មានពី South China Morning Post។
ទីបំផុត សង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅខែក្រោយនេះហើយ! (រូបភាព៖ SCMP)
ដោយ

តាម​ប្រភព័ត៌មាន​ដែលស្នើសុំមិនបញ្ជាក់អត្តសញ្ញាណ បាន​ប្រាប់​សារព័ត៌មាន South China Morning Post ថា មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំងពីរនេះ គឺ លោក ត្រាំ និង​លោក ស៊ី ត្រូវបាន​គេរំពឹងថា នឹង​ជួបត​ទល់​មុខគ្នា នៅមុន​កិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (Apec) នៅក្នុងរាជធានី​សាន់ត្យាហ្គោ ប្រទេស​ឈីលី ដើម្បី​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ដំណាក់កាល​ដំបូង បន្ទាប់ពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ១ និងលេខ២នេះ មាន​ជម្លោះពាណិជ្ជកម្ម​តានតឹង​អូសបន្លាយ​មកអស់រយៈពេលជាយូរមកហើយ។ 

ប្រភពពី​សេតវិមាន​អាមេរិក បាន​និយាយ​ប្រាប់សារព័ត៌មាន Fox Business កាលពី​ពេល​ថ្មីៗនេះថា «ដូចដែល​លោក​ប្រធានាធិបតី​ដូណាល់ត្រាំ បាន​និយាយ​កាលពី​ប៉ុន្មាន​សប្ដាហ៍មុននេះអញ្ចឹង យើង​នឹងឈាន​ទៅដល់​មាន​កិច្ចព្រមព្រៀង​ដំណាក់កាលទី១​ជាមួយនឹង​ប្រទេសចិន ហើយភាគីទាំងពីរ គឺកំពុង​​ធ្វើការ​បញ្ចប់​ចុងក្រោយ​ទៅលើ​ពាក្យពេន៍​ខ្លឹមសារ​ដើម្បី​ចុះហត្ថលេខា នៅឯ​ប្រទេស​ឈីលី។

ជាមួយគ្នានេះដែរ មន្ត្រីនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Geng Shuang បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពីថ្ងៃអង្គារ ទី២៩ តុលានេះថា ផ្នែកសំខាន់ៗ​នៃពាក្យពេចន៍ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ចិន និងអាមេរិក ត្រូវបាន​បញ្ចប់ជាមូលដ្ឋាន​រួចរាល់ហើយ។ 

កាលពីថ្ងៃចន្ទ ទី ២៨ តុលា​កន្លងទៅនេះ លោក ដូណាល់ត្រាំ បាន​និយាយទៅកាន់អ្នកសារព័ត៌មានថា ចំណែកធំធេង​មួយ នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មនេះ ​អាចនឹង​ត្រូវបាន​ចុះហត្ថលេខា​ នៅមុន​កាលកំណត់ ហើយលោកត្រាំ​បាន​សង្កត់ធ្ងន់ទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹង​ជួយ​ដល់​កសិករ​អាមេរិក។

ប្រទេសចិន នៅថ្ងៃអង្គារទី ២៩ តុលា បានបង្ហាញ​នូវការអន្ទះសា​ចង់​បំពេញ​តាមការទាមទារ​របស់អាមេរិក នៅក្នុងកិច្ច​ចរចាពាណិជ្ជកម្ម ពិសេសលើបញ្ហា​ការលួចបន្លំ​កម្មសិទ្ធិបញ្ញា ដែលវាជា​ចំណុច​តានតឹងមួយ នៅក្នុង​សង្គ្រាម​ពន្ធគយ​ជាមួយ​នឹង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ិនតោន។ 

ជាមួយគ្នានេះដែរ លោក Geng Shuang មន្ត្រី នាំពាក្យ​ក្រសួងការបរទេសចិន បាន​គូសបញ្ជាក់ដែរថា ដំណើរការនៃ​កិច្ចចុះចរចា​ស្រុះស្រួលគ្នា រវាង​អាមេរិក និងចិន បាន​ឆ្ពោះទៅមុខ​ដោយនិរន្ដរភាព នៅអំឡុង​កិច្ចប្រជុំ​ទី​១៣ នាពេល​ថ្មីៗនេះ ដោយភាគីទាំងពីរ បាន​និយាយថា នឹងខិតខំប្រឹងប្រែង​រហូតដល់​មានកិច្ចព្រមព្រៀង​រួមគ្នា​មួយ។

លោក Geng បាន​បន្ថែមទៀតថា ប្រទេសចិន សង្ឃឹមថា ភាគីទាំងពីរ នឹងអាច​រកឃើញ​ផ្លូវ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយឈរលើ​មូលដ្ឋាន​នៃការគោរពគ្នា​ទៅវិញទៅមក សមភាព និងផលប្រយោជន៍​ទៅវិញទៅមក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់ចិន TikTok បដិសេធ រឿងចុះបញ្ជីផ្សារហ៊ុននៅហុងកុង នៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុន មេរបស់បណ្ដាញសង្គម TikTok បានចេញមុខអះអាងថា ក្រុមហ៊ុន មិនមានផែនការនឹងចុះបញ្ជីផ្សារហ៊ុន នៅហុងកុងនៅឆ្នាំក្រោយដូចការលើកឡើងរបស់ស…

សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់គោលដៅ នាំចេញអង្ករ ១លានតោន ជាថ្មី ថានឹងសម្រេចបាន នៅត្រឹមឆ្នាំ២០២២

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ បានប្រកាសថា ពីគោលដៅថ្មី ដោយបានកំណត់ថា នឹងនាំចេញអង្ករឲ្យបាន១លានតោននៅឆ្នាំ២០២២ ខាងមុខ។ គោលដៅថ្មីនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ