អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរ និងអែនធើប្រាយវិហ្សិនអាខេដេមី សហការរៀបចំពិធី បិទវគ្គសិក្សា ដើម្បីបូកសរុបលទ្ធផលនៃ កម្មវិធី ធ្វើឲ្យអាជីវកម្មប្រសើរឡើងរដូវកាលទី៣ (ESF3)


សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព នៅប្រទេសកម្ពុជា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្រោមភាពជាដៃគូជាមួយអែនធើប្រាយវិហ្សិនអាខេដេមី ដែលជាមជ្ឈមណ្ឌលកសាងសមត្ថភាពសហគ្រិន បានរៀបចំពិធីបិទវគ្គសិក្សានៃកម្មវិធី ធ្វើឲ្យអាជីវកម្មប្រសើរឡើងរដូវកាលទី៣។
សហគ្រិនខ្មែរ និងអែនធើប្រាយវិហ្សិនអាខេដេមី សហការរៀបចំពិធី បិទវគ្គសិក្សា ដើម្បីបូកសរុបលទ្ធផលនៃ កម្មវិធី ធ្វើឲ្យអាជីវកម្មប្រសើរឡើងរដូវកាលទី៣ (ESF3)
ដោយ

ពិធីនេះប្រព្រឹត្ដទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ​នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ និងមានការចូលរួមពីសហស្ថាបនិកនៃអែនធើប្រាយវិហ្សិនអាខេដេមី គ្រូប្រឹក្សា​និងសិក្ខាកាម​ដែលបានបញ្ចប់វគ្គសិក្សា កម្មវិធី ESF រដូវកាលទី៣នេះ។

កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើង (ESF) គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនភាពមាន រយៈពេល១៥សប្ដាហ៍​ដែលរួមបញ្ចូលការរៀនដោយខ្លួនឯងតាមអនឡាញ ការប្រឹក្សាជាក្រុមនិងជាបុគ្គលតាមប្រព័ន្ធ Zoom​ការអភិវឌ្ឍ​ផែនការអាជីវកម្ម និងការធ្វើបទបង្ហាញផែនការអាជីវកម្ម។ កម្មវិធីត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១​ក្រោមភាពជាដៃគូរវាង សហគ្រិនខ្មែរ និងអែនធើប្រាយវិហ្សិនអាខេដេមី ក្នុងការគាំទ្រសហគ្រិន ដើម្បីអភិវឌ្ឍ​គំរូអាជីវកម្មស្របទៅតាមបម្រែបម្រួលនៃបរិបទ។

កម្មវិធីនេះត្រូវបានអនុវត្តក្នុងរដូវកាលទី១ និងទី២ រួចមកហើយ ដែលមានសហគ្រិន ២១រូប និងយុវជន ៣៨រូប ដែលត្រូវបានស្គាល់ថាជា អ្នកស្វែងរកដំណោះស្រាយ បានបញ្ចប់ការសិក្សាពីកម្មវិធី។ សម្រាប់រដូវកាលទី៣ មានសហគ្រិនចំនួន ៧៣រូប និងអ្នកស្វែងរកដំណោះស្រាយ ៧១រូប មកពីខេត្តចំនួន ១៧។ គ្រប់សិក្ខាកាមដែល​បានបញ្ចប់ការសិក្សាពីកម្មវិធីទាំងអស់ត្រូវបានក្លាយជាសមាជិកក្លឹប “មិត្តសហគ្រិន” ដោយស្វ័យប្រវត្តិ ដែលជា​បណ្ដាញសហគ្រិនទូទាំងប្រទេសសម្រាប់ពួកគាត់បន្ដគាំទ្រគ្នាទៅវិញទៅមក និងអាចទទួលបានកម្មវិធីគាំទ្រផ្សេងៗ​របស់សហគ្រិនខ្មែរ ។

បន្ថែមលើការអបអរសាទរដល់ភាពជោគជ័យនៃកម្មវិធីនេះ សហគ្រិនខ្មែរ និងអែនធើប្រាយវិហ្សិនអាខេដេមី​បានផ្ដល់ជា ​ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិនឆ្នើម ១០រូប ចំពោះការខិតខំប្រឹងប្រែងក្នុងអំឡុងការសិក្សា និងក្រុមសហគ្រិន​ចំនួន ៣ក្រុម ចំពោះការបង្កើតគំនិតល្អជាងគេ ដើម្បីធ្វើឲ្យក្លឹបមិត្តសហគ្រិន “បន្ដធ្វើការរួម គ្នាកាន់តែរឹងមាំ”។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា៖ “ក្នុងនាមជា​ថ្នាលជាតិដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា សហគ្រិនខ្មែរសហការជា​មួយដៃគូជាតិ និងអន្តរជាតិ ក្នុងការបង្កើត និងអនុវត្តកម្មវិធីជាច្រើន ដើម្បីគាំទ្រសហគ្រិនទូទាំងប្រទេស។ កម្មវិធី “ធ្វើឲ្យ​អាជីវកម្មប្រសើរឡើង” មានលក្ខណៈពិសេសខុសពីកម្មវិធីផ្សេងទៀត ព្រោះវាគាំទ្រសហគ្រិននៅតាមបណ្ដាខេត្តដែល​មានបំណងចង់អភិវឌ្ឍជំនាញទន់ និងជំនាញបច្ចេកទេសរបស់ខ្លួនបន្ថែម។

លោក សេង រតន:វិស្ស័យ នាយកប្រតិបត្តិអែនធើប្រាយវិហ្សិនអាខេដេមី បានបញ្ជាក់ថា៖ “ប្រសិនបើគ្មានការ​គាំទ្រពីសហគ្រិនខ្មែរទេ កម្មវិធីក៏មិនអាចរីកសាយភាយដល់សហគ្រិនទាំង ១៧ ខេត្ដនោះបានដែរ ។ ក្នុងអំឡុង​៣ឆ្នាំនេះ ភាពជាដៃគូរបស់យើងបានជះផលប៉ះពាល់ និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពតាម​បណ្ដាខេត្ដក្នុងប្រទេសកម្ពុជា។ អែនធើប្រាយវិហ្សិនអាខេដេមី ពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការបន្ដភាព​ជាដៃគូជាមួយសហគ្រិនខ្មែរសម្រាប់រដូវកាលទី៤នៃកម្មវិធីESF ដែលនឹងបើកសម្ពោធឆាប់ៗក្នុងត្រីមាសទី១នៃ​ឆ្នាំ២០២៤នេះ ដើម្បីបន្ដគាំទ្រសហគ្រាសធនតូច និងមធ្យមតាមបណ្ដាខេត្ដផ្សេងៗទៀត។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្តាលអាម៉េរិក អាចកាត់បន្ថយអត្រាការប្រាក់នៅរដូវក្តៅខាងមុខនេះ

ព័ត៌មាន
ទោះបីសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចកំពូលនៅលើពិភពលោកហាក់មានស្ថានភាពល្អប្រសើរឡើងវិញក្តី តែការកាត់បន្ថយអត្រាការប្រាក់នៅមិនទាន់ត្រូ…

កម្ពុជារំពឹងមានការតភ្ជាប់ជើងហោះហើរជាមួយអារ៉ាប់រួម ឥណ្ឌា និងឡាវនៅត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា បើគ្មានការប្រែប្រួលទេ កម្ពុជានឹងមានការតភ្ជាប់ជើងហោះហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ