អត្ថបទ​ពាណិជ្ជកម្ម

ហាងនំKrispy Kreme របស់អាមេរិកបើកសាខាទី៥នៅមហាវិថី​ម៉ៅ​សេទុង


ហាងនំដូហ្វណាត់ដ៏ល្បីរបស់អាមេរិក ឈ្មោះ Krispy Kreme បានសម្ពោធសាខាទី៥របស់ខ្លួនស្ថិតនៅបណ្តោយមហាវិថីម៉ៅសេទុងក្បែរវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។ ក្នុងនោះ ហាងនំនេះ នឹងធ្វើប្រមូសិនពិសេសទិញ១ថែម១ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ហើយអតិថិជនទទួលបានការបញ្ចុះតម្លៃ៥០ភាគរយលើភេសជ្ជៈគ្រប់មុខរហូតដល់ថ្ងៃទី៣១ខែមីនាផងដែរ។
នេះជាការសម្ពោធហាងនំ Krispy Kreme សាខាទី៥នៅមហាវិថីម៉ៅសេទុង
ដោយ

ហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពីគ្រីម ផ្តល់ជូននំដូហ្វណាត់រហូតដល់១៩រសជាតិ ដែលមានរូបរាង៣ប្រភេទ ដូចជា ប្រភេទ Ring Shell និងប្រភេទ Cafe ដែលក្នុងនោះក៏មាននំ Doughnut Holes ផងដែរ។ 

សូមបញ្ជាក់ថា ហាងនំដូហ្វណាត់គ្រីសស្ពីគ្រីម គឺជាប្រ៊េនឆាយរបស់អាមេរិក ដែលមានហាងចំនួន១០០៤ហាងនៅក្នុងប្រទេសចំនួន ៣២ ប្រទេស ដោយក្រុមហ៊ុន EFG ទទួលសិទ្ធិដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសទី២៧ក្នុងពិភពលោកកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។

នេះជាកម្មវិធីសម្ពោធហាងនំ Krispy Kreme សាខាទី៥

ចំណែក នៅកម្ពុជាវិញ ហាងនំដូហ្វណាត់ គ្រីសស្ពីគ្រីម មានសាខាទី១ស្ថិតនៅបឹងកេងកែងផ្លូវ៣០២ និង៥១(ផ្លូវបាស្ទ័រ) សាខាទី២ ស្ថិតនៅផ្សារទំនើប AEON Mall សាខាទី៣ ស្ថិតនៅព្រលានយន្តអន្តរជាតិភ្នំពេញ សាខាទី៤ ស្ថិតនៅផ្សារទំនើប TK Avenue និងគ្រោងបើកសាខា​ទី៦នៅផ្សារទំនើប AEON២ឆាប់ៗខាងមុខនេះ។ 

លោកអ្នកក៏អាចរកទិញនំដូហ្វណាត់ គ្រីសស្ពីគ្រីមនៅតាមស្ថានីយ៍ចាក់សាំង Caltex ចំនួន៨ទីតាំង រោងកុន Legend Cinema ចំនួន​៤ទីតាំង ផ្សារទំនើបថៃហួតទួលគោក និងក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា។ កាន់តែពិសេសជាងនេះទៀតនោះ ក៏មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះលោកអ្នក ដោយគ្រាន់តែទូរស័ព្ទមកកាន់លេខទូរស័ព្ទ ០២៣ ៨៨០ ៨៨០៕

នេះជាកម្មវិធីសម្ពោធហាងនំ Krispy Kreme សាខាទី៥នៅមហាវិថីម៉ៅសេទុង
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន SCG ចុះ MoU ជាមួយក្រសួងការងារ ដើម្បីបណ្តុះបណ្តាលជាងសំណង់នៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនរកស៊ីខាងផ្គត់ផ្គង់សម្ភារសំណង់ បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ជាមួយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ …

ទីផ្សារបន្លែសរីរាង្គកាន់តែរីកធំ ខណៈការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ

ព័ត៌មាន
លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មលេធធ្លោមួយរូប បានអត្ថាធិប្បាយថា ទីផ្សារបន្លែសរីរាង្គនៅកម្ពុជា បានរីកលូតលាស់កាន់តែធំ ខណៈដែលកសិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ